បន្ទាប់ពីបានទទួល ការអនុញ្ញាតិ ពីស្ថាន ទូតជប៉ុន ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យអង្គការ សមាគម ខ្មែរកម្ពុជាក្រោម ប្រចាំ នៅប្រទេសកម្ពុជា បានចូលរួមរំលែក ទុក្ខដល់ប្រជាពលរដ្ឋនៃព្រះរាជា ណាចក្រជប៉ុន ដែលទទួលរងនូវ បាតុភូតធម្មជាតិ រញ្ជួយដី និងរលកយក្ខត្សូណាមី (Tsunami) ដែល បានសម្លាប់មនុស្ស ជាច្រើនម៉ឺននាក់ និងបាត់ខ្លួន ជាច្រើនម៉ឺន នាក់ទៀត ព្រមទាំងបានធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិ យ៉ាងច្រើន កាលពីពេលថ្មីៗ នេះ។ ដូចនេះហើយបានជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ អង្គ ការសមាគម ខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តមយន្ត ថារូ ប្រធាន មឈ្ឈមណ្ឌលវប្បធមខ្មែរកម្ពុជាក្រោម និងជាសមាជិករដ្ធភារនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងព្រះ សង្សខ្មែរកម្ពុជាក្រោមនៅកម្ពុជា ប្រមាណជាង២០អង្គ និងរូប បាននិមន្តនិងអញ្ជើញ ចូលរួមរំលែក ទុក្ខ ដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រជប៉ុន ដែលបានទទួលរងនូវគ្រោះ មហន្តរាយនោះ នៅ ស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះអង្គការសមាគម ខ្មែរកម្ពុជាក្រោម ប្រចាំ នៅប្រទេសកម្ពុជា បានជូនលិខិតរំលែកទុក្ខ និងថវិកាចំនួន ៨០០.០០០(ប្រាំបី សែន) រៀល តាម រយៈតំណាងឯកអគ្គរាជទូត បន្ទាប់ពិធីបង្សុកូល ឧទ្ទិសកុសលជូន វិញ្ញាណក្ខ័ន្ធជនរងគ្រោះ ក្នុងបាតុ ភូតគ្រោះមហន្តរាយនោះមក។
ឯកឧត្តមយន្ត ថារូ ប្រធានមឈ្ឈមណ្ដុលវប្បធមខ្មែរកម្ពុជាក្រោម និងជាសមាជិករដ្ធភារនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការសោកស្ដាយ យ៉ាងខ្លាំងចំពោះប្រជាជនជប៉ុន ដែលបានបាត់បង់ជីវិត រាប់ម៉ឺននាក់និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត នៅក្នុងគ្រោះ ធម្មជាតិនោះ ហើយឯកឧត្តម ក៏បានជូនពរដល់ជនរងគ្រោះ ដែលកំពុងតែសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ សូមឲ្យឆាប់ជាសះស្បើយគ្រប់ៗគ្នាកុំបីខាន។ បន្ទាប់មកទៀតលោក កាវាមូរា ហីរូស អនុប្រធានឯកអគ្គរាជទូត ជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានធ្វើសេចក្ដីថ្លែងអំណរគុណ យ៉ាងក្រៃលែងដល់ អង្គការសមាគម ខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា ដែលបានមកចូលរួមរំលែកទុក្ខ ដល់ប្រជាពលរដ្ឋជប៉ុន រងគ្រោះធម្មជាតិ យ៉ាងធ្ងន់ធ្ងរ នាពេលកន្លង់មកថ្មីៗនេះ។KKFYN