អាជ្ញាធរវៀតណាម នៅតែបន្តការហាមពលរដ្ឋ ខ្មែរក្រោម នៅកម្ពុជាក្រោមមើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរ ដែលផ្សាយចូលពីប្រទេសកម្ពុជា និងតែងតែពិន័យ ទៅព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរូបអង្គណាបានប្រើ ខ្ទះផ្កាយរណបនេះរួចហើយ ខណៈដែលជនជាតិ នានា នៅជុំវិញពិភពលោកអាចមានសិទ្ធិមើលព័ត៌មាន នានា ដោយសេរី ជាពិសេសអនិកជន ឬជនអន្តោ ប្រវេសន៍ ជនជាតិយួន ដែលកំពុងរស់ នៅក្នុងប្រទេស កម្ពុជា សព្វថ្ងៃអាចមើលទូរទស្សន៍យួន ដែលផ្សាយ ចូលពីប្រទេសវៀតណាម ដោយសេរីតែមិនត្រូវបាន អាជ្ញាធរខ្មែរហាមប្រាម និងធ្វើការពិន័យឡើយ។
ប្រភពព័ត៌មានពីព្រះចៅអធិការវត្តជ្រៃតាសូរ ភូមិពលអាស្រ័យ ឃុំវាលាក់ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង បានមានពុទ្ធដីកាឲ្យដឹងថា អាជ្ញាធរវៀតណាមបានចុះមក ដល់វត្តបង្ខំឲ្យព្រះអង្គ ចុះកិច្ចសន្យាលើលិខិត គំរូមួយច្បាប់ ដើម្បីឲ្យព្រះអង្គឈប់ប្រើខ្ទះផ្កាយរណបមើលប៉ុស្តិ៍ទូរស្សន៍ខ្មែរ ដែលផ្សាយចូលពីប្រទេសកម្ពុជា ។
យោងតាមសេចក្តីលិខិតចុះកិច្ចសន្យាចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១១ ដែលយើងទើបតែទទួល បានថ្ងៃនេះ ថា «សព្វថ្ងៃវត្ត [ជ្រៃតាសូរ] មានតម្លើងខ្ទះផ្កាយរណបទូរទស្សន៍ផ្សាយបន្តផ្ទាល់ ប្រ ភេទTVRO មិនស្របតាមច្បាប់ [នៃប្រទេសវៀតណាម] ។យោងតាមលិខិតនេះដ ដែល ព្រះចៅធិការអធិការ ព្រះនាម ថាច់ វណ្ណា បានចុះកិច្ចសន្យាតាម លិខិតគំរួ ដែលគេអាជ្ញាធរវៀតណាមបានសរសេររួចហើយថា «យើងខ្ញុំ សូមធ្វើកិច្ចសន្យា និងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើយើង នៅតែប្រើប្រាស់ឧបករណ៍នេះឡើងវិញ ឬផ្ទេរទៅឲ្យក្រុម ចាត់តាំង ឬបុគ្គលឯកជនណាមួយប្រើប្រាស់។ ទាក់ទិនរឿងនេះ យើងបានទូរស័ព្ទទៅ លោក បូយ ជីហុង នាយកមន្ទីរព័ត៌មាន និងឃោសនាខេត្តត្រាវិញ ឬខេត្តព្រះត្រពាំង នៃរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម ដើម្បីឆ្លើយបំភ្លឺ ថា ហេតុអ្វីបាន ជាពលរដ្ឋខ្មែរក្រោម គ្រាន់តែមើលទូរទស្សន៍ តាមរយៈខ្ទះផ្កាយរណបបែរខុសច្បាប់ និងតើច្បាប់នៃការមើលទូរទស្សន៍របស់ប្រទេសវៀតណាម មានកម្រិត ណា សម្រាប់ប្រជាពលរដ្ឋ តែលោក បូយ ជី ហុង កំពុងជាប់រវល់មិនទាន់បំភ្លឺបាន ។ ប្រភព៖ សារព័ត៌មាន ព្រៃនគរ