ដោយ.ថាច់ ជំរឿន
បឹងកក់,ថៃឡងដ៍៖ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោមត្រូវបានគេ
រាយការណ៍ជាបន្តបន្ទាប់ថា ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន
រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ ដោយមិនអាចរស់នៅក្រោមការគាប
សង្កត់ពីសំណាក់រដ្ឋាភិបាលអាណានិគមយួនបានខ្មែរក្រោមជាច្រើន
បានបង្ខំចិត្តភៀសខ្លួន ចេញពីប្រទេសរបស់ខ្លួន ទៅសុំសិទ្ធិជ្រកកោន
នៅប្រទេសកម្ពុជានិងប្រទេសថៃជាបន្តបន្ទាប់ ។
ក្រៅពីមានខ្មែរក្រោមមួយចំនួនត្រូវបានឧត្តមស្នងការសហប្រជាជាតិ
ទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងបឹងកក់ផ្តល់សិទ្ធិឋានៈ
ជាជនភៀសខ្លួននៅមានរាប់រយនាក់ទៀតដែល UNHCR មិនទាន់
ផ្តល់សិទ្ធិជាជនភៀសខ្លួននោះកំពុងលាក់ខ្លួននៅប្រទេសថៃឡងដ៍
យ៉ាងវេទនា ។
ជនភៀសខ្លួនខ្មែរក្រោម៖
យ៉ាងហោចណាស់ មានជនជាតិដើមខ្មែរ ក្រោមប្រមាណ១៦០នាក់
កំពុងលាក់ខ្លួននៅប្រទេសថៃឡងដ៍ ។ ពួកគេបានរត់គេចពីការតាម
ចាប់ខ្លួនពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួននៅតំ
បន់វាលទំនាបដែនដីសណ្តទន្លេមេគង្គ នៃប្រទេសវៀតណាម ។
ពួកគេបានភៀសខ្លួនចេញពីកម្ពុជាក្រោមជាច្រើនលើក ចាប់ពីឆ្នាំ
២០០០ ទៅ ប្រទេសកម្ពុជានិងហួសទៅប្រទេសថៃឡាងដ៍ ។ ក្រុមជន
ភៀសខ្លួនខ្មែរក្រោមទាំងនេះ មកពីក្រុមចលនាផ្សេងៗគ្នានៅកម្ពុជា
ក្រោមនិងនៅប្រទេសកម្ពុជា ។ ពួគគាត់ខ្លះភៀសខ្លួនមករដ្ឋាភិបាល
យួនចោទថា មានការជាប់ទាក់ទងនឹងចលនាយួនសេរីពីសម័យសាធា
រណរដ្ឋយួនមុនឆ្នាំ ១៩៧៥ ខ្លះ ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
នៃសហពន្ធខ្មែរ កម្ពុជាក្រោម ខ្លះទៀតទាក់ទងករណី KC 50 កាលពី
ទសវត្ស ៨០ ដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានចាប់ព្រះសង្ឃ និងបញ្ញវន្តខ្មែរក្រោមដាក់ពន្ធនា គាររាប់ពាន់អង្គនៅកម្ពុជាក្រោម
និងខ្លះទៀតមកពី គណបក្ស សម រង្សី នៃប្រទេសកម្ពុជាជាដើម ។
ចាប់ពីបានភៀសមកដល់ប្រទេសថៃ ពួកគេ បានធ្វើលិខិតចូលទៅឧត្តម
ស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បី
សុំសិទ្ធិជ្រកកោនតែទោះជាយ៉ាងណាក្តីមានតែពីនាក់ប៉ុណ្ណោះ ក្នុង ចំណោមជនភៀសខ្លួនខ្មែរក្រោមទាំង ១៦០ នាក់ដែលបានឧត្តមស្នង
ការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទទួលស្គាល់
ជាជនភៀសខ្លួន ។
ពួកគេជាច្រើនត្រូវបានឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជន
ភៀសខ្លួន (UNHC) បដិសេធ ឋានៈជាជនភៀសខ្លួនដោយមូលហេតុ
UNHCR ដោះស្រាយថា រដ្ឋាភិបាលនៃប្រទេសកម្ពុជាបាន ចាត់ទុក
ខ្មែរក្រោម ដែលភៀសខ្លួនពីកម្ពុជាក្រោមទៅប្រទេសកម្ពុជានោះ ថា
ជាពលរដ្ឋរបស់ខ្លួន ។ ស្រ្តីខ្មែរក្រោមម្នាក់ ឈ្មោះ ថាច់ ហា បាន ប្រាប់ព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាយួន កាលពីថ្ងៃ ទី ២៤ ខែកម្ភៈ
ស្តីពីស្ថានភាពរបស់ខ្លួន ថាអ្នកស្រី បានភៀសខ្លួនមកពីកម្ពុជាក្រោម
ដោយខ្លួនបាន ជាប់ ទាក់ទងនឹងក្រុមចលនាយួនសេរីមួយដែលភាសា
យួនហៅថា ត្រាដាមយ៉ឹងចូវ (Trà Đàm Dân Chủ) មានន័យថា«លទ្ធិ
ប្រជាធិបតេយ្យត្រាដាម»។ក្រុមចលនានេះ ធ្វើសកម្មភាពប្រឆាំង
នឹងបក្សកុម្មុយនិស្តយួនដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសវៀត
ណាម ។ អ្នកស្រី ថាច់ ហា បានមានប្រសាសន៍យ៉ាង នេះ៖«នាងខ្ញុំ បានភៀសខ្លួនទៅប្រទេសកម្ពុជាកាល ពីឆ្នាំ ២០០៨ ពីព្រោះនាងខ្ញុំ
បានជាក្រុមរបស់ត្រា ដាមយ៉ឹងចូវ ។ ថ្ងៃដែលនាងខ្ញុំភៀសខ្លួនទៅ
ប្រទេសកម្ពុជាគឺជាថ្ងៃដែលនាងខ្ញុំបានធ្វើបាតុកម្ម ។ ទៅធ្វើបាតុកម្ម
ត្រូវគេចាប់ គេធ្វើទារុណវាយដោយរំពាត់ គេ ចូលឆែកឆេរផ្ទះ
នាងខ្ញុំដើម្បីរកឯកសារទ្រាំមិន បាន ទើបបានភៀសខ្លួនឡើងទៅ
ប្រទេសកម្ពុជាក្នុង ឆ្នាំ ២០០៨ » ។
អ្នកស្រី ថាច់ ហា បានបន្តទៀតថាខ្លួនបាន ភៀសខ្លួនដល់ប្រទេសថៃ
ជិតមួយឆ្នាំហើយ ៗ ជួបបញ្ហាលំបាកខ្លាំងណាស់ ព្រោះមិនចេះភាសា
ថៃ និងមិនហ៊ានចេញទៅរកស៊ីខាងក្រៅព្រោះខ្លាចគេមានពេលខ្លះ
អត់បាយទៀតផងព្រោះលុយមិនសម្បូរ ។
អ្នកស្រីបានប្រសាសន៍យ៉ាងនេះ៖ « ចា ! នៅស្រុក ថៃ នាងខ្ញុំមិនអាច
ធ្វើអ្វីបានទេ ព្រះមិនចេះភាសា (ថៃ) យើងខ្លាចគេ នាកខ្ញុំនៅសល់
លុយបន្តិចបន្តួចគ្រាន់សម្រាប់ប្រើប្រាស់ ហូបចុកមិនគ្រប់គ្រាន់បាន
ព្រឹកខ្វះល្ងាច »។
ការតស៊ូដើម្បីសិទ្ធិមនុស្សខ្មែរក្រោមនៅកម្ពុជាក្រោម៖
បុរសខ្មែរក្រោមម្នាក់ទៀតឈ្មោះ ថាច់ វ៉ាំង មានស្រុកកំណើតនៅខេត្ត
ពលលាវ កម្ពុជាក្រោម ដែលត្រូវបាន UNHCR ធ្វើការបដិសេធការផ្តល់
សិទ្ធិឋានៈជាជនភៀសខ្លួន បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌
មានវិទ្យុអាស៊ី សេរីជាភាសាយួន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ជាភាសា
យួនថា ខ្លួនជា ជនជាតិដើមខ្មែរក្រោម មកពីដែនដីកម្ពុជាក្រោម ដែលត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន គាប សង្កត់ពីបញ្ហា
សិទ្ធិមនុស្ស ។
លោក ថាច់ វ៉ាំង បានមានប្រសាសន៍យ៉ាង នេះ៖« ការគាបសង្កត់
នោះ ដូចជាការផ្តល់យើងនូវ សិទ្ធិនៃការកាន់កាប់ដីធ្លី ។ យើង
មានសៀវភៅកាន់ កាន់កាប់ដីធ្លីត្រឹមត្រូវ តែរដ្ឋាភិបាលវៀតណាម
រឹប យក។ បានជាពលរដ្ឋខ្មែរក្រោមទាមទារនូវសិទ្ធិទាំង នោះ ។ ការធ្វើបាតុកម្មមិនមែនជាការធ្វើឲ្យបាត់ សន្តាប់ធ្នាប់សង្គមទេ គឺខ្មែរ
ក្រោមទាមទារឲ្យរដ្ឋាភិ បាលយួនដោះស្រាយពីបញ្ហាសិទ្ធិមនុស្ស
ហ្នឹងឯង » ។
រដ្ឋាភិបាលប្រទេសកម្ពុជាចាត់ទុកខ្មែរក្រោមជាពលរដ្ឋដោយបបូរមាត់៖
លោក ថាច់ វ៉ាំង បានមានប្រសាសន៍បន្ត ទៀតថា ខ្លួនបានភៀសខ្លួន
មកពីកម្ពុជាក្រោមចូលទឹកដីខ្មែរនៃប្រទេសកម្ពុជា ហើយហួសមក
ប្រទេសថៃ ដោយលោកបានចោទថា រដ្ឋាភិបាលខ្មែរបាន ទទួល
ខ្មែរក្រោម ជាពលរដ្ឋបានត្រឹមតែបបូរមាត់តែ ប៉ុណ្ណោះ ពួកគេធ្វើបាប
ខ្មែរក្រោមដោយចាប់បញ្ជូន ទៅឲ្យយួនធ្វើបាបជាដើម ។
លោកបានមានប្រសាសន៍យ៉ាងនេះ៖«នៅកម្ពុជារដ្ឋាភិបាលក៏បាន
ឲ្យនៅដែរ ពួកគេទទួលស្គាល់បានតែបបូរមាត់ប៉ូណ្ណោះ ក្រដាស
ស្នាមពួកគេមិន ព្រមផ្តល់ ។ ពួកគេធ្វើបាបខ្មែរក្រោមចាប់ខ្មែរក្រោម
បញ្ជូន ទៅឲ្យយួនធ្វើទារុណកម្ម និងដាក់គុក » ។
សូមបញ្ជាក់ថា ជនភឿសខ្លួនខ្មែរក្រោមនៅ ប្រទេសថៃប្រមាណ
១៦០ នាក់ បច្ចុប្បន្ន កំពុង លាក់ខ្លួន និងរស់នៅប្រកបភាពទុក្ខ
ព្រួយជារៀង រាល់ថ្ងៃ ដោយពួកគេមិនដឹងថាវាសនាខ្លួននឹង
ក្លាយ ជាយ៉ាងណាទេ ព្រោះគេខ្លាចថ្ងៃណាមួយរដ្ឋាភិ បាលថៃ
នឹងចាប់បញ្ជូនឲ្យរដ្ឋាភិបាលខ្មែរឬក៏រដ្ឋាភិបាលយួនជាមិនខាន ៕.