អតីតអ្នកភូមិបឹងកក់ប៉ះទង្គិចជាមួយប៉ូលិស មួយប្រាវ ៣ នាក់រងរបួសស្រាល

អាជ្ញាធរ​ក្រុង និង​ប្រជា​សហគមន៍​ដែលជា​អតីត​ប្រជាពលរដ្ឋ​ធ្លាប់​រស់នៅ​តំបន់​បឹងកក់ បាន​ប៉ះទង្គិច​គ្នា​មួយ ​ប្រាវ​ជាមួយ ​ប៉ូលិស នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ នេះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងតិច ៣ នាក់​រងរបួស​ស្រាល ។​

អ្នកភូមិបឹងកក់រងរបួសនៅមុខសាលាក្រុងភ្នពេញ ព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៣ ដោយប៉ះទង្គិចជាមួយប៉ូលិស្ត ។

អ្នកភូមិបឹងកក់រងរបួសនៅមុខសាលាក្រុងភ្នពេញ ព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៣ ដោយប៉ះទង្គិចជាមួយប៉ូលិស្ត ។

​ការប៉ះទង្គិច​គ្នា​នេះ កើតមាន​កាលពី​ព្រឹក​មិញ​នៅ​ពីមុខ​សាលាក្រុង​ភ្នំពេញ ដែល​ប្រជាពលរដ្ឋ​ជា​អតីត​អ្នក​ធ្លាប់​រស់នៅ​តំបន់ បឹ​កក​ក់បាន​បន្ត​ការតវ៉ា ក្នុង​ថ្ងៃទី ២ ទាមទារ​ឲ្យ​អភិបាលក្រុង​ស្វែងរក​ដំណោះស្រាយ​សម ស្រប​ដល់​ពួកគេ ។​

​ប្រជាពលរដ្ឋ​អះអាងថា កាលដែល​ពួកគេ​យល់ព្រម​ចាក​ចេញពី​លំនៅស្ថាន​នៅ​តំបន់​បឹងកក់​កាលពី​ចុងឆ្នាំ ២០០៨ នោះ​គឺ ដោយសារ​ការបង្ខំ ហើយ​ថា​សំណង​ដែល​សាលាក្រុង និង​ក្រុមហ៊ុន​បានផ្តល់​ឲ្យ​ពួកគាត់ គឺ​មិនអាច​ទទួលយក​បានទេ ៕​