អតីតព្រះចៅធិការវត្តភ្នំឌិនខាងជើង នៃខេត្តតាកែវ លោក ទឹម សាខន
ត្រូវបានអាជ្ជាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនអនុញ្ញាតឲ្យត្រឡប់
ទៅជួបញាតិញោមរបស់ខ្លួនវិញ នៅវត្តភ្នំឌិនខាង ជើងរយៈពេល ១៥
ថ្ងៃ ដើម្បីធ្វើបុណ្យលើកសព ញោមស្រីរបស់ខ្លួនដែលបានអនិច្ចធម្ម ។
លោក ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំឌិនខាងជើង បានធ្វើដំ
ណើរទៅដល់ផ្ទះញោមប្រុសរបស់ខ្លួននៅភូមិភ្នំឌិន ស្រុកគិរីវង់ ខេត្ត
តាកែវ កាលពីថ្ងៃទី ០៤ ខែមេសា សប្តាហ៍កន្លងទៅនេះ រយៈពេល ១៥
ថ្ងៃដើម្បីធ្វើបុណ្យឧទ្ទិស កុសលដល់ញោមស្រីរបស់ខ្លួន ដែលបាន
អនិច្ចកម្មទៅជាយូរហើយឆ្នាំហើយនោះ ។
ការធ្វើដំណើរទៅជួបគ្រួសារដោយមានលក្ខខណ្ឌមិនឲ្យ និយាយ
រិះគន់ដល់វៀតណាម កម្ពុជា៖
អាជ្ញាធរ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានចេញលក្ខខណ្ឌហាម
ប្រាបមិនឲ្យលោកទឹម សាខន និយាយអ្វីដែលពួកគេហៅថាការវាយ
ប្រហារដល់រដ្ឋាភិបាលវៀតណាមនិងកម្ពុជាជាថ្នូរនឹងការធ្វើដំណើរទៅ
ជួបជុំគ្រួសារនេះ ។ នេះបើយោងតាមប្រសាសន៍របស់លោកទឹម
សាខន ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី
០៥ ខែមេសា កន្លងទៅនេះ ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ៖
«លក្ខខណ្ឌហ្នឹងគឺគេមិនឲ្យយើងនិយាយអីទេ ឲ្យធ្វើជាអាចារ្យកុំនិយាយ
ឲ្យសោះ កុំវាយប្រហាររិះគន់គេ ហើយរិះគន់កម្ពុជា គេមិនឲ្យរិះគន់នរ
ណាទាំងអស់ ឲ្យនៅឲ្យស្ងៀម » ។
មិនគោរពលក្ខខណ្ឌនឹងទទួលទោសតាមច្បាប់យួន៖
ដើម្បីអនុញ្ញាតឲ្យ លោក ទឹម សាខន បានធ្វើដំណើរទៅជួបជុំក្រុមគ្រួ
សារនៅស្រុកគិរិវង់នោះ អាជ្ញាធរ បានដាក់លក្ខខណ្ឌហាមមិនឲ្យ
និយាយអ្វីទាំងអស់រិះគន់ដល់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួននិង រដ្ឋា
ភិបាលខ្មែរនៃប្រទេសកម្ពុជា ។ បើសិនជាមិនគោរពតាមលក្ខខណ្ឌនេះ
ទេនឹងត្រូវដាក់ទោស ទៅតាមច្បាប់របស់បក្សកុម្មុយនិស្តយួន ។
លោក ទឹម សាខន បានផ្តល់បទសម្ភាសន៍យ៉ាងនេះជាមួយវិទ្យុអាស៊ី
សេរីកាលពីថ្ងៃអាទិត្យ ទី ០៥ ខែមេសា ម្សិលមិញនេះ ៖
«ហ្នឹងខ្ញុំមិនដឹងដែរ គេថានឹងទទួលទោសតាមច្បាប់ ខ្ញុំមិនដឹងដែរ
ខ្ញុំក៏ភ័យដែរ។ គេដាក់តែប៉ុណ្ណឹងទទួលទោសតាមច្បាប់»។
នណាជា ទឹម សាខន?
លោក ទឹម សាខន (ឈ្មោះផ្សេងៈ ទឹម ខន , ចៅ ខន និង ណុម
សុខឃឿន) កើតឆ្នាំ ១៩៦៨ នៅភូមិអាងបិន (An Bình) ឃុំ
ពោធិ (Ba Trúc) ស្រុកស្វាយទង ខេត្តមាត់ជ្រូក ។
ឆ្នាំ ១៩៧៨ គ្រួសារត្រូវបានបន ប៉ុល ពត ជម្លៀសទៅរស់នៅ ស្រុក
គិរីវង់ ខេត្តតាកែវ ប្រទេស កម្ពុជា ។
ឆ្នាំ ១៩៩០ បានត្រឡប់មក បួសនៅវត្តដូនពីរស្រុកស្វាយទង ខេត្តមាត់
ជ្រូករហូតដល់ចុងឆ្នាំ ១៩៩០ បានត្រឡប់ទៅគង់នៅវត្តភ្នំដិនខាងជើង
ស្រុកគិរីវង់ ខេត្ត តាកែវ ប្រទេសកម្ពុជា វិញ ។
ឆ្នាំ ១៩៩៣ ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុក
គិរិវង់ ខេត្តតាកែវ រហូតដល់ថ្ងៃចាប់ផ្សឹក ។
ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៧ ត្រូវបានគណៈសង្ឃនៃប្រទេស
កម្ពុជាចាប់ផ្សឹក ហើយចាប់ បញ្ជូនមកដាក់គុកយួននៅខេត្តមាត់ជ្រូក
ដោយចោទ ពីបទថា បានធ្វើឲ្យបែកបាក់មិត្តភាពយួនខ្មែរ ។
ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការប្រជាជនយួនបានកាត់ទោស
ឲ្យលោក ទឹម សាខន ជាប់ គុក រយៈពេល ១២ ខែ ចោទពីបទថា ធ្វើឲ្យ
បែកបាក់មិត្តភាពយួនខ្មែរ ។
ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨ បានចេញពីគុកយួនតែជាប់គុក
នៅផ្ទះវិញ ៕
អត្ថបទ៖ សារពត៌មានព្រៃនគរ.