ស្រ្តីចំណាស់ខ្មែរក្រោមម្នាក់ រងគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយជនជាតិយួន

ស្រ្តីចំណាស់ខ្មែរក្រោមម្នាក់ អាយុប្រមាណជា ៨០ឆ្នាំ ដែលស្ថិត នៅឃុំរលាំង ក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក ជាអ្នកប្រកបមុខរបរកាប់អុសលក់ ត្រូវ បានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយសារ តែបុរសជាជនជាតិយួន ជាអ្នកបង្កឡើង។ បន្ទាប់ពី គេជិះម៉ូតូបុកលោកយាយចាស់ ដ៏កំសត់នោះមក គេក៏បាននាំយកលោកយាយ ទៅកាន់មន្ទីរពេទ្យ ផងដែរ ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ មើលថែទាំ នោះទេ។ ក្រោយមកក្រុមគ្រួសារជនរង់គ្រោះ ក៏បាន នាំលោកយាយមកស្នាក់នៅផ្ទះវិញ ដោយសារតែមិនមានថវិកាគ្រប់គ្រាន់ សម្រាប់បង់ថ្លៃឲ្យពេទ្យ។ ជាមួយគ្នា នោះដែរ អ្នកភូមិផង ដែលនៅក្បែរផ្ទះលោកយាយក៏បានស្នើសុំ និងពឹងពាក់ដល់វិទ្យុសំឡេងកម្ពុជាក្រោម ឲ្យជួយអំពាវនាវ ដល់សប្បុរសជនក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា ដើម្បីទិញថ្នាំសង្កូវព្យាបាល និងជួយសម្រាលបន្ទុក ដល់ជីវាភពរបស់លោកយាយ ដែលកំពុងតែជួបប្រទះនាបច្ចុប្បន្ននេះ។ ព័ត៌មានលំអិត សូមស្តាប់លោក ថាច់ ខេមរា រាយការណ៍ដូចតទៅ៖

.