ករណីឧទេសាចារ្យ យ៉ាញ់តូន អតីត សមណៈនិស្សិត សាលាបាលីជាន់ ខ្ពស់ ខេត្តឃ្លាំង និងជាអតីតសមណៈ បាតុករមួយអង្គ ក្នុងចំណោមសមណៈ បាតុករ ២០០អង្គ ដែលបានធ្វើបាតុ កម្ម ដើម្បីទាមទារសិទ្ធិសេរីភាព និង ជំនឿសាសនា នៅខេត្តឃ្លាំង កម្ពុជា ក្រោម កាលពីថ្ងៃទី ៨ កុម្ភៈ ២០០៧ ហើយត្រូវក្រុមអាជាជ្ញាធរ នគរបាល យួន បានចាប់ផ្សឹកអស់ជាច្រើនអង្គ និងចាប់ដាក់ក្នុងមន្ទីរឃុំឃាំង ធ្វើទុក្ខ ទារុណកម្មយ៉ាងចាស់ដៃ។ ដែលក្នុងនោះមានព្រះវត្តមានព្រះតេជគុណ គឹមមឿន យ៉ាញ់តូន និងព្រះតេជគុណទឹមសាខនជាដើម។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ដោយសារមានអន្តរាគមន៍ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបជម្រុញឱ្យតុលាការយួន យល់ព្រម ដោះលែងសង្ឃអ្នកទោស គ្មានកំហុសជាច្រើនអង្គ ឱ្យមានសេរីភាពវិញទាំងបង្ខំចិត្ត។
សូមបញ្ជាក់ថា អតីតសមណៈបាតុករ៥អង្គ ដែលត្រូវបានតុលាការយួនដោះលែង ឱ្យមាន សេរីភាពកាលពីឆ្នាំ ២០០៨នោះ ក៏ត្រូវបានប្រទេសស៊ុយអែតទទួលឱ្យសិទ្ធិជ្រកកោន ក្នុងនាម ជាជនភៀសខ្លួននយោបាយរហូតមកទល់ពេលនេះ។ កាលពីខែមេសា រហូតដល់ខែកក្តាដាឆ្នាំ ២០១០កន្លងទៅ អតីតសមណៈនិស្សិតសាលាបាលីជាន់ខ្ពស់ យ៉ាញ់តូន និងគឹមមឿន រួមទាំង អតីតព្រះចៅអធិការវត្តគីរីវង្សខាងជើង ខេត្តតាកែវគឺព្រះតេជគុណទឹមសាខន បានមក ធ្វើទស្សនកិច្ចជុំវិញសហរដ្ឋអាមេរិក ដើម្បីធ្វើជាសាក្សីរស់ និងបកអាក្រាតពីគ្រប់ទង្វើព្រៃ ផ្សៃអមនុស្សធម៌របស់បនឱក្រឹដ្ឋយួនកុម្មុយនីស្តជំរាបពិភពលោកឱ្យបានដឹង ហើយថ្មីៗនេះ សង្ឃទាំងបីអង្គកំពុងតែនិមន្តធ្វើទស្សនកិច្ចនៅទ្វីបអ៊ឺរ៉ុបទៀត វត្តមាននេះបានធ្វើឱ្យរដ្ឋអំណាច យួនមានការក្រេវក្រោធយ៉ាងខ្លាំង ដោយបាននាំគ្នាទៅរំខានក្រុមគ្រួសាររបស់ព្រះតេជគុណ គឹមមឿន និងគ្រុមគ្រួសារបស់ព្រះតេជ គុណយ៉ាញ់តូនជារឿយៗ៕