នៅក្នុងអត្ថបទវិភាគមួយនៅលើគេហទំព័រព័ត៌មាន Slate Magazine លោកស្រី Ariel Bogle បាន សម្ដែងនូវការ ភ្ញាក់ ផ្អើលចំពោះគោលនយោបាយបិទបណ្ដាញសង្គមរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ផ្ដើមសេចក្ដីនៃអត្ថបទនេះ លោកស្រី Ariel Bogle បានបញ្ជាក់ថា ទោះបីរដ្ឋាភិបាលគាបសង្កត់លើ បណ្ដាញសង្គម យ៉ាងណាក៏ដោយ តែ Facebook នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅវៀតណាម ខណៈដែលអ្នកប្រើប្រាស់ អិន ធើណិតកើនឡើងដល់ទៅ ៧០ % នោះ ។ សព្វថ្ងៃ មនុស្សប្រមាណ ១/៣ ក្នុងចំណោមពលរដ្ឋ ៩០ លាននាក់ នៅវៀត ណាម បានតភ្ជាប់បណ្ដាញអិនធើណិត ។
មកដល់ពេលនេះ រដ្ឋអំណាចវៀតណាម នៅមិនទាន់យកតម្រាប់តាមប្រទេសចិននៅឡើយទេ ក្នុងការ ប្រើកម្មវិធី រាំងខ្ទប់នូវអត្ថបទណាដែលមានខ្លឹមសារអ្វីមួយដែលបក្សកុម្មុយនិស្តវៀតណាមចាត់ទុកថា “ប្រឆាំងនឹងលទ្ធិកុម្មុយ និស្ត និងរដ្ឋាភិបាល” ។ រដ្ឋាភិបាលវៀតណាម បានប្រើនយោបាយបង្ក្រាបក្រុមអ្នក ប្រើបណ្ដាញសង្គម និងក្រុមអ្នក សរ សេរប្លក់ដែលមានមតិផ្ទូយ ដោយប្រើតុលាការផ្ដន្ទាទោសដើម្បី ចាប់អ្នកប្រឆាំងទាំងនោះ ដាក់ពន្ធនាគារ ។
លោកស្រី Bogle បានឧទាហរណ៍ករណី មេធាវី ឡេ ហ្វឹក ហ្វឹង (Lê Quốc Quân) លោក ដិន ញឹក វី (Ðinh Nhật Uy) ហើយនៅពេលថ្មីៗនេះ សកម្មជនចលនាសង្គម ង្វៀង ឡឹង ថាំង (Nguyễn Lân Thắng ) ។
មកដល់ពេលនេះ វៀតណាមបានចាប់ក្រុមអ្នកសរសេរប្លក់ ឬ Blogger និងសកម្មជនសិទ្ធិមនុស្សប្រមាណ ៤៦ នាក់ដាក់ពន្ធនាគារ ។ វៀតណាមជាប់លេខរៀងទី ១៧២ ក្នុងចំណោមប្រទេសទាំង ១៧៩ នៃតារាងប្រទេស ដែលមានសេរីភាពសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានគ្មានព្រំដែន ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកស្រី Bogle បានបញ្ជាក់ថា ដោយមានពលរដ្ឋវៀតណាមជាច្រើន កំពុតតែ ប្រើបណ្ដាញអិនធើណិត រដ្ឋភិបាលវៀតណាមចង់ធានាឲ្យបានថា ពលរដ្ឋរបស់ខ្លួនត្រូវតែទទួល បានព័ត៌មានអ្វី មួយដែលបក្សកុម្មុយនស្តវៀតណាមចាត់ទុកថា “ព័ត៌មានត្រូវ និង ស្អាត” លោកស្រី Bogle ជាអ្នកស្រាវជ្រាវអំពីបច្ចេកវិទ្យាព័ត៌មានថ្មី និងអំពីឥទ្ធិពលរបស់វាចំពោះសង្គម ។
គួររំឭកដែរថា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ តុលាការខេត្តឃ្លាំង នៃបក្សកុម្មវៀតណាម បានផ្ដន្ទា ទោស ព្រះតេជព្រះគុណ ថាច់ ធឿន នៃវត្តសិរីតាកសេកឲ្យជាប់គុក ៦ ឆ្នាំ ពីបទថា ព្រះអង្គបានទាក់ទងខ្មែរក្រោម នៅក្រៅប្រទេសតាមរយៈបណ្ដាញសង្គម ហើយបានផ្ដល់ព័ត៌មានចេញទៅក្រៅប្រទេសតាមរយៈបណ្ដាញអិនធើ ណិត និងបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និង វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាន នៅសហដ្ឋអាមេរិក ៕