![]() |
លោក ថាច់ រី ជាពលរដ្ឋអាមេរិកកាំង ដើមកំណើតខ្មែរក្រោម បានធ្វើដំណើរទៅចូលរួមពិធីបុណ្យ បញ្ចុះសីមា វត្តចម្ប៉ាអង្គរជ័យ ហៅវត្តចំការ ឋិតក្នុងស្រុកកំពុងធំ (Chau Thanh) ទីរួមខេត្តព្រះត្រ ពាំង ដែលបានប្រារព្ធ កាលពីខែមេសា ឆ្នាំ ២០១២ នេះ បានផ្ដល់បទសម្ភាសន៍ដាច់ឡែកមួយដល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ពេលលោកបានវិលត្រឡប់មកដល់ទឹកដីសហរដ្ឋអាមេរិកវិញ អំពីស្ថានភាពព្រះពុទ្ធសាសនា និងជីវភាពរបស់ ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោមថា នៅតែមានក្ដីបារម្ភ ព្រោះអាជ្ញាធរវៀតណាម នៅតែគាប សង្កត់សិទ្ធិសេរីភាពទៅលើពល រដ្ឋខ្មែរក្រោមម្ចាស់ស្រុក ។
តាមប្រសាសន៍របស់លោក ថាច់ រី វត្តចម្ប៉ាអង្គរជ័យ (ចម្ការ) រាល់ថ្ងៃ មិនមានកម្មវិធីបើកសាលារៀនអក្សរខ្មែរ ដល់កូនចៅខ្មែរក្រោមនៅជុំវិញវត្តមួយនេះទេ , គេហទំព័រស្រុកខ្មែរត្រូវបានបិទមិនឲ្យ ដំណើរការនៅកម្ពុជាក្រោម ខណៈលោកបើកដើម្បីអានព័ត៌មានផ្សេងៗ , ព្រះសង្ឃដែលមានតួនាទីដូចជាព្រះចៅអធិការវត្តជាដើម អាជ្ញាធរ វៀតណាម ដាក់បញ្ចូលឲ្យធ្វើជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម ដោយបានទទួលប្រាក់ខែ ក្នុងមួយខែ ប្រមាណជាង ៤០០ ពាន់ដុង (ប្រហែល ២៥ដុល្លារ សហរដ្ឋអាមេរិក) និងថា រដ្ឋាភិបាលវៀតណាម ត្រៀមចេញច្បាប់ ដើម្បីឲ្យខ្មែរក្រោមមិនចំបាច់បង់ លុយពេលទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ តែតាម លោក ថាច់ រី បានចាត់ទុកថា នោះជាវិធីដែល អាជ្ញាធរវៀតណាមធ្វើឡើង ដើម្បីដឹងពីអត្តសញ្ញាណខ្មែរក្រោម ក្នុងទិសដៅចាក់ថ្នាំសម្លាប់ ក្នុងហេតុផលនយោបាយ លើអ្នកស្នេហាជាតិខ្មែរក្រោមជាដើម ។
សេចក្ដីពិស្ដារ សូមលោកអ្នកស្ដាប់បទសម្ភាសន៍មួយរវាងលោក សឺង សម្រេច នៃវិទ្យុសំឡេង កម្ពុជា ជាមួយ លោក ថាច់ រី ដែលមានខ្លឹមសារដូចខាងក្រោម ៖