កឋិនប្រវត្តិសាស្រ្ត មានន័យថា ហែទៅហើយ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំជីវិត!… ទឹកដីមួយ ដែលពិតជានៅជិតបង្កើយ ប៉ុន្តែឆ្ងាយដូចជើងមេឃ ក្នុងសុបិន។ អ្នកស្រុកភូមិជា បងប្អូនរួមលោហិតរបស់ យើង ប៉ុន្តែមិនដែលបានជួបមុខគ្នា មិនបានឃើញ ទេសភាពស្រុកភូមិ វត្តអារាម បុរាណដ្ឋាន និងជីវភាព រស់នៅរបស់គេសោះ។ ពេលបានឈរលើទឹកដីនោះ គឺមានអារម្មណ៍រំភើបយ៉ាង ក្រៃលែង ដោយមិននឹក ស្មានថា ជើងលោកអ្នកកំពុងតែឈរលើដីមួយ នៅក្រៅព្រំដែននៃប្រទេសកម្ពុជា ហើយក៏អាចសោកស្តាយ ថាគួរតែបានទៅដល់ បានឃើញ បានស្គាល់មុននឹងធ្វើដំណើរទៅស្គាល់ ប្រទេសដ៏ទៃទៀតក្នុងពិភពលោកនេះ។
បើនៅតែមិនអាចសម្រេចចិត្តបាន តើចាំដល់ពេលណាទៅ ? រដូវកឋិនទានកាន់តែរំកិលជិតមកដល់ គឺត្រូវ ចាប់ផ្តើម នៅថ្ងៃទី ១រោជ ខែអសុជ ត្រូវ នឹងថ្ងៃទី ១៣ ខែតុលាខាងមុខនេះ រហូតដល់ថ្ងៃ១៥កើត ខែកតិ្តក ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនរួមជាតិដែលមានបំណងចង់ទៅឃើញស្គាល់ ទឹកដីកម្ពុជាក្រោម។
ពិតមែនហើយ អ្វីៗដែលយើងមានសព្វថ្ងៃនេះ នៅទីបំផុតនៃជីវិត ប្រាកដជាមិនអាចយកទៅ តាមជាមួយ បានឡើយ។ មានតែការកសាងបុណ្យកុសល បន្សល់បុណ្យទុកនៅសម្រាប់អនាគតជាតិ។ ហែកឋិនទៅ កម្ពុជាក្រោម លោកអ្នកបានសន្សំបុណ្យសម្រាប់ជីវិតលោកអ្នកផ្ទាល់ ដោយជួយឧបត្ថម្ភ ដល់វត្តវ៉ាខ្មែរក្រោម ដែលកំពុងទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យរស់រវើក ក្រោមការត្រួតត្រារបស់បរទេស កំពុង ត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីរក្សាលំនឹងព្រលឹងជាតិ។ ក្នុងពេលជាមួយគ្នានោះ លោកអ្នកបានធ្វើ ដំណើរកំសាន្តនារដូវរំហើយ មានធាតុអាកាសត្រជាក់ល្មម បានឃើញវាលស្រែប្រកបទៅដោយផ្លែផ្កា សោភ័ណស្រស់បំព្រង បានប្រស្រ័យ ទាក់ទងជាមួយបងប្អូនខ្មែរក្រោម បានឃើញវត្តអារាមខ្មែរដែល ប្រកបទៅដោយចម្លាក់រចនាស្នាដៃខ្មែរក្រោម កសាងឡើងតាំងពីសម័យហ្វ៊ូណន់ សម័យចេនឡា សម័យអង្គរ សម័យឧត្តុង្គ និងសម័យក្រោយៗទៀត ដូចជា វត្តសម្បូររង្សី នៅស្រុកកំពង់ស្ពាន នៃខេត្តព្រះត្រពាំង ដែលកសាងឡើងតាំងពី គ.ស. ៣៧៣។
មិនចាំបាច់ទាក់ទិនជាមួយរឿងនយោបាយអ្វីទេ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមផ្តល់ជូននូវបញ្ជីនិងឈ្មោះវត្ត អារាម នៅកម្ពុជាក្រោម មួយចំនួន ដើម្បីបងប្អូនអាចជ្រើសរើសធ្វើបុណ្យ ដូចតទៅ៖
-វត្តឃ្លាំង នៅទីរួមខែត្រឃ្លាំង
-វត្តពោធិសាលរាជ (កំពង់) នៅទីរួមខែត្រព្រះត្រពាំង
-វត្តសាលវនឧទ្យាន (ព្រែកឈូក) នៅស្រុកផ្សារថ្មី ខែត្រឡុងហោ
-វត្តពោធិលាស់ (ចេតិយ) នៅស្រុកស្វាយទង ខែត្រមាត់ជ្រូក
-វត្តគិរីសាគរ នៅទីរួមខែត្រអូកាប់
-វត្តគុជសារង្សីគម្ពីបព៌ត (វត្តរោងដំរី) នៅខែត្ររោងដំរី
-វត្តច័ន្ទរង្សី នៅទីក្រុងព្រៃនគរ
-វត្តកម្ភីរសាគរ (ព្រែកជ្រៅ) នៅខែត្រពលលាវ
-វត្តរតនរង្សី នៅខែត្រក្រមួនស
-វត្តជ្រុងខ្មែរ (វត្តជ្រោយខ្មែរ) នៅខែត្រទឹកខ្មៅ
ដើម្បីផ្តល់ជាព័ត៌មានផ្សេងៗ លោកអ្នកអាចទាក់ទងជាមួយសមាគមខ្មែរក្រោម ឬសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមតំបន់ ឬប្រទេស ដូចខាងក្រោម៖
សហរដ្ឋអាមេរិក៖
ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម
P.O Box 51201
San Jose, CA 95151
Tel: (408) 550-5060
ប្រទេសកាណាដា៖
ព្រះតេជគុណ ធីធី ធម្មោ
Tel: 905 920-3320
ប្រទេសបារាំង
លោក ថាច់ វៀន
Tel: (33) 625 611 961
ប្រទេសកម្ពុជា
មិត្តសមាគមខ្មែរកម្ពុជាក្រោម
Tel: 012 586 336
ប្រទេសអូស្រ្តាលី
ព្រះតេជគុណ លី ពៅ
Tel: (61) 395 40 33 74