អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាធ្វើបុណ្យខួបសព ព្រះតេជគុណ អ៊ាង សុខធឿន

ព្រឹកមិញនេះ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១១ នៅភូមិខ្ចៅ សង្កាត់បឹងធំ ខ័ណ្ឌដង្កោ រាជ ធានីភំ្នពេញ (ក្បែរវត្តទ្រនំជ្រឹង) អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជា ណាចក្រកម្ពុជា បានរៀបចំធ្វើបុណ្យគំរប ខួបបួនឆ្នាំនៃសពរបស់ព្រះតេជគុណ អ៊ាង សុខធឿន ដែលបានសុគតយ៉ាងអាថ៍កំ បាំងកាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ក្នុងការធ្វើបុណ្យឧទិ្ទស ប្រគេនដល់ដួង វិញ្ញាណក្ខ័ន្តសពព្រះ តេជគុណ អ៊ាង សុខធឿន សង្កេតឃើញមានការនិមន្ត និងអញើ្ជញ ចូលរួមពីព្រះសង្ឃប្រជាពលរដ្ឋ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម និងមានរតំណាង រាស្រ្តចូលរួម ប្រមាណជាង ១០០ អង្គ និងនាក់ ។ ក្នុងនោះសង្កេតឃើញវត្តមានសំខាន់ៗ ចូលរួមពីឯកឧត្តម យន្ត ថារ៉ូ ឯកឧត្តម ថាច់ សេដ្ឋា លោក សឺន យឿង លោក ថាច់ សាង ឯកឧត្តម នុត រំដួល ឯកឧត្តម ឡុង រី ឯកឧត្តម ហោ វ៉ាន និងលោកជំទាវ មែន សុថាវរិន្ទ ព្រមទាំងឥស្សរៈជនខ្មែរកម្ពុជាក្រោមមួយចំនួនទៀត ។
ថែ្លងក្នុងពិធីបុណ្យនោះ ឯកឧត្តម យន្ត ថារ៉ូ បានមានប្រសាសន៍ថា៖ ការសុគតរបស់ ព្រះតេជគុណ អ៊ាង សុខធឿន ដែលជាបុព្វហេតុមួយនៃការតស៊ូធ្វើបាតុកម្មទាមទារដោះលែង ឲ្យមានសេរីភាព ពីរដ្ឋាភិបាលវៀតណាម ដែលបានចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមផ្សឹក និងដាក់ពន្ធធានានៅឯកម្ពុជា ក្រោម ។ ឯកឧត្តមបានបន្តថា ព្រះបានសុគតយ៉ាងអាថ៍កំបាំង ហើយបានយកទៅបញ្ចុះដោយមិន បានធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោយមក នៅពេលនោះមានអង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសមាគមខ្មែរកម្ពុជាក្រោម បានប្រមូលផ្តុំគ្នានៅទី កន្លែងបញ្ចុះព្រះអង្គ ដើម្បីធ្វើបុណ្យតាមប្រពៃណី តែជាអកុសល ដោយមានរារាំងមិនអនុញ្ញាតិដោយអាជ្ញាធរមូលដ្ឋាន ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ថាច់ សេដ្ឋា បានមានប្រសាសន៍ តាមការដែលព្រះអង្គ អ៊ាង សុខ ធឿន សុគតនេះ មិនមែនជារឿងធ្វើអត្តឃាតទេ តែជារឿងធ្វើឃាត ហើយរហូត ដល់ចប្ចុប្បន្ននេះ មិនទាន់មានរបាយការណ៍ណាមួយដែលបង្ហាញ ពីមូលហេតុឲ្យបាន ច្បាស់លាស់ ឬធ្វើអន្តរាគមន៍ពី អាជ្ញាធរមូលដ្ឋាន នៅឡើយ ។ ឯកឧត្តមបានបន្តទៀតថា ឆ្លៀតក្នុងឧកាសនេះ ដែរក្នុងនាមអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំង អស់បានធ្វើលិខិត អន្តរាគមន៍មួយផ្ញើជូនឯឧត្តម សរ ខេង ឧបនាយក រដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួមហាផ្ទៃ ដើម្បីស្នើសុំ ពន្លឿនការស៊ើបអង្កេតករណី ឃាតកម្មមកលើព្រះតេជ គុណ អ៊ាង សុខធឿន នេះ និងសែ្វងមុខឃាតករ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ។
ឯកឧត្តម ហោ វ៉ាន អន្នតំណាងរាស្រ្តមណ្ឌលភំ្នពេញ បានមានប្រសាសន៍ថា ជាលើកចុង ក្រោយ ដែលគាត់បាន ជួបព្រះតេជគុណ អ៊ាង សុខធឿន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧ ក្នុងឧកាស ដែលព្រះអង្គបាលចូលរួមធ្វើ បាតុកម្មដើម្បីសេរីភាពនៅមុខស្ថានទូតវៀតណាម រាជាធានីភ្នំពេញ នៅពេលនោះព្រះអង្គ បានដាក់ញ្ញាតិជូនរដ្ឋាភិបាលវៀតណាម តាមរយះទូតនៅភំ្នពេញ ក្រោយ មកមួយថ្ងៃឭដំណឹងថាព្រះអង្គបានទទួលអនិច្ចធម្ម ។ ឯកឧត្តមបានបន្តថា ការសុគតរបស់ព្រះតេជ គុណ អ៊ាង សុខធឿន គឺជាវិរៈភាពមួយដ៏ក្លាហាន ដើម្បីសេរីភាព ហើយជាគំរូដល់ព្រះតេជគុណដ ទៃទៀតគួរយកដំរាបតាម។ ប្រភពពី KKYN.