អាជ្ញាធរវៀតណាមឃុំអាងគឺ នៃស្រុកទិនបៀង ខេត្តអានយ៉ាង បានអនុញ្ញាតឲ្យស្រ្តីខ្មែរកម្ពុជាក្រោមម្នាក់ឈ្មោះ នាង រ៉ា វិលត្រទ្បប់មកផ្ទះសម្បែងវិញហើយ ក្រោយពេលអាជ្ញាធរប្រទេសវៀតណាម បានកោះហៅទៅសាកសួរនៅឯសាលាឃុំ កាលពីថៃ្ង៧ ធ្នូ ដោយសារតែស្ត្រីរូបនោះ បានចូលរួមក្នុងបាតុកម្មតវ៉ាទាមទារដីធ្លី។
ប្រភពពីអ្នកស្រី នាង រ៉ា ឲ្យដឹងពីកម្ពុជាក្រោមមកថា អាជ្ញាធរឃុំបានពិន័យលោកស្រីចំនួន១០លានដុង ហើយបានបង្ខំឲ្យលោកស្រីប្រគល់ដីធ្លីកសិកម្ម និងរុះរើផ្ទះសម្បែងចេញពីដីធ្លីដូនតានៅថៃ្ងទី១២ ខែធ្នូ ឆាប់ៗខាងមុខទៀតនេះ។
ក្រោយការវិលត្រទ្បប់ពីការសាកសួរចម្លើយពីសំណាក់អាជ្ញាធរវៀតណាម មកនោះ អ្នកស្រីបានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា គាត់មិនយល់ព្រមក្នុងការប្រគល់ដីធ្លីកសិកម្មពីដូនតាចំនួន១ ហិកតាឲ្យទៅអាជ្ញាធរទេ ហើយអ្នកស្រីគ្មានប្រាក់សម្រាប់បងឲ្យនោះដែរ។
ប្រភពបានឲ្យដឹងថា អាជ្ញាធរឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង នៅឯទឹកដីខែ្មរកម្ពុជាក្រោម ដែលកំពុងកាន់កាប់ដោយវៀតណាមនោះ បានដាក់កំហិតឲ្យគ្រួសារខែ្មរកម្ពុជាក្រោមជាច្រើនគ្រួសាររុះរើ ផ្ទះសម្បែងចេញពីដីធ្លីកសិកម្មនៅថៃ្ងទី១២ ខែធ្នូ ឆាប់ៗនេះ ហើយអាជ្ញាធរនឹងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចនៅថៃ្ងទី១៤ ខែធ្នូ ខាងមុខនេះ នៅក្នុងផែនការយកដីអ្នកស្រុកធ្វើប្រឡាយទឹក៕
ប្រភពពីវិទ្យុអាស៊ីសេរី.