ព្រះថេរានុថេរ: គ្រប់ព្រះអង្គជាទីសក្ការបូជា អស់ លោក លោកស្រីព្រំទាំងបងប្អូនខ្មែរទាំងអស់ ជាទី គោរពរាប់អាន ។ ៦៣ ឆ្នាំកន្លងផុតទៅហើយ ដែល បងប្អូនខ្មែរកម្ពុជាក្រោម ត្រូវបាន និងកំពុងបានរស់ នៅក្រោមអាណានិគមយួន។ ៦៣ ឆ្នាំ មិនជាច្រើនទេ ចំពោះប្រជាជនបណ្តាអារិយប្រទេស ផ្ទុយទៅវិញ ហាក់ដូចជាខ្លីណាស់ ចំពោះគេដោយគេបាន ទទូល នូវការយកចិត្តទុកដាក់ មើលថែរក្សាគ្រប់បែបយ៉ាង ពីសង្គមជាតិរបស់គេ ទោះជាគេត្រូវរស់នៅទីកន្លែងណាក៏ដោយ រដ្ឋាភិបាគេតាមមើលថែទាំជានិច្ចជាកាល។ល។ តែបើយើងក្រលេកមើលទៅបងប្អូនខ្មែរកម្ពុជាក្រោមវិញ តើគ្នាដែលបានទទួលអ្វីខ្លះ ពីរដ្ឋាភិបាលយួនគ្រប់ជំនាន់ តែពីការធ្វើបាបគម្រាមគម្ហែងដាក់គុកច្រវ៉ាក់បើអ្នកនោះគ្រាន់តែចង់ដឹងនូវប្រវត្តិរបស់ខ្លួន តែប៉ុណ្ណោះ យើងសួរ ខ្លួនយើងថា ពូជសាសន៏មួយគ្រាន់តែចង់ដឹងចង់ស្គាល់ នៅប្រវត្តិពឹត របស់ខ្លួនក៏មិនបានដែ តើពូជសាសន៏នោះ នឹងក្លាយទៅជាអ្វី ។
ជាច្រើនទសវត្សរ៍មកហើយ បងប្អូនខ្មែរកម្ពុជាក្រោមរស់នៅ ដោយតែលតោល គ្មានទីពំនឹងពេលមានអាសន្ន ម្តងៗ មិនដឹងជាទៅពឹងលើអ្នកណាទេ គឺត្រូវពឹងលើខ្លួនឯងស្មាទល់ស្មា ដើម្បីទប់ទល់គ្រប់ឧបស័គ្គដែលយួន បានបង្ករមកលើយើង នៅគ្រប់ជំនាន់ និងគ្រប់សម័យកាល រហូតដល់មានអស់ លោកវីរជនជាច្រើន បានពលី ជីវិតទៀតផង ។ល។ និយាយសង្ខែបមកវិញ ទោះជាត្រូវរស់ នៅក្រោមអាណានិគមយួនដ៏សែនឃោឃៅ ក៏ដោយ រហូតមកដល់បច្ចប្បន្នខ្មែរកម្ពុជាក្រោម នៅតែខិតខំថែរក្សាបាននៅ អត្តសញ្ញាណរបស់ខ្លួនជាដដែល។
ការឋិតថេចេរកាលរហូតមក ដល់បច្ចុប្បន្នរបស់ខ្មែរក្រោមយើង មិនមែនជាការចៃដន្យទេ គឺមកពីការសាមគ្គី ការ លះបង់ពីទ្រព្យសម្បតិ្តរហូតដល់អាយុជីវិតទៀតផង ទើបមកដល់សព្វថ្ងៃនេះ យើងជាខ្មែរក្រោមម្នាក់ៗ នៅស្គាល់ ខ្លួនថាជាខ្មែរ ។
តើវប្បធម៌ និងប្រពៃណីនេះយើងជាកូនខ្មែរគួរថែរក្សាយកទេ! បុព្វបុរសយើងបានតស៊ូ និងលះបង់រហូតដល់ អាយុ ជីវិត ដើម្បីយើងតើយើងគួតស៊ូ ដើម្បីការឋិតថេចេរកាលរបស់កូនចៅយើងជំនាន់ក្រោយទេ! ។
ដោយការចេះដឹងមានកំណត់,សូមរងចាំនៅគ្រប់ការរិះគន់ដើម្បីសេចក្តីរីកចំរើនរួមពីសម្នាក់បញ្ញវ័ន្តគ្រប់ជំនាន់ ៕
ធ្វើនៅប្រទេសអ៊ីតាលីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១២
ត្រឹង សារុង