១៥ ខែកក្កដា ជាទិវាប្រវត្តិសាស្រ្តជាតិរបស់ខ្មែរក្រោម

សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាចលនាតស៊ូដោយសន្តិវិធី និងអហឹង្សាប្តឹង ទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនជនជាតិខ្មែរក្រោម ស្របតាម ច្បាប់អង្គកាសហប្រជាជាតិ។ ខ្មែរក្រោមមានមោទនភាពយ៉ាងក្រៃលែង ចំពោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការតំ ណាងឱ្យប្រជាជាតិ ដែលគ្មានអ្នកតំណាងនៅក្នុងអង្គការសហប្រជាជាតិ ហៅ កាត់ជាភាសាអង្គគ្លេសថា យូអិនភីអូ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០១។ ខ្មែរ ក្រោមបានចាត់ទុកថ្ងៃទី១៥ ខែកក្កដានេះ ជាថ្ងៃប្រវត្តិសាស្រ្តរបស់ខ្មែរក្រោម ហើយនៅរៀងរាល់ថ្ងៃទី១៥ ខែកក្កដា ខ្មែរក្រោមទូទាំងពិភពលោក តែងតែនាំគ្នា ប្រារព្ធទិវាអបអរសាទរថ្ងៃនេះមិនដែលខកខានឡើយ។
កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១០ កន្លងទៅនេះ គណៈកម្មការសមាគម និងសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំរដ្ឋវ៉ាស៊ីនតោន បានជួបជុំគ្នាពិភាក្សាជ្រើសរើស យកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១០ ដើម្បីប្រារព្ធទិវាអបអរសាទរខួបឆ្នាំទី៩ នៃថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការយូអិនភីអូ។ កម្មវិធី និងប្រព្រឹត្តទៅ នៅរាត្រីថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០១០ នៅភោជ នីយដ្ឋាន Empire Dragon នៅទីក្រុងតាកូម៉ា នៃរដ្ឋវ៉ាស៊ីនតោន ចាប់ផ្តើមពី ម៉ោង៧យប់ ទៅទល់នឹងម៉ោង១២រំលងអាធ្រាត ក្រោមអធិបតីភាព លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម។
ដំណឹងនេះចាត់ទុកជាសេចក្តីអញ្ជើញ អស់លោក លោកស្រីភ្ញៀវកិត្តិយស គ្រប់ទិសទីមេត្តាអញ្ជើញទៅចូលរួមឱ្យកុះករកុំបីអាក់ខានឡើយ។
ពត៌មានបន្ថែម សូមអស់លោក លោកស្រីអញ្ជើញទាក់ទងតាមរយៈលេខ ទូរស័ព្ទជាមួយផងដូចខាងក្រោមនេះ៖
លោក សឺង សឿង ទូរស័ព្ទលេខ(២៥៣)២២២-៦៨៤១ និង លោក ថាច់ ភឿង ទូរស័ព្ទលេខ(២៥៣)៩៧០-៣៣៤៤។ សូមអរព្រះគុណ និងអរគុណ។

.