ប្រជាជាតិខ្មែរក្រោមម្នាក់ នៅខេត្តក្របៅ ដែលយួន ហៅ តិញ បៀន បានរាយការណ៍មកថា រូបគាត់កំពុង តែ ត្រូវបានអាជ្ញាធរយួន ព្យាយាមចាប់ដាក់ពន្ធនាគារ ពីបទដែល លោកតែងតែ ដឹកនាំបាតុកម្មទាមទាររឿង បញ្ហាដីធ្លី ដែលត្រូវបាត់បង់ តាំងតែ ពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរក្រោមរូបនោះ បានអះអាង ទៀតថា កូនស្រីរបស់គាត់ ម្នាក់ បានបាត់បង់ជីវិត ដោយសារតែនាង បានចូលរួមដឹកនាំក្រុមបាតុកម្ម កាលពីឆ្នាំ ២០០៨ ហើយត្រូវបានពួកអាជ្ញាធរយួនធ្វើ ទារុណកម្ម វាយដំ និងឆក់ដោយដំបងឆក់ ដែលជា ហេតុធ្វើឲ្យនាង មានជម្ងឺឈឺររ៉ាំរ៉ៃ រហូតដល់បាត់បង់ ជីវិត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១០នេះឯង។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួន លីរាយការណ៍៖ .