សឺង វិចិត្រ l VOKK — កាសែត ថាញ់នៀន (Thanh Niên) ក្នុងស្រុករបស់យួនបាននាំពាក្យរបស់កាសែត Bild ប្រទេស អាល្លឺម៉ង់ ឲ្យដឹងថា អគ្គរដ្ឋទូតវៀតណាមត្រូវបានសមត្ថកិច្ចច្រកចេញចូលព្រំដែន ប្រទេសអាល្លឺម៉ង់ឃាត់ ខ្លួនក្នុងរយៈ ពេលខ្លី ពេលលោកនេះ ឆ្លងកាត់នៅអាកាសយានដ្ឋាន Frankfurt ចំពោះការយកតាមប្រហែល ២០,០០០ អឺរ៉ូ ជាចំនួន ខ្ពស់ជាកម្រណត់ដែលបានអនុញ្ញាត ប៉ុន្តែក៏មិនមានការរាយការណ៍ជាមុនដែរ ។

លោក ង្វៀន ថេ កឿង (Nguyễn Thế Cường) អគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសទួរគី បានចុះដល់អាកាសយានដ្ឋាន Frankfurt កាលពីម៉ោង ០៩ ៤៥ នាទី ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន តាមអាកាសយានរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី ចាប់ដំណើរពីក្រុង Ankara ប្រទេសទួរគី ។
លោក កឿង ត្រូវបានឃាត់ខ្លួនចំពោះការសង្ស័យថាលោកបានជូនលុយចេញខុសច្បាប់ ប៉ុន្តែក្រោយនោះលោកក៏ បាន អនុញ្ញាតឲ្យបន្តដំណើរ ដោយសារត្រូវបង់ ៣,៥០០ ដុល្លារដែលហៅថា «ប្រាក់បញ្ញើសន្តិសុខ» ។
តាមលោក កឿង សមត្ថកិច្ចអាល្លឺម៉ង់ បាននិយាយថា ចំនួនលុយនេះមិនត្រូវប្រាក់ពិន័យ លោកអាចយកចំនួនលុយ នេះ ឡើងវិញបាន ប៉ុន្តែមិនបានបញ្ជាក់ថាកាលណានឹងយកបានទេ ។
តំណាងឯកអគ្គស្ថានទូតវៀតណាមប្រចាំក្រុង Ankara មួយរូបមិនបញ្ចេញឈ្មោះ បានបដិសេធន៍ព័ត៌មានរបស់ កាសែត Bild ។ លោកនិយាយថា លោកអគ្គរដ្ឋទូត កឿង បានឆ្លងកាត់ Frankfurt ពិតមែនប៉ុន្តែមិនបានឃាត់ខ្លួនទេ លោក បាន មកដល់វៀតណាមចូលរួមកិច្ចប្រជុំក្នុងថ្ងៃនេះជាម្ដង ។
កាសែត ទួយត្រែ (Tuổi Trẻ) ក្នុងស្រុករបស់យួនបាននាំពាក្យអគ្គរដ្ឋទូតរូបនេះថា បុគ្គលិកឯកអគ្គស្ថានទូតបានផ្ញើលោក ជួយជូនលុយទៅឲ្យគ្រួសារគេ ហើយមួយចំនួនលុយនេះជា អំណោយឧបត្ថម្ភប្រជាពលរដ្ឋត្រូវគ្រោះ មហន្តរាយនៅវៀត ណាម ៕