អ្នកស្រី ថាច់ ធី សំណាង ពលរដ្ឋអាមេរិកកំណើតកម្ពុជាក្រោម រស់នៅទីក្រងឡងប៊ិច រដ្ឋ California ជា អតីតៈគ្រូ ពេទ្យ នៅក្នុងកងទ័ពពិសេសមៃក៍ហ្វក្ស ស្ម័គ្រចិត្តពីកម្ពុជាក្រោម ទៅបំពេញការងារប្រទេសកម្ពុជា ក្នុង សម័យសា ធារណរដ្ឋខ្មែរ ។ ក្រោយមក អ្នកស្រីត្រូវរដ្ឋាភិបាលរដ្ឋកម្ពុជាដែលបន្តុបដោយយួនយៀងកុង ចាប់ដាក់គុកនៅក្នុងឆ្នាំ ១៩៨៩ នៅគុកព្រែកហូរ ស្រុកតាខ្មៅ ។

តើដំណើរជីវិតរបស់អ្នកស្រីយ៉ាងណាដែរ កាលនៅកម្ពុជាក្រោម, នៅប្រទេសកម្ពុជា និងការភៀសខ្លួនចេញពីប្រទេសដែលរង ការលុកលុយដោយពួកយួនយៀកកុងនោះ ? លោក សឺង សម្រេច នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសន្ទនាមួយជាមួយ នឹង អ្នក ស្រី ថាច់ ធីសំណាង អំពីរឿង នេះ ដូចតទៅ៖

