មិត្តអ្នកស្តាប់ ជាទីគោរពរាប់អាន រឿងរ៉ាវកម្ពុជាក្រោម នរណាក៏ដឹងដែរ ថា ជារឿង ប្រវត្តិសាស្រ្តដ៏សែនជូរចត់ និងខ្លោចផ្សាបំផុត ដែលបងប្អូនជនរួម ឈាម នៅគ្រប់ទិសទី មិនអាចបំភ្លេច បានឡើយ ពីព្រោះ នៅលើទឹកដី កម្ពុជាក្រោម សព្វថ្ងៃ មានជនជាតិ ដើម ខ្មែរក្រោមជាង ៨លាននាក់រស់ នៅ ដោយគោរពប្រតិបត្តិជំនឿព្រះពុទ្ធ សាសនា និងចិញ្ចឹមជីវិត ដោយមុខរបរធ្វើស្រែចំការ៩៥ភាគរយ សម្រាប់ទ្រទ្រង់ជីវភាព គ្រួសារ ស្ថិតក្រោមនឹមអាណានិគមយួនបច្ចុប្បន្ន។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ថ្មីៗនេះ ប្រភពពត៌មានពីកម្ពុជាក្រោម ឱ្យដឹងថា យុវជនខ្មែរ ក្រោមចំនួនពីរនាក់គឺ យុវជន ចៅ ណែត អាយុ២២ឆ្នាំ ត្រូវបានជនជាតិយួន កាប់សម្លាប់ នៅខែត្ររោង ដំរី និងទី២ យុវជន សឺង វ៉ាន់ ថាញ អាយុ១៧ឆ្នាំ ត្រូវបានជនជាតិយួន ចាក់នឹងកន្រ្ទៃស្លាប់ នៅទីក្រុងព្រៃនគរ ទឹកដីកម្ពុជាក្រោម រួមទាំងយុវជនខ្មែរក្រោមជាច្រើន រូបទៀត រងរបួសយ៉ាងដំណាំ បន្ទាប់ពីជនជាតិយួន លើកគ្នាជាង២០០នាក់ ទៅវាយ និង កាប់សម្លាប់ទាំងកំរោល ទាំងយុត្តិធម៌ នៃមូលហេតុបែងចែកពូជសាសន៍។
ដំណឹងដ៏សែនក្រៀមក្រំនេះ បានធ្វើឱ្យបងប្អូនខ្មែរនិងខ្មែរក្រោម នៅជុំវិញពិភពលោក នឹកស្រណោះអាណិតដល់ក្រុមគ្រួសារជនរងគ្រោះខ្មែរ នៅកម្ពុជាក្រោម និងថ្កោលទោស ជាឱឡារឹក ចំពោះរដ្ឋាភិបាលយួន គ្មានឆន្ទះចាប់ជនដៃដល់យកទៅដាក់គុក ឬកាត់ទោស ឡើយ ព្រមទាំងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ឧទ្ទិសកុសលជូនវិញ្ញា ណក្ខ័ន្ធសព ចៅ ណែត និង សឺង វ៉ាន់ ថាញ់ នៅស្ទើគ្រប់ទីកន្លែងដូចជា បារាំង, អីតាលី កាណាដា កម្ពុជា និងនៅតាមបណ្តារដ្ឋជាច្រើននៃសហរដ្ឋអាមេរិក រយៈពេលកន្លងមក។ ដោយឡែកកាលពីថ្ងៃទី ១៦ តុលា ម្សិលមិញនេះ នៅវត្តពុទ្ធសាសនៈរង្សី ទីក្រុងប្រែសនូ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង ក៏បានរៀបចំពិធីបុណ្យមហាទក្ខិណានុប្បៈទាន តាមប្រវេ ណីព្រះពុទ្ធសាសនា ដោយមានភ្ញៀវកិត្តិយសជិតឆ្ងាយប្រមាណជិត១០០នាក់ ចូលរួមពិធី បុណ្យកាន់ទុក្ខដ៏ក្រៀមក្រំនេះ ក្រោមការរៀបចំឡើង ដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងប្រែសនូ, គណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរ ដើម្បីយុត្តិធម៌ និងសមធម៌ គណៈ បក្សសិទ្ធិមនុស្ស និងគណៈបក្សឈប់ក្រ។
នៅក្នុងកម្មវិធីបុណ្យនោះ យើងសង្កេតឃើញវត្តមានលោក ថាច់ តង ប្រធានតំបន់ ភាគខាងលិច សហរដ្ឋអាមេរិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងចៅសង្កាត់លេខ១៦ នៃទី ក្រុងប្រែសនូ ចូលរួមជាកិត្តិយសក្នុងពិធីបុណ្យនោះផងដែរ។ កម្មវិធីបុណ្យបានបញ្ចប់ទៅ នៅវេលាម៉ោង១និង៣០នាទីល្ងាច ដោយសម្តែងទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះស្មារ តីស្នេហាជាតិខ្ពស់ និងប្រគល់ថវិកា ចំនួន ១០៤២ដុល្លារ សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារ រងគ្រោះនៅកម្ពុជាក្រោម តាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម។