នាប៉ុន្មានថ្ងៃកន្លងមកនេះ អាជ្ញាធរយួន បានរឹតបន្តឹង ដល់ពលរដ្ឋខ្មែរក្រោម ទូទាំងដែនដីកម្ពុជាក្រោម ឲ្យ ដាក់ចុះនូវប្រព័ន្ធថាសផ្កាយរណប(DTV) ដែលអាច ចាប់មើលឃើញនូវរាល់កម្មវិធីផ្សាយទូរទស្សន៍ ចេញ ពីព្រះរាជាណាចក្រកម្ពុជា។ ការដែលអាជ្ញាធរយួន បញ្ជាឲ្យដាក់ចុះ ព្រមទាំងគំរាម នឹងពិន័យទឹកប្រាក់ ពី ៣០លាមដុងទៅនោះ បានញ៉ាំងឲ្យពលរដ្ឋខ្មែរក្រោម ទាំងព្រះសង្ឃ និងគ្រហស្តកើតទុក្ខមិនសុខចិត្ត ដោយ យល់ឃើញថា នេះជាអំពើរំលោភសិទ្ធិមួយយ៉ាងធ្ងន់ធ្ងរ ដែលអាជ្ញាធរយួនព្យាយាមកាត់ផ្តាច់ មិនឲ្យពលរដ្ខ ខ្មែរក្រោម បានឃើញបានយល់ អំពីនាទីវប្បធម៌ អក្សរសាស្រ្ត និងព័ត៌មានសំខាន់ៗ ដែលផ្សាយចូលមក ពីព្រះរាជាណាចក្រកម្ពុជា។ ជុំវិញហេតុការណ៍ ទាំងអស់នោះ សហការីនៃវិទ្យុសំឡេងកម្ពុជាក្រម ប្រចាំ តាមបណ្តាខេត្តមួយចំនួននៃទឹកដីកម្ពុជាក្រោម បានរាយការណ៍ និងឆ្លើយឆ្លងព័ត៌មាន ដែលមានខ្លឹមសារ ទាំងស្រុងដូចតទៅនេះ៖