ថ្ងៃ៨ មីនា គឺជាគំរប់ខួបទី៩៩ឆ្នាំ ដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតី និងសេរីពហូបក្ស បានប្រារព្ធទិវានារីអន្តរជាតិ នៅជុំវិញពិភពលោក ដោយស្រប់តាមច្បាប់អង្គការសហប្រជាជាតិ ក្នុងការលើកស្ទួយវិស័យ គាំពារ ចំពោះសិទ្ធិនារី នៅទូទាំងសកលលោក ហើយជាពិសេសពួកគេ បានរៀបចំពិធីបុណ្យនេះ យ៉ាងឱឡារិកអធឹកអធ័ម ប្រកបដោយបីតិសោមនស្សរីករាយជាទីបំផុត ចំណែកស្រ្តីខ្មែរក្រោម ដែលកំពុងរស់ក្រោមរបបអាណានិគមយួនសព្វថ្ងៃ គ្មានសិទ្ធិប្រារព្ធពិធីអប អរសារទរ ទិវា៨មីនា ដូចស្តី្រ នៅជុំវិញពិភពលោកនោះឡើយ ។
ស្របឱកាសជាទិវាប្រវត្តិសាស្រ្ត សម្រាប់ស្ត្រីនៅលើសកលលោក ៨ មីនា ឆ្នាំ១៩១០ – ៨ មីនា ឆ្នាំ២០០៩ នេះ អ្នកស្រី សឺង ធីណិត ប្រធានស្រ្តី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារលិខិត មួយច្បាប់ ទៅកាន់បងប្អូនបងជនរួមជាតិ នៅក្នុងស្រុក និងក្រៅស្រុក ព្រមទាំងថ្កោលទោស ចំពោះ រដ្ឋាភិបាលយួនកុម្មុយនីស្ត ដែលតែងតែរើសអើងពូជសាសន៏ ចំពោះប្រជាពលរដ្ឋខ្មែរក្រោម នៅ គ្រប់របបនយោបាយ។ ខាងក្រោមនេះគឺជាខ្លឹមសារលិខិតរបស់អ្នកស្រី សឺង ធី ណិត ដែលមានខ្លឹម ទាំងស្រុងដូចតទៅ៖
ជារៀងរាល់ឆ្នាំនាថៃ្ងទី០៨ ខែមីនា ស្រ្តីរាប់ពាន់ម៉ឺនសែននាក់ បានចូលរួមក្នុងទិវានារីអន្តរជាតិ។ ទិវានារីអន្តរជាតិបានកើតឡើងនៅជុំវិញ សកលលោកក្នុងបំណងលើកតម្លៃស្រ្តីការពារសិទ្ធិស្រ្តីនិងធ្វើការ អបអរសាទរ ចំពោះស្រ្តីដែលបានរួមយ៉ាងសកម្ម ដើម្បីសន្តិភាពសេរីភាព សុភមង្គល ប្រចាំគ្រួសារសង្គម និងប្រទេសរបស់ផងគេ។
នាដើមឆ្នាំ២០០៧ ជាទិវាប្រវត្តិសាស្រ្តមួយ របស់ស្រ្តីខែ្មរក្រោម ដែលបានចូលរួមជាលើកទី០១ ដើម្បីបកស្រាយនូវទុក្ខសោកទារុណកម្ម រើសអើង បំបិទសិទ្ធិសេរីភាព គ្រប់យ៉ាងពីរដ្ឋាភិបាលយួន កុម្មុយនីស្ត នៅអង្គការសហប្រជាជាតិនាបូរីញូវយ៉ក សហរដ្ឋអាមេរិក។
ទោះបីជារដ្ឋាភិបាលកុម្មុយនីស្តយួន បានចុះហត្ថលេខា ទទួលយកច្បាប់សិទ្ធិមនុស្ស មិនរើសអើង ស្រ្តីភេទនៅថៃ្ងទី២៩ ខែកក្កដា ឆ្នាំ១៩៨០ ដោយរដ្ឋាភិបាលកុម្មុយនីស្តនេះ មិនដែលបានគោ រពនិងអនុ វត្តម្តងណាឡើយ។
ស្រ្តីខែ្មរក្រោមត្រូវនបានទទួលរងនូវការរំលោភ តាមយុទ្ធវិធីធ្វើឲ្យអវិជ្ជាក្រីក្រទាល់ច្រក និងមិនស្គាល់ ទាល់តែសោះអ្វីទៅហៅថា ទិវានារីអន្តរជាតិ ឬសិទ្ធិស្រ្តីនោះ។ ស្រ្តីខែ្មរក្រោម៩៩ភាគរយ គ្មានការងារ ធ្វើនិងគ្មានវិជ្ជាជំនាញ ដើម្បីរករបរចិញ្ចឹមជីវិតក្រោយពីដីស្រែ របស់ខ្លួនត្រូវបានរដ្ឋកុម្មុយនីស្ត រឹបអូស យក។ ស្រ្តីខែ្មរ៩៥ភាគរយមិនចេះអក្សរ សាស្រ្តខែ្មរ សម្រាប់សរសេរ ឬអានក៏គ្មាន មិនតែប៉ុណ្ណោះគ្មាន ភពវាសនា បានទទួលការសិក្សាថ្នាក់ មធ្យមសិក្សា និងបានទទួលនូវការឧបត្ថម្ភណាមួយ ឬ គំរោងណា មួយ ដើម្បីបានមកសិក្សានៅប្រទេសអភិ វឌ្ឍន៏ដូចស្រ្តីយៀកណាម។ ស្រ្តីខែ្មរក្រោមបានធ្លាក់ ចូលក្នុង ការបោកបញ្ឆោតជួញដូរផ្លូវភេទ និងជាទាសករ នៅបរទេសដោយសារភាពអវិជ្ជាក្រីក្រនេះ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៨ កន្លងទៅ ស្រ្តីខែ្មរក្រោម នៅស្រុកទិនបៀន ខែត្រមាត់ជ្រូក ត្រូវបានរដ្ឋអំណាចកុម្មុយនីស្តយួនវាយធ្វើបាបដោយប្រើដំបងឆក់ ខែ្សភ្លើង និងរងរបួសទាំង២៩នាក់ ក្នុងនោះមាន៨នាក់ របួសធ្ងន់ និង២នាក់រហូតដល់ចូលព្យាបាលនៅមន្ទីរពេទ្យ។ ព្រឹត្តិការណ៏ដ៏ល្វីង ជូរចត ទឹកភ្នែក ក្លាយជាឈាមត្រូវរងការគំរាមចាប់ចងដាក់គុក ច្រវ៉ាក់ដូចមានកើតឡើង កាលចុងឆ្នាំ ២០០៧ ទៅលើរូបអ្នកស្រីនាងយ៉េជាដើម ។
នៅពេលថ្មីៗនេះ នាថៃ្ងទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨ នៅខែត្រឃ្លាំង ពួកប្រជារាស្រ្តយួន ដោយមាន ការគាំ ទ្រពីរដ្ឋអំណាចផងនោះ បានលើកគ្នាមកដុតផ្ទះលោកស្រី លី ធី ហឿង ដោយមូលហេតុតវ៉ា យក មកវិញ នូវដីស្រែ ដែលរដ្ឋអំណាចកុម្មុយនីស្តយួន រឹបអូសយកឲ្យប្រជាជនយួន។
ព្រឹត្តិការណ៏រំលោភសិទ្ធិស្រ្តីខែ្មរក្រោម កើតមានឡើងជារាងរាល់ថៃ្ង ដោយរដ្ឋអំណាចកុម្មុយនីស្ត យួនដែលផ្ទុយស្រឡៈនូវច្បាប់ការពារស្រ្តី និងទិវាអន្តរជាតិ។ ដើម្បីបញ្ឈប់នូវអំពើរំលោភសិទ្ធិស្រ្តីខែ្មរ ក្រោម និងអបអរបុណ្យទិវានារីអន្តរជាតិ យើងខ្ញុំសូមអំពាវនាវដល់ស្រ្តីខែ្មរ និងខែ្មរក្រោមទាំងអស់ ជាពិ សេសនៅក្នុងស្រុកមេត្តាក្រោកឈរឡើង ដើម្បីទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីស្តយួន គោរពនូវរាល់ច្បាប់ សិទ្ធិនារី។ តាងនាមសហព័ន្ធខែ្មរកម្ពុជាក្រោម យើងខ្ញុំសូមប្រសិទ្ធិពរដល់ស្រ្តីក្នុងពិភពលោក និងស្រ្តីខែ្មរ បានជួបតែសេចក្តីសុខ និងពុទ្ធពរទាំងទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លាំងឃ្លាតឡើយ៕
ធ្វើនៅទីក្រុងភីឡាដាផ្យា សហរដ្ឋអាមេរិក, ថៃ្ងទី៨ មីនា ឆ្នាំ២០០៩
ដោយសេចក្តីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ
អ្នកស្រី សឺង ធី ណិត
ប្រធានស្រ្តី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម.