ការប្រើក្បិនក្នុងសង្គមខ្មែរ មានតាំងពីបុរាណកាលមក ។ រហូតដល់សព្វថ្ងៃ ទាំងស្ត្រី ទាំងបុរសបានប្រើក្បិន តែសព្វថ្ងៃស្ត្រីប្រើច្រើនជាងបុរស ដោយគិតតាំងពីការនិយមនៅក្នុងទីក្រុងរហូតដល់ជនបទ ។ ពីសម័យមហានគរមកដល់សម័យទំនើប ការនិយមសំពត់ចងក្បិន ក៏នៅតែមានជាប្រក្រតី ទោះបីនាដើមសតវត្សទី ២១ នេះ ការនិយមមិនមានភាពញឹកញាប់ដូចសម័យដើមក៏ដោយ ។ មូលហេតុចម្បងបណ្ដាលមកពីការវិវត្តរបស់សង្គមវប្បធម៌ ។ ដូច្នេះហើយបានជាសព្វថ្ងៃ គេគ្រាន់តែប្រើប្រាស់សំពត់ចងក្បិនជាផ្លូវការ ឬក្នុងពិធីផ្សេងៗតែប៉ុណ្ណេះ ។ ផ្ទុយទៅវិញ នៅខេត្តមាត់ជ្រូក ស្ត្រីខ្មែរក្រោមចាស់ៗនៅពេញនិយមប្រើសំពត់ចងក្បិនក្នុងជីវភាពប្រចាំថ្ងៃ ។
ខាងក្រោមនេះ ជារួបថតស្រ្តីចាស់ៗនៅខេត្តមាត់ជ្រូក ដែលប្រើក្បិនក្នុងពិធីបុណ្យកឋិនទាន ឆ្នាំ ព. ស. ២៥៥៧ គ. ស. ២០១៣ នេះ ៕