កសិករខ្មែរក្រោម៥រូបនៅខេត្តមាត់ជ្រូក ថ្មីៗនេះត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនបន្ទាប់ពីខ្មែរទាំង នោះបានចេញតវ៉ាប្រឆាំងដោយចោទថា វៀតណាមចូលទៅច្រូតស្រូវពីស្រែរបស់ពួកគាត់។
ព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជាក្រោមច្រូតស្រូវនៅក្នុងទឹកដីកម្ពុជាក្រោម (ក្នុងប្រទេសវៀតណាម)ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន៥នាក់នៅក្នុងភូមិពោធី ឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូកទឹកដីខែ្មរកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាម
Photo supplied
ចាប់ឃុំខ្លួននៅថៃ្ងពុធ ១៧ កុម្ភៈនេះ ដោយសារតែពួកគាត់បានចេញមុខតវ៉ានិងរារាំងមិនឲ្យអាជ្ញាធរវៀតណាមមក ច្រូតយកស្រូវទុំនៅក្នុងដីស្រែរបស់គាត់ចំនួន៣ហិកតាដែលកំពុង តែមានទំនាស់នោះ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន៥នាក់ដែលបានរងការចាប់ឃុំ ខ្លួនមានឈ្មោះ នាង រ៉ា, នាង ខន, ចៅ វឿន, ចៅ ឈិន និង នាង ស្រី នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូកប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោម។
ប្រភពបានឲ្យដឹងថា មានកម្លាំងនគរបាលវៀតណាមចំនួនជាង១០០នាក់បានមកទ្បោមព័ទ្ធចាប់ ខ្លួននៅគ្រាដែលពួកគាត់ទាំងនោះមករារាំងមិនឲ្យក្រុមអាជ្ញាធរប្រើ គ្រឿងចក្រចំនួន២គ្រឿង ច្រូតយកស្រូវទុំចំនួន៣ហិកតានៅលើដីទំនាស់។ស្រ្តីខែ្មរកម្ពុជាក្រោមឈ្មោះ នាង រ៉េម អាយុ២៩ឆ្នាំ នៅក្នុងភូមិពោធី ឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមដែលអាជ្ញាធរវៀតណាមបានចាប់ឪពុកនិងម្តាយ ឃុំខ្លួន បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ៖ «ម៉ែឪខ្ញុំគេចាប់ទៅអស់ហើយ ពិបាកចិត្តណាស់។ ឥឡូវថ្មើរនេះគេជួលអ្នកមកច្រូតពេញតែស្រែហ្នឹង»។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមជាអ្នកជិតខាងបានថែ្លងថា ៖ «ច្រូត ស្រូវហ្នឹងគេយកម៉ាស៊ីនគេពីរ ឥឡូវគេច្រូតអស់ហើយ។ គេចាប់៥នាក់ទៅសាលាស្រុក (ចាប់ពីព្រឹកថ្ងៃ១៧ កុម្ភៈ) មកពីយើងតវ៉ាកុំឲ្យច្រូតស្រូវយើង ឥឡូវវាច្រូតយកអស់ហើយ វាយកម៉ាស៊ីនមកពីរគ្រឿង»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅស្ថានទូតវៀតណាមនៅក្នុង ប្រទេសកម្ពុជា ដើម្បីសុំសេចក្តីប្រតិកម្មចំពោះហេតុការណ៍ខាងលើនេះ ប៉ុន្តែគ្មានអ្នកទទួលឆ្លើយតប។
ព្រះភិក្ខុសង្ឃព្រះនាម ថាច់ សុវណ្ណារ៉ា ជាអ្នកនាំពាក្យនៃសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកនៅក្នុងប្រទេស កម្ពុជា បានមានព្រះថេរដីកាថា ៖ «អំពើនេះដូចជាការឆក់ប្លន់។ រដ្ឋាភិបាលយួនធ្វើនេះដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរក្រោយទៅយកដី កេររបស់គាត់។ …សភាពការណ៍ហ្នឹងធ្ងន់ធ្ងរណាស់ ការរំលោភសិទ្ធិទាំងកម្រោលរបស់រដ្ឋាភិបាលយួនដែលបានរំលោភសិទ្ធិមក លើប្រជាពលរដ្ឋខ្មែរហ្នឹង»។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន៥នាក់នោះ កំពុងតែត្រូវបានឃុំខ្លួននៅឯសាលាស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូកនៅទ្បើយ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមទាំងនោះនិងគ្រួសារដទៃទៀតច្រើនរយ គ្រួសារបានរងការរឹបយកដីធ្លីជាច្រើនរយហិកតាតាំងពីឆ្នាំ១៩៧៩មក ដោយសារតែពួកគាត់បានរត់គេចខ្លួនពីដីផ្ទះសម្បែងនិងដីស្រែ កសិកម្មរបស់ខ្លួននៅគ្រាដែលមានវាយប្រយុទ្ធគ្នារវាងកងទ័ពខែ្មរ ក្រហមនិងកងទ័ពវៀតណាម។
គ្រួសារទាំងនោះបានងើបតវ៉ាទាមទារដីធ្លីកសិកម្មនោះមកវិញកាលពី ឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ប៉ុន្តែបានរងការបង្រ្កាបនិងតាមចាប់ខ្លួន៕
ប្រភព RFA.