អង្គការសមាគមខែ្មរក្រោមស្នើសុំការអនុញ្ញាតពីស្ថានទូតយួនមកជួបព្រះតេជគុណ ទឹម សាខន

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីលោកតា ទឹម ធៀង ឪពុកព្រះតេជគុណ ទឹម
សាខន កំពុងរស់នៅឯប្រទេសកម្ពុជាយ៉ាងលំបាកលំបិន ហើយបានអង្វរករដល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីពេលថ្មី ៗ នេះ ដើម្បីឲ្យព្រះអង្គជួយអន្តរាគមន៍ក្នុងការនាំយកកូនប្រុសរបស់លោក តា ពីទឹកដីកម្ពុជាក្រោម ត្រឡប់ទៅកម្ពុជាវិញ ហើយគេមិនទាន់ដឹងឲ្យពិតប្រាកដថា ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី មានព្រះរាជតម្រិះចំពោះសំណើដ៏ទទូច និងសែនសោកសៅរបស់លោកតា ទឹម ធៀង យ៉ាងណានោះ កាល
សប្តាហ៍កន្លងទៅនេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅទីក្រុងភ្នំពេញ បានធ្វើលិខិតថ្មីមួយទៀត ជូនទៅស្ថានទូតយួន ដើម្បីបានមកសួរសុខទុក្ខព្រះតេជគុណ ទឹម សាខន ដែលកំពុងមានជំងឺជាទម្ងន់ និងកំពុងរស់ដោយគ្មានសេរីភាព នៅភូមិបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក ។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម រួមទាំងសហគមរបស់លោក ថាច់ សេដ្ឋា ផងនោះ បានធ្វើលិខិតមួយច្បាប់ផ្ញើទៅស្ថានទូតយួនប្រចាំនៅទីក្រុងភ្នំពេញ ដោយស្នើសុំការអនុញ្ញាតឲ្យពួកលោកមកកម្ពុជាក្រោម ដើម្បីសាកសួរសុខទុក្ខអតីតព្រះចៅអធិការវត្តភ្នំ
ដិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ ព្រះនាម ទឹម សាខន ។ លោក ថាច់ សេដ្ឋា ប្រធានសហគមខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ឲ្យដឹងថា លោក និងអង្គការ-សមាគមខ្មែរកម្ពុជាក្រោមដទៃទៀត បានដាក់ជូនលិខិតសុំការអនុញ្ញាតទៅស្ថានទូតយួនហើយ បច្ចុប្បន្នកំពុងរង់ចាំការឆ្លើយតបពីស្ថានទូតយួន រហូតមកដល់ពេលនេះពុំទាន់មានចម្លើយគួរឲ្យទុកចិត្តណាមួយពីស្ថានទូតយួននៅឡើយ………..។
លោក ថាច់ សេដ្ឋា បានបន្តមានប្រសាសន៍ទៀតថា ប្រសិនបើពុំមានការសំងាត់អ្វីពីស្ថានភាពរស់នៅ របស់ព្រះតេជគុណ ទឹម សាខន ទេនោះ ស្ថានទូតយួនគួរតែអនុញ្ញាតឲ្យលោក និងអង្គការ-សមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា បានចុះមកសួរសុខទុក្ខព្រះតេជគុណ ទឹម សាខន ដោយផ្ទាល់ ។
ចំណែកឯមន្រ្តីអង្គការ-សមាគមមួយរូបទៀត បានលើកឡើងថា យើងមានការព្រួយបារម្ភពីសុខភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់ព្រះតេជគុណ ទឹម សាខន ។ សំខាន់គឺយើងចង់ដឹងពីស្ថានភាពរស់នៅ សិទ្ធិសេរីភាពដើរហើរ ប្រវត្តិនៃការចាប់ផ្សឹក និងការដាក់ពន្ធនាគារព្រះអង្គតែម្តង ព្រោះសំណើរដែលយើងបានស្នើកាលពីមុន ៗ មក មិនដែលទទួលនូវការឆ្លើយតបសោះ ។
តំណាងស្ថានទូតយួនប្រចាំប្រទេសកម្ពុជា ឈ្មោះ ទ្រិន បាកំា ធ្លាប់ប្រាប់សារព័ត៌មានបរទេសថា នៅកម្ពុជាក្រោមគ្មានព្រះសង្ឃជាប់ពន្ធនាគារទេ អ្នកដែលជាប់ពន្ធនាគារគឺសុទ្ធតែជាអ្នកទោស ។ ចំណែកឯព្រះតេជគុណ ទឹម សាខន សព្វថ្ងៃនេះត្រូវបានរដ្ឋអំណាចយួនដោះលែងឲ្យមានសេរីភាពវិញហើយ ។
ទោះជាមានការស្មុគស្មាញ ពីរឿងចាប់ផ្សឹកព្រះតេជគុណ ទឹម សាខន ដោយចោទប្រកាន់ពីបទផ្សេង ៗ គ្នា ហើយបញ្ជូនព្រះអង្គមកដាក់ពន្ធនាគារនៅយួនខាងត្បូង ឬអតីតទឹកដីកម្ពុជាក្រោម
ក្តី ។ សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃឈ្មោះ ខៀវ សុភ័គ វិញ បាននិយាយយករួចខ្លួនថា………..។
គួរជម្រាបជូនថា ព្រះតេជគុណ ទឹម សាខន ត្រូវបានរដ្ឋា
ភិបាលយួនដោះលែងពីពន្ធនាគារហើយ ប៉ុន្តែបច្ចុប្បន្ននេះមានដំណឹងព្រះអង្គកំពុងបន្តត្រូវគេឃុំឃាំងក្នុងផ្ទះបងប្អូន នៅឯឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដោយមានកម្លាំងនគរបាលខ្មែរ និងយួនយាមកាងទាំងថ្ងៃទាំងយប់ ។ ទង្វើរបស់អាជ្ញាធរ នៃរដ្ឋាភិបាលយួនបែបនេះ ត្រូវបានលោក អាង ច័ន្ធឫទ្ធិ នាយកប្រតិបត្តិអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្សធ្លាប់រិះគន់ថា ការដោះលែងបែបនេះមិនមែនហៅថាដោះលែងទេ គឺព្រះអង្គបន្តជាប់គុកដដែល ប៉ុន្តែនេះជាគុកឥតជញ្ជាំង ៕.