
លោកស្រី សម រ៉ាច្ឆែល កូនពៅរបស់លោក សម រង្ស៊ី ដែលស្នាក់ នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកនោះ បានធ្វើដំណើមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើបាតុកម្មជាមួយឪពុក។ លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថា នៅថ្ងៃទី២៦ ខែធ្នូនេះ លោកស្រី រ៉ាច្ឆែល បានបង្ហាញវត្តមានជាមួយលោក សម រង្ស៊ីជាឪពុកក្នុងមហាបាតុកម្មលើទីលានប្រជាធិបតេយ្យ ។
នេះជាលើកទីមួយហើយដែលកូនស្រីរបស់លោក សម រង្ស៊ី បានចូលរួមធ្វើមហាបាតុកម្មជាមួយឪពុក ខណៈដែលកន្លងមកនេះ គេ ឃើញ កូនស្រីច្បងរបស់លោក កឹម សុខា គឺ កឹម មនោវិទ្យា តែងតែចេញមុខជាប់ជានិច្ចនៅគ្រប់សកម្មភាពជាមួយគណបក្សសង្គ្រោះជាតិ ពិសេសនាងតែងតែមានវត្តមានជាមួយលោក កឹម សុខា ស្ទើរតែគ្រប់ជំហាន ៕