ថ្មីៗនេះ សាលាគណខេត្តព្រះត្រពាំង ទើបតែបានអនុម័តបង្កើតសាលារៀនថ្មីមួយឈ្មោះថា “សាលាពុទ្ធិកមធ្យម សិក្សាថេរវាទខ្មែរ” ដើម្បីប្រមូលព្រះសង្ឃដែលរៀនចប់ថ្នាក់ពុទ្ធកសិក្សាបឋមភូមិ ឬ ថ្នាក់បាលីរង មកសិក្សាមួយ កន្លែង នៅក្នុងវត្តពោធិសាលរាជ (កំពង់) ។ មតិរបស់ព្រះសង្ឃ និងបញ្ញវន្តខ្មែរក្រោមនៅក្នុងខេត្តបានលើកឡើងថា ការបើកសាលានេះ អាចជានយោបាយមួយរបស់រដ្ឋាភិបាលវៀតណាម ដើម្បីបន្សាបការសិក្សាថ្នាក់ពុទ្ធិកមធ្យម សិក្សាទុតិយមភូមិ របស់ព្រះសង្ឃដែលកំពុងសិក្សានៅតាមវត្តនានា ដែលមានតាំងពីដើមមក ។

តើចំណុចវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះក្នុងការបង្កើតកម្មវិធីសិក្សាថ្មីមួយនេះ ។ លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានសម្ភាសន៍ ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យុង ព្រះសង្ឃវត្តខេមររង្សី នៅសហរដ្ឋអាមេរិក និងជាអតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុង ព្រែកឫស្សី អំពីបញ្ហានេះ ដូចតទៅ៖