ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១១ នេះ ជាគម្រប់ខួប ១០ ឆ្នាំហើយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kam puchea- Krom Federation) បានចូលជាសមាជិកនៃ អង្គការរបស់ប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO ។ កាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ សហព័ន្ធខ្មែរកម្ពុជាក្រោមត្រួវ បានអង្គការ UNPO ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ ដែលជាព្រឹត្តិការណ៍មួយ បានធ្វើឲ្យខ្មែរក្រោម នៅជុំវិញ ពិភពលោក និងនៅដែនដីកម្ពុជាក្រោម មានជីវិត រស់ឡើងវិញ បន្ទាប់ ពីពួកគេត្រូវ បានអាណានិគមបារាំង ប្រគល់ដែនដីកម្ពុជាក្រោមឲ្យយួនធ្វើអាណានិគមបន្ត កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ កន្លងទៅនេះ ។
មុនថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ១០០១ ប្រជាជាតិខ្មែរក្រោមនៅកម្ពុជាក្រោម មិនត្រូវបានមនុស្ស នៅក្នុង សកលលោកស្គាល់ឡើយ ។ កុំថាឡើយជាតិសាសន៍ដទៃ សូម្បីតែខ្មែរជាតិសាសន៍តែមួយ នៅប្រទេសកម្ពុជា ក៏ស្គាល់ខ្មែរក្រោមមិនច្បាស់ដែរ។ កក្តានេះហើយ វា បានជម្រុញឲ្យវាសនាខ្មែរក្រោមក្លាយទៅជាជនរងគ្រោះ ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងចរន្តនយោបាយវៀតណាម និងកម្ពុជា ដែលមិនមានអ្នកណា ដឹងឮឡើយ ។
បញ្ហាខ្មែរក្រោមនៅកម្ពុជាក្រោម៖
នៅកម្ពុជាក្រោមខ្មែរក្រោមរស់នៅក្រោមនឹមអាណានិគមយួនត្រូវ បានប្រឈម នឹងការធ្វើទុកបុកម្នេញ គ្រប់យុគសម័យនៃរបបនយោបាយរបស់វៀតណាម ។ ក្រោយព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេល ដែល យួនកុម្មុយនិស្តចូល កាន់កាប់ដែនដីកម្ពុជាក្រោមថ្មីៗភ្លាម រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀត ណាម បាន ចាប់ព្រះសង្ឃ និងបញ្ញវន្តខ្មែរក្រោមរាប់ពាន់នាក់ទៅដាក់គុកយ៉ាង អយុត្តិធម៌ ដោយចោទពីបទអ្វីមួយ ដែលគេហៅថា «មានគម្រោងផ្តូលរំលំរដ្ឋា ភិបាល» ឬ «បះបោរប្រឆាំង» បក្សរដ្ឋជាដើម ។ សម័យថ្មីនេះ វៀតណាមក៏នៅ តែជារបបកុម្មុយនិស្តដ ដែល ប្រជាជាតិខ្មែរក្រោមជាព្រះសង្ឃ និងគ្រហស្ថគ្រប់ រូបត្រូវ បានអាជ្ញាធរយួន គំរាមកំហែង ធ្វើទុក្ខបុកម្នេញរាល់ថ្ងៃ។ អ្វីដែលអាជ្ញាធរវៀតណាម កំពុងតែ រំលោភសិទ្ធិខ្មែរក្រោមនោះ យើងអាចកត់ សម្គាល់ ដោយខ្លីៗមានដូចជា ការហៅទៅសួរចម្លើយទាំងទទឹងទិស ការហាម ខ្មែរក្រោមមើលទូរទស្សន៍ ផ្សាយចូលពីប្រទេសកម្ពុជា ការចាប់ខ្មែរក្រោមដាក់ ពន្ធនាគារ ដោយគ្រាន់តែពួកគាត់តវ៉ាបញ្ហាដីធ្លីកេរដូនតា ដែលត្រូវ បានអាជ្ញាធរ វៀតណាម បានរឹបយក ដូចជាករណី លោក ចៅ ហេន នៅខេត្តមាត់ជ្រូក និង លោក វិន បាន នៅខេត្តឃ្លាំង ជាភស្តុតាង ។ អ្វី ដែលជាការរំលោភសិទ្ធិធ្ងន់ជាង នេះទៅទៀតនោះ អាជ្ញាធរវៀត ណាម នឹងចាប់ខ្មែរក្រោមរូបណា ដែលហ៊ាន និយាយឈ្មោះភូមិសាស្ត្រនៅកម្ពុជាក្រោមជាភាសាខ្មែរ ដូចជាពាក្យ ថា កម្ពុជា ក្រោម ខ្មែរក្រោម ខេត្តព្រះត្រពាំង ខេត្តរោងដំរី និផ្សារដែក ជាដើម ។ បញ្ហា ទាំងអស់នេះ សម្រាប់ប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន និងមិនមាន ការរើសអើងពូជសាសន៍នោះ គឺគ្មានបញ្ហាអ្វីនោះទេ ។ គេមិន ដែលកោះហៅពលរដ្ឋរបស់គេទៅសួរចម្លើយ ដោយគ្មានហេតុផល ព្រម ទាំងជម្រុញឲ្យពលរដ្ឋបញ្ចេញមតិ និងទទួលព័ត៌មាន ដោយសេរី ជាពិសេស គេ តែងគោរពលើកតម្កើងសិទ្ធិរបស់ជនម្ចាស់ស្រុកជានិច្ច ។
ជនជាតិមួយ ដែលគេបំភ្លេចចោល៖
ការឈឺចាប់របស់ខ្មែរក្រោមមកពីការជិះជាន់របស់យួនពីរបបមួយទៅរបបមួយ បានជម្រុញឲ្យខ្មែរក្រោមមានការ តស៊ូជានិច្ចកាល តែលទ្ធផលហាក់ដូចជា គ្មានពន្លឺសោះ ។ កត្តានេះ យើងសង្កេតឃើញកាលពីដើមមាន ខ្មែរក្រោមជា ច្រើនខំប្រឹងតស៊ូជាមួយចលនានយោបាយផ្សេងៗ ដូចជា ចូលបំរើក្នុងជួរទាហ៊ាន បារាំង អាមេរិក កាំង យួនសេរី យួនកុម្មុយនិស្ត និងចលនានយោបាយ នៅស្រុកខ្មែររបស់របបសាធារណរដ្ឋ របបសង្គម រាស្ត្រនិយម និងដង្ហែតាម ព្រះរាជកិច្ចនៃព្រះមហាក្សត្រខ្មែរជាដើម តែទីបំផុត ដែនដីកម្ពុជាក្រោមនៅតែ នៅក្រោមនឹមអាណានិគមយួនដ ដែល ហើយសាកសពទាហានខ្មែរក្រោម បាន ស្លាប់ជាច្រើន តែមិនមានអ្នក ណាដឹងឮឡើយ ។ ហេតុនេះ ទើបខ្មែរក្រោមនៅ ដែនដីកម្ពុជាក្រោមមានពាក្យមួយនិយាយថា «ខ្មែរស្លាប់ខ្លួន យួនស្លាប់ឈ្មោះ» ។
វត្តមានខ្មែរក្រោមនៅលើឆាកអន្តរជាតិ៖
ចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលជាសមាជិកនៃអង្គការ UNPO មក កេរ្តិ៍ឈ្មោះរបស់ខ្មែរ ក្រោម ក៏បានល្បី នៅក្នុងឆាកអន្តរជាតិ ហើយញ៉ាំឲ្យរដ្ឋាភិបាល វៀតណាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះចាប់តាំងពីពេលនេះទៅ អ្វីៗ ដែលជាទង្វើរំលោភសិទ្ធិមនុស្សលើជនជាតិដើមខ្មែរក្រោម ពីសំណាក់ អាជ្ញាធរវៀតណាម នឹងត្រូវ បានសហព័ន្ធខ្មែរកម្ពុជាក្រោមលាតត្រដាង នៅក្នុងសហគមន៍អន្តរជាតិមិនមានសល់ អ្វីឡើយ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់ សារព័ត៌មាន ព្រៃនគរ អំពីលទ្ធផល ដែលខ្មែរក្រោមទទួល បានចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជា ក្រោម បានចូលជាសមាជិកនៃអង្គការ UNPO មក មានដូចខាងក្រោមនេះ។
១- បានធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរក្រោម និងបញ្ហាខ្មែរយ៉ាងច្បាស់។ ២- បានធ្វើឲ្យខ្មែរក្រោមនៅក្នុង និងក្រៅស្រុកមានសេចក្តីសង្ឃឹម និងការតស៊ូ។ ៣- បានធ្វើឲ្យខ្មែរទូទាំងសកលលោកយល់ដឹងអំពីលំបាក និងអំពើជិះជាន់របស់យួនកុម្មុយនិស្តលើខ្មែរក្រោម។ ៤- បានទទួលកាទុកចិត្តទុកដាក់ ពីសមាជិកនៃអង្គការ មួយនេះ និងបានទទួលការគាំទ្រជាសមាជិកតំណាងគណៈកម្មការប្រធាន។ ៥- មានទំនាក់ទនងល្អ ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស សភាអ៊ឺរុប និងធ្វើសន្និសីទអន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ ២០០៦ជាដើម ។ ៦-ជម្រុញឲ្យរដ្ឋាភិបាលវៀតណាមបច្ចុប្បន្នគោរពសិទ្ធិខ្មែរក្រោម ។
រយៈពេល ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើការជាមួយអង្គការ UNPO នេះ លទ្ធផល ដែលខ្មែរក្រោមទទួល បានគួរឲ្យមោទនៈ ហើយវាក៏ជាមាគ៌ាថ្មីមួយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែចាប់ផ្តើមធ្វើដំណើរ នៅលើឆាកអន្តរជាតិ ដោយខ្លួនឯង ដើម្បីឆ្ពោះទៅរកសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងពិតប្រាកដមួយ នាពេលអនាគតឆាប់ៗខាងមុខនេះ ។ បច្ចុប្បន្ន ខ្មែរក្រោម មានទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ ដាច់ ដោយឡែករបស់ខ្លួនហើយ ល្មម ដល់ពេលខ្មែរក្រោមគ្រប់រូប រួបរួម គ្នាបញ្ជាក់ឲ្យពិភពលោកឃើញថា យើងជា «ជនជាតិមួយ» ដូចជាមនុស្សទាំងអស់ នៅក្នុងពិភពលោកដែរ គឺមិនចង់រស់នៅក្រោមរបបអាណានិគមបរទេសឡើយ ៕
ប្រភព៖ សារព័ត៌មាន ព្រៃនគរ