អង្គការសហប្រជាជាតិ យន្តការនៃក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើម សឺណែវ ស្វីស ១១-១៥ កក្កដា ២០១១

យន្តការនៃក្រុមអ្នកជំនាញការនៃ សិទ្ធិរបស់ជន ជាតិដើម បានចាប់ផ្តើមបើកជាផ្លូវការ នៅម៉ោង ៣រសៀល នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ ដោយតាមទំលាប់ជាដំបូង មានរបាំ និងការ បន់ស្រន់ តាមប្រពៃណីនៃជនជាតិ ឥណ្ឌាក្រហម ហើយបន្ទាប់មកមានការថ្លៃងសុន្ធរកថាស្វាគមន៍ ពី អគ្គស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស លោកស្រី ពិល្ល័យ និងប្រេសិតពិសេស លោកបណ្ឌិត ជែម្ស អណាយ៉ា។ ប្រធានបទសំខាន់សំរាប់សិក្សាឆ្នាំនេះ ដោយយន្តការនៃក្រុមអ្នកជំនាញការនៃសិទ្ធិរបស់ជនជាតិដើមគឺ ៖ សិទ្ធិរបស់ជនជាតិដើម ចូលរួមធ្វើការសំរេច អ្វីមួយ និងសេចក្តីប្រកាស សិទ្ធិរបស់ជនជាតិដើម ។ ដោយផ្អែកទៅលើភស្តុតាងរបស់ជនជាតិខ្មែរក្រោមយើង, កញ្ញា គីម សេលីន និង លោក ឡាំ បូន បានចូលរួមបញ្ចេញមតិលើ ខទី៥ ស្តីពី សេចក្តីប្រកាសសិទ្ធិរបស់ ជនជាតិដើម ។
បន្ទាប់ពីបានសិក្សាយ៉ាងល្អិតល្អន់អស់រយៈពេល ៥ថ្ងៃមក យន្តការនៃក្រុមអ្នកជំនាញការ បានផ្តល់ជាអនុសាសន៍ ដើម្បីដាក់ជូនដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដូចខាងក្រោម ៖
១ – ក្រុមប្រឹក្សាសិទ្ធិមនុស្សសុំឲ្យយន្តការនៃក្រុមអ្នកជំនាញការ បន្តកិច្ចការរបស់ខ្លួន ផ្នែក ជនជាតិដើម និង សិទ្ធិរបស់ជនជាតិដើមចូលរួមធ្វើការសំរេចអ្វីមួយ ដោយធ្វើការសហការ ជាមួយប្រេសិតពិសេសរបស់អង្គការ សហប្រជាជាតិ ។
២ – ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងប្រារព្ធខួបទី៥ នៃសេចក្តីប្រកាសអំពីសិទ្ធិជនជាតិដើម ដោយបញ្ជាក់ ពីគោលបំណង យ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តន៍សេចក្តីប្រកាសនេះ ហើយធ្វើសេចក្តីអំពាវនាវដល់ប្រទេស ដែលពុំទាន់ចុះហត្ថលេខា ឲ្យផ្លាស់ប្តូរគោលជំហររបស់ខ្លួន ។ ហើយក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវធ្វើការប្រុងប្រយ័ត្ន ដល់ការអនុវត្តន៍នូវអនុសាសន៍ទាំងឡាយ ដែលទាក់ទងនឹងជនជាតិដើម ដែលបានដាក់ជូនក្នុងកំឡុង ការត្រួតពិនិត្យជាសកល នៃផ្នែកសិទ្ធិមនុស្ស ។
៣ – ពង្រឹងសិទ្ធិចូលរួមរបស់ជនជាតិដើមក្នុងអង្គការសហប្រជាជាតិ ។
៤ – ដើម្បីសំរេចគោលដៅនៃសេចក្តីប្រកាសនេះ យន្តការនៃក្រុមអ្នកជំនាញការបានសុំឲ្យក្រុមប្រឹក្សាសិទ្ធិ មនុស្ស ធ្វើការលើកទឹកចិត្ត ដល់ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសនេះ ចាប់យកមធ្យោបាយជាក់ស្តែង ដែលអាចធ្វើ ឲ្យសំរេចនូវកម្មវត្ថុដែលបានចារឹកក្នុងមាត្រា ទី៣៨ នៃសេចក្តីប្រកាស ។
៥ – យន្តការនៃក្រុមអ្នកជំនាញការ បានសុំឲ្យគ្រប់ជនជាតិដើមទាំងអស់ មានសិទ្ធិចូលរួមគ្រប់ដំណាក់កាល នៃកិច្ចប្រជុំពិភពលោកនានា ដែលទាក់ទងនឹងជនជាតិដើម ។ សភានៃ ជនជាតិ សាមី ក្នុងប្រទេស ន័រវេស នឹងរៀបចំទទួលកិច្ចប្រជុំពិភពលោកសំរាប់ជនជាតិដើម នាឆ្នាំ ២០១៣ ហើយក្រុមប្រឹក្សាសិទ្ធិមនុស្ស គាំទ្រយ៉ាង ពេញទំហឹងនូវការចូលរួមរបស់ជនជាតិដើមទាំងឡាយ ដោយរួមមានទាំងយុវជននិងស្រ្តី ។
៦ – ក្រុមប្រឹក្សាសិទ្ធិមនុស្ស ធ្វើការលើកទឹកចិត្តដល់ប្រទេសហត្ថលេខី ឲ្យរៀបចំជាបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអប់រំជាភាសានៃជនជាតិដើម និងលើកស្ទួយវប្បធ៌មព្រមទាំង អត្តសញ្ញាណរបស់ពួកគេ ។
៧ – ដោយមានការគាំទ្រពីកិច្ចប្រជុំអចិន្ត្រៃយ៍លើកទី ១០ នាទីក្រុងញូវយ៉ក ឆ្នាំ ២០១១ និងការចាំបាច់ ក្នុងការកសាងទំនុកចិត្ត។ ការសំរុះសំរួល រវាងជនជាតិដើម, រដ្ឋ, វត្តអារាម និងប្រជាពលរដ្ឋដទៃទៀត, យន្តការ នៃក្រុមអ្នកជំនាញការ នឹងរៀបចំសិក្ខាសាលានៃអ្នកជំនាញអន្តរជាតិមួយ ដែលនឹងបា្ររព្ធឡើង នាឆ្នាំ ២០១៣ ខាងមុខនេះ។
៨ – យន្តការនៃក្រុមអ្នកជំនាញការ គាំទ្រគំនិតផ្តួចផ្តើមរបស់ការិយាល័យអគ្គស្នងការជាន់ ខ្ពស់ផ្នែកសិទ្ធិមនុស្ស និងវិទ្យាស្ថានជាតិផ្នែកសិទ្ធិមនុស្ស ក្នុងការធ្វើសៀវភៅងាយយល់ មួយឡើង ដើម្បីងាយស្រួលក្នុងការអនុវត្តន៍ ឲ្យដល់គោលដៅនៃសេចក្តីប្រកាសលើសិទ្ធិជនជាតិដើមនេះ ។
ក្រៅពីការចូលរួមប្រជុំរបស់ យន្តការនៃក្រុមអ្នកជំនាញការ យុវជនរបស់យើងក៏បានចូលរួមផងដែរ នូវកិច្ចប្រជុំ នានា ដែលខ្លះត្រូវបានរៀបចំឡើងដោយ អ.ស.ប. ហើយខ្លះត្រូវបាន រៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល ។ មានប្រធានបទជាច្រើនដែលបានសិក្សា, ផ្លាស់ប្តូរយោបល់ ក្នុងកំឡុងកិច្ចប្រជុំនិមួយៗ ៖
– សិទ្ធិផ្នែកអប់រំ៖ ការបញ្ជូនវប្បធ៌មរបស់ជនជាតិដើមពីជំនាន់មួយទៅជំនាន់មួយកាន់តែមានប្រសិទ្ធិភាព បើសិន ជាមានគ្រូបង្រៀនទាំងឡាយនោះជាជនជាតិដើម ។ ជារឿយៗ រដ្ឋាភិបាលពុំដែលចាត់ទុកភាសាជនជាតិដើម ជាភាសាមួយទាំងស្រុងនោះទេ គេតែងតែចាត់ទុកភាសានោះជាគ្រាមភាសារបស់គេ ។ ជាញឹកញយផងដែរ កម្មវិធីអប់រំពុំសូវមានគុណភាព ហើយពុំមានឯកភាពគ្នារវាងអ្នកដែលធ្វើការក្នុងវិស័យនេះ ដូចជាក្រុមអង្គការ ក្រៅរដ្ឋាភិបាល, រដ្ឋាភិបាល ។ល។
– វិបត្តិម្ហូបអាហារ
– ការហ្វឹកហ្វឺនផ្នែកសិទ្ធិជនជាតិដើម ដោយក្រុមអង្គការដូស៊ីប (doCip) ៖ គណៈកម្មការសិទ្ធិកុមារ នឹងមាន ទទួលពាក្យបណ្តឹង ហើយក៏ទទួលពាក្យបណ្តឹងបែបឯកជនផងដែរ ។ គណៈកម្មការប្រឆាំងការរើសអើងស្រ្តីភេទ (CEDAW) ក៏ទទួលពាក្យបណ្តឹងពីស្ត្រីជនជាតិដើមផងដែរ ។ ចំណែកឯគណៈកម្មការផ្សេងៗ ក៏មានយន្តការ សំរាប់ទទួលពាក្យបណ្តឹង ផងដែរ ។
– រាស៊ីស្តនិងការប្រកាន់ពូជសាសន៍ ៖ ពីមុនស្រ្តីនៅសហរដ្ឋអាមេរិកបានទៅមន្ទីរពេទ្យ ហើយពួកគាត់ ត្រូវបាន បន្សុទ្ធលែងឲ្យមានកូនបានដោយពុំដឹងខ្លួនជាមុន ដូច្នេះនេះគឺជាសកម្មភាព “ បង្ខំ ” ។
– គ្រប់ប្រទេសហត្ថលេខី ត្រូវតែគោរព សន្ធិសញ្ញា ដែលខ្លួនបានចុះហត្ថលេខា ជាចាំបាច់។
– សហគមន៍នៃជនជាតិដើមអាចប្រើប្រាស់នូវក្បួនច្បាប់នៃប្រទេសខ្លួនសំរាប់រាល់បណ្តឹង ហើយ នឹងប្រព័ន្ធច្បាប់ អន្តរជាតិនានា ក្នុងគណៈកម្មការរបស់ អ.ស.ប. ដោយតាមវិធីសរសេរ និយាយ ។ល។និង។ល។
– ២៥% នៃជនជាតិដើម គឺជាយុវជន ។
– បច្ចុប្បន្ននេះ មានប្រទេស ១៩៣ ជាសមាជិករបស់ អ.ស.ប. ។ ប្រទេស ស៊ូដង់ខាងត្បូង ទើបតែចូលជា សមាជិក នៅខែកក្កដា ២០១០ ដូច្នេះ ប្រទេសនេះក៏ត្រូវចូលក្នុងរង្វង់នៃ ការត្រួតពិនិត្យជាសកលផ្នែក សិទ្ធមនុស្ស (Examen Périodique Universel) ផងដែរ៕
ប្រតិភូយុវជន ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ៖
១ – ថៃ មករា
២ – ឡាំ បូន
៣ – គីម សេលីន
ធ្វើរបាយការណ៍ដោយ ៖ ថៃ មករា

.