
រដ្ឋប្រហារកម្ពុជាឆ្នាំ ១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់កម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧០ ដែលប្រមុខរដ្ឋ សម្តេច នរោត្ដម-សីហនុ ត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពី ការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា ។ សិទ្ធិអំណាច ជាបណ្ដោះអាសន្នក្រោយមកត្រូវ បានយកមកប្រើដោយនាយករដ្ឋមន្ត្រី លន់-ណុល ដែលលោកបានក្លាយជា ប្រមុខរដ្ឋជា ធរមាន ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ នៅពេលក្រោយក្នុងឆ្នាំនោះ ហើយនេះក៏ជា ជាចំណុចរបត់នៅក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជា ។ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលផ្លូវការថា រដ្ឋកម្ពុជា នៅក្នុងការ អន្តរាគមប្រាំមួយខែ បន្ទាប់ ពី រដ្ឋប្រហារនេះ រហូតដល់សាធារណរដ្ឋនេះត្រូវបានប្រកាស ។ គ្រានោះ លន់-ណុល បាន ចេញឱសានវាទមួយ ទៅកាន់កងកម្លាំងវៀតណាម ដើម្បី ឲ្យចាកចេញពីកម្ពុជា ។ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុង ភ្នំពេញ នៃរបបមួយនេះ ត្រូវបានផ្ដួលរលំដោយក្រុមខ្មែរក្រហម ឈុតខ្មៅ ហើយឈានដល់ការសម្លាប់រង្គាលពល រដ្ឋខ្មែរវាល់ លាន នាក់ ។
អ្នកគ្រូ សូផានី បៃ ។

ក្នុងឱកាសខួប ៤៤ ឆ្នាំ ព្រឹត្តិការណ៍ រដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជា ថ្ងៃ ១៨ មីនា នេះ អ្នកគ្រូ សូផានី បៃ ពលរដ្ឋខ្មែរអាមេរិក នៅទីក្រុង San Jose ដែលត្រូវជាប្អូនថ្លៃរបស់ លោក លន់-ណុល អតីតៈប្រធា នាធិបតី នៃរបបសាធារណរដ្ឋខ្មែរ ដែល ជាសាក្សីរស់ម្នាក់ បានរំឭកឡើងវិញពីព្រឹត្តិការណ៍មួយនេះ ជូនវិទ្យុសំឡេងកម្ពុជាក្រោម ដូចតទៅ៖ ចុចស្ដាប់ 18 March Event