អស់លោកអ្នកនាង និងប្រិយមិត្តជាទីគោរពរាប់អាន អាជ្ញាធរយួនខែត្រព្រះត្រពាំង និងខែត្រឃ្លាំង អតីតទឹកដីកម្ពុជាក្រោម នៅតែបន្តគំរាបគំហែង និងចាប់ខ្លួនសកម្មជនសិទ្ធិ មនុស្សខ្មែរក្រោម តវ៉ារឿងដីធ្លីដាក់ពន្ធនាគារជាហូរហែរ…… ករណីលោក វិញ បា សកម្ម ជនសិទ្ធិមនស្ស ហ៊ានក្រោកឡើងតវ៉ារឿងដីធ្លីកេរដូនតា ដែលត្រូវរដ្ឋអំណាចយួនរំលោភ យកទាំងបំពាន និងអយុត្តិធម៌នោះ ត្រូវបានអាជ្ញាធរយួន ខែត្រឃ្លាំង ធ្វើការបង្រ្កាប និង ចាប់ដាក់ពន្ធនាគារ រួចកាត់ទោសដោយតុលាការប្រជាជនបក្សកុម្មុយនីស្តយួន រយៈពេល ពីរឆ្នាំ កាលពីពេលថ្មីៗនេះ ដោយចោទប្រកាន់លោក វិញ បា ជាអ្នកប៉ះប៉ោដឹកនាំប្រជាជន ធ្វើបាតុកម្ម និងផ្តល់ពត៌មានមិនពិតចេញទៅក្រៅប្រទេស។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់កញ្ញា ថាច់ សុជាតា វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ចំណែកអ្នកស្រី ត្រឹង ធី ចូវ នៅស្រុកផ្នោរដាច់ ខែត្រព្រះត្រពាំងវិញ រដ្ឋអំណាចយួន បានស្ទាក់ចាប់អ្នកស្រី នៅគ្រាដែលអ្នកស្រី ត្រឹង ធី ចូវ ធ្វើដំណើរទៅចូលរួមពិធី មង្គលការអ្នកស្រុកមួយ កាលពីថ្ងៃទី២២ ខែ មេសា ដោយចោទប្រកាន់អំពីករណីរឿង ដីធ្លីនោះផងដែរ រហូតមកទល់ពេលនេះ អស់រយៈពេល ៤ខែហើយ រដ្ឋអំណាចយួន នៅតែបន្តឃុំឃាំង និងគ្មានបើកសវនាការឡើយ។ រីឯលោកគ្រូ ថាច់ សោភណ្ឌ ជាអតីតចៅ អធិការវត្តកំពង់និគ្រោធកំពង់ក្សាន្ត នៅទីរួមខែត្រព្រះត្រពាំង ដែលត្រូវអាជ្ញាធរយួន ចាប់ពង្រត់ដោយស្ងាត់ៗ យកទៅដាក់ពន្ធនាគារ កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅនេះ អាជ្ញាធរនគរបាលយួន ហាមមិនឱ្យក្រុមគ្រួសារទៅជួបសួរសុខទុក្ខ និងមិនទាន់កំណត់ថ្ងៃ បើកសវនាការឡើយ រហូតមកទល់ថ្ងៃនេះ។ សូមជំរាបជូនថា បន្ទាប់ពីអាជ្ញាធរយួន បានចាប់ប្រជាកសិករខ្មែរក្រោម និងសកម្មជនសិទ្ធិមនសុ្សខ្មែរក្រោម នៅទឹកដីកម្ពុជាក្រោមនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីតាំង នៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក លើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមយួន ក៏បានចេញសេចក្តីថ្លែងការណ៍ចោទទៅ លើរដ្ឋាភិបាលយួន តែងតែរំលោភសិទ្ធិមនុស្ស ខ្មែរក្រោម និងអំពាវនាវឱ្យសហគមន៍អន្តរ ជាតិជួយធ្វើអន្តរាគមន៍ជុំវិញករណីអាជ្ញាធរ នគរបាលយួន ចាប់ខ្មែរក្រោមដាក់គុកផងដែរ។