អ្នកច្បាប់៖ ការតស៊ូរបស់ខ្មែរកម្ពុជាក្រោមនឹងមានវាសនាដូចកោះទីម័រខាងកើត

នាយកវិទ្យាស្ថានសិទ្វិមនុស្សរដ្ឋហាវ៉ៃ ដែលជាទីប្រឹក្សាផ្នែកច្បាប់នៃ
សហព័ន្ធខ្មែរកម្ពុជាក្រោម បណ្ឌិត Joshua cooper បានថ្លែងថា សហ
ព័ន្ធខ្មែរកម្ពុក្រោមដែលកំពុងតែធ្វើចលនាតស៊ូបែបអហិង្សាតាមផ្លូវ
ច្បាប់នៅលើឆាកអន្តជាតិបច្ចុប្បន្នអាចនាំឲ្យពួកគេទទួលបាននូវសិទ្ធិ សេរីភាពជាក់ជាមិនខាននៅពេលអនាគត ។

អ្នកច្បាប់រូបនេះបានប្រៀបប្រដូចការតស៊ូរបស់បងប្អូនខ្មែរក្រោមទៅ
នឹងការតស៊ូរបស់ពលរដ្ឋនៃប្រទេសទីម័រខាងកើតដែលបានទាមទារ
ឯករាជ្យស្វយ័តរៀបចំគ្រប់គ្រងប្រទេស ដោយខ្លួនឯងក្នុងនាមជា
ម្ចាស់ជនជាតិដើមនោះ ។

កាលពី ១០ ឆ្នាំមុននៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៩៩ ប្រទេសទីម័រ
ខាងកើតដែលមានប្រជាជនមិនដល់មួយលានអ្នកផងបានដណ្តើម
ឯករាជ្យពេញលេញពីអំនាចអណានិគមច្រើនរយឆ្នាំបន្តគ្នាពីជំនាន់
គ្រប់គ្រងអំណាចដោយប្រទេសព័រទុយកាល់និងមកដល់ប្រទេស
ឥណ្ឌូនេស៊ីទៀត ។

លោកបណ្ឌិតផ្នែកសិទ្ធិមនុស្ស cooper បាន បញ្ជាក់ឲ្យដឹងដែរថា អំពី
ប្រវត្តិនៃការតស៊ូរបស់ជនជាតិដើមគឺកើតចេញពីការតស៊ូបន្តិចម្តងៗ
រហូតដល់ធ្វើឲ្យអង្គការសហប្រជាជាតិទទួលស្គាលជាផ្លូវការ។
ការទាំងនោះ វាទាក់ទងនឹងសិទ្ធិសេរីភាពការតស៊ូដោយអហិង្សាដូច
ជាបញ្ហាខ្មែរក្រោមគឺគេត្រូវនិយាយដល់សន្ធិសញ្ញាបារាំងរវាងអណា
និគមយួនទៅនឹងច្បាប់សិទ្ធិមនុស្សអន្តជាតិ ។

មេធាវី ស្សឺរ៉ូម ជនជាតិបារាំងដែលជាមន្រ្តី តំណាងអង្គការសហគមន៍
អ៊ឺរ៉ុបបានបញ្ជាក់ថា ការលើកឡើងអំពីចលនាសិទ្ធិមនុស្ស ការសិក្សាពី
របបអាណានិគមការទទួលឯករាជ្យចេញពីនឹមអាណានិគមនឹងទទួល ស្គាល់ឯករាជ្យផ្សាភ្ជាប់ជាមួយបញ្ហា ខ្មែរក្រោមគឺជារឿងមួយដែលសហ
ព័ន្ធខ្មែរកម្ពុជាក្រោមត្រូវតស៊ូទាមទាសិទ្ធសេរីភាពរំដោះខ្លួនចេញពីនឹម
ជិះជាន់ ។

បច្ចុប្បន្នជនជាតិដើមខ្មែរក្រោមរស់នៅក្រោម របបអានានិគមថ្មីយួនហា
ណូយដោយក្តីវេទនាលំ បាកបំផុតទាំងផ្លូវកាយនិងផ្លូវចិត្តនូវការទទួល
រងការរើសអើងពូជសាសន៍ ពីជនជាតិយួនគ្រប់សម័យកាលដោយពួក យួនបានហាមប្រាមមិនឲ្យមានជំនឿលើសាសន៏ព្រះពុទ្ធបំបាត់ការរៀន
សូត្រភាសារតាមទីវត្តអារាម វប្បធម៌ប្រពៃណី ត្រូវគេបំផ្លាញស្ទើរទប់
ទល់មិនបានមកដល់សព្វថ្ងៃនេះ ។ ជាមួយនឹងថ្នូរប្តូសម្លាប់ពីវិរបុរស
ព្រះសង្ឃខ្មែរក្រោម ដើម្បីឲ្យពួកយួនបន្តរក្សាទីវត្តអារាម អក្សរសាស្រ្ត
ខ្មែរវប្បធម៌ប្រពៃណីខ្មែរ ឲ្យរស់រានកុំឲ្យបាត់បង់ទៀតផង ។

បច្ចុប្បន្នខ្មែរក្រោមតាមរយៈស្ថាប័នសហព័ន្ធខ្មែរកម្ពុជាក្រោមដែលជា
អង្គការកំពូលជួយជ្រោមជ្រែងលើកឆាកអន្តជាតិដើម្បីបំណងទាមទារ
ឲ្យអាជ្ញាធរនៃរបបកុម្មុនិស្តយួនក្រុងហាណូយគោរពសិទ្ធិមនុស្សសេរី
ភាពជំនឿសាសនា និង បញ្ឃប់ការរើសអើង ។ លើសពីនេះទៀត គឺ
ការទាមទានូវសិទ្ធិស្វយ័តសម្រេសវាសនាខ្លួន។

នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ថាច់ ង៉ុកថាច់ បាន
ថ្លែងថាក្នុងនាមជាខ្មែរក្រោម ពិសេសយុវជនត្រូវរួបរួមគ្នា ដើម្បីក្រោក
ឈរប្រយុទ្ធប្រឆាំងដោយអហិង្សាតាមផ្លូវច្បាប់ដើម្បីរំដោះសេរីភាពនៃ
សិទ្ធិរស់នៅជាប្រជាពលរដ្ឋម្ចាស់ទឹកដីម្ចាស់ជនជាតិដើម។

លោកថាច់ ង៉ុក ថាច់ សូមអំពាវនាវឲ្យ ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល
ត្រូវសាមគ្គី គ្នាដើម្បីជាតិរស់ ពលរដ្ឋមានប្រទេស ។ ដោយយើងត្រូវគិត ពិចារណាដល់ពួកស្លោកមួយឃ្លាថា ការមិនបានទៅលេងស្រុកមិន
ជាចោទទេ ! ប៉ុន្តែ ការដែលគ្មានស្រុកទៅលេង ជាបញ្ហាចោទទៅ
វិញ! ។

បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោម ស្ថិតក្នុងគណៈកម្មាករនាយកក្នុង
អង្គការតំណាងឲ្យប្រជាជាតិដែលគ្មានអសនៈរបស់ខ្លួនក្នុងអង្គការ
សហប្រជាតិ (UNPO) ដែលអង្គការមួយមាន សមាជិក ៦៩ តំណាង
ឲ្យជនជាតិដើម ៦៩ ប្រទេសផ្សេងៗគ្នា ។

អ្នកស្រី មែកហ្គឺ មើគី មន្រ្តីសម្របសម្រួលគំរោងអង្គការ UNPO បាន
ថ្លែងថាក្នុងបុព្វហេតុមួយនៃការតស៊ូដើម្បីជនជាតិដើមដែលត្រូវបាន
បាត់បង់ជាតិមាតុភូមិបានកោតសរសើអំពីការវិវត្តនៃសហព័ន្ធខ្មែរក្រោម
ដែលបានទាក់ទាញឲ្យមានការគំទ្រពីគ្រប់មជ្ឈដ្ឋានពិភពលោកដើម្បី
សិទ្ធិសេរីភាពខ្មែរក្រោម ។

សហព័ន្ធខ្មែរកម្ពុជាក្រោមមួយនេះ បាន ប្រែក្លាយពីចលនាមួយដែល គ្មានគេស្គាល់ទាល់តែសោះនៅលើពិភពលោកឆ្ពោះទៅជាស្ថាប័ន មួយដែលអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាក្រុមធ្វើសកម្ម
ភាពតស៊ូដោយអហិង្សាស្រប តាមផ្លូវច្បាប់អន្តជាតិនិងជាក្រុមសកម្ម ។

អ្នកស្រី មែកហ្គឺ មើគី មានប្រសាសន៍ បន្តថា ៦០ ឆ្នាំក្រោយពីជនជាតិ
ដើមខ្មែរក្រោមបាត់បង់ទឹកដី និងសិទ្ធិសេរីភាពស្ថានភាពសេដ្ឋកិច្ច និងជីវភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។ ខ្មែរក្រោមទទួលរងការ
គាបសង្កិតជាច្រើនហើយស្ថានភាពសេដ្ឋកិច្ចសង្គមជនជាតិដើមខ្មែរ
ក្រោមស្ថិតក្នុងកំរិតមួយអន់ទៅៗ គឺស្ថិតនៅទាបជាងកំរិតជីវភាពជន
ជាតិយួនច្រើនណាស់។

គួរបញ្ជាក់ថា ថ្ងៃទី ១៣ ខែមិថុនា ខែមុនសហព័ន្ធខ្មែរកម្ពុជាក្រោមបាន
រៀបចំខួបលើកទី ៦០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមដែលបាន
មនុស្សចំរុះជាតិសាសន៍ នៃអង្គការម្ចាស់ជនជាតិដើម UNPO អង្គការ
សិទ្ធិមនុស្សអន្តជាតិរួមគ្នាប្រារព្ធធើ្វនៅលើទឹកដីនៃប្រទេសបារាំង ដែល
ម្ចាស់ប្រទេសមួយនេះបានធ្វើអាណានិគមមកលើខ្មែរក្រោមដោយរួច
ហើយ ក៏បានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅស្តេចយួនបាវ ដាយ ។

ការជួបជុំគ្នានោះបានប្រមូលផ្តុំគ្នាដោយអ្នកច្បាប់អន្តជាតិល្បីៗក្នុងការ
ជួយផ្តល់យោបល់ឲ្យដល់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលកំពង់ធ្វើ ចលនាអហិង្សាស្របច្បាប់តាមអង្គការសហប្រជាជាតិក្នុងឆន្ទៈស្វែង
រកសិទ្ធិស្វយ័តសម្រេចវាសនាជនជាតិមាតុភូមិដែលកំពុងរងគ្រោះដោយ
របបផ្តាច់ការយួនកុម្មុយនិស្តុយួន ។
លោក ថាច់ ង៉ុក ថាច់ ថ្លែងថាក្រោយការរំ លឹកខួបនៃការបាត់បង់ទឹក
ដីនេះទៅ ក្រុមសហព័ន្ធរបស់លោកនឹងរៀបចំការតវ៉ាតាមលក្ខណៈផ្លូវ
ច្បាប់តវ៉ាតាមកគណៈកម្មាការ ២១ របស់អង្គការសហប្រជាជាតិដើម្បី
ជម្រុញឲ្យរដ្ឋាភិបាលដកនឹមអាណានិគមចេញពីការគ្រប់គ្រងទឹកដី
កម្ពុជាក្រោម ដោយបន្តជម្រុញទៅដល់ក្រុង ហ្សឺណែវ ក្រុមប្រឹក្សា
សិទ្ធិមនុស្សឲ្យមានការស៊ើបអង្កេតដាក់ទំនាប ទៅលើរដ្ឋាភិបាលយួន
ចំពោះមូលហេតុនៃការរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម ។ ដោយ
លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា ”យើងនឹងជម្រុញ តាមលក្ខណៈ
តុលាការអន្តជាតិ” ៕
«ការមិនបានទៅលេងស្រុកមិនជាចោទទេ ! ប៉ុន្តែការដែលគ្មាន
ស្រុកទៅលេងជាបញ្ហាចោទទៅវិញ !» ។ -ថាច់ ង៉ុក ថាច់-

ប្រភព៖
The Khmer Post.