សេចក្តីអំពាវនាវ របស់ផលិតកម្ម ព្រៃនគរ

ផលិតកម្ម ព្រៃនគរ សូមប្រគេន-ជូនដំណឹងដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបាន ជ្រាបថា៖ ផលិតកម្ម ព្រៃនគរ គ្រោងផលិតថាស លេខ១ (DC Vol 01) លំនាំបទ ប្រពៃណី និងបាសាក់ ដែលទាក់ទង នឹងរឿងរ៉ាវខ្មែរ នៅកម្ពុជាក្រោម បច្ចុប្បន្ន ដើម្បីបង្ហាញ នូវព្រលឹងវប្បធម៌ខ្មែរក្រោម…. ហើយក៏ចំណងដៃ សម្រាប់ឆ្នាំ ២០១២ នៃក្រុមការងាររបស់សារព័ត៌មាន ព្រៃនគរ ផងដែរ។         ប៉ុន្តែទន្ទឹងនឹងគំគ្រោងផលិតថាសស៊ីឌី លេខ១នេះ ផលិតកម្ម ព្រៃនគរ ត្រូវ ការថវិកា ចំនួន១៥០០ដុល្លារ ($1500.00) សម្រាប់ផលិតស៊ីឌី ចំនួន១០០០ ស៊ីឌី តាមតម្រូវការនៃបងប្អូនជនរួមជាតិនៅជុំវិញពិភពលោក និងកម្ពុជាក្រោម។

តបតាមការអំពាវនាវ របស់ផលិតកម្ម ព្រៃនគរ កន្លងមក សាខាសហព័ន្ធ ខ្មែរ កម្ពុជាក្រោម រដ្ឋណតកូឡូឡាញណា (North Carolina) បានបរិច្ចាគថវិកា ចំនួន ២០០ដុល្លារ សម្រាប់ផលិតស៊ីឌី នាថ្ងៃខាងមុខនេះ អាស្រ័យហេតុនេះ ផលិតកម្ម ព្រៃនគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាខា សហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំរដ្ឋណតកូឡូឡាញណា (North Carolina) និង សូមអំពាវនាវ ដល់បងប្អូនជនរួមនៅគ្រប់ទិសទី មេត្តាជួយបរិច្ចាគថវិកាតាមកម្លាំង ធនធាន ដើម្បីជំរុញឱ្យគំរោងនៃលិតកម្ម ព្រៃនគរ ទទួលបានជោគជ័យ ក្នុងការ ផលិតស៊ីឌី នាពេលឆាប់ៗខាងមុខនេះ…។

សូមបញ្ជាក់ថា ផលិតកម្ម ព្រៃនគរ នៅខ្វះថវិកា ចំនួន១៣០០ដុល្លារ បន្ថែមទៀត។         សូមពុទ្ធពរទាំងឡាយ៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពល និងបដិភាណៈ ចូរកើតមានដល់បងប្អូនជនរួមជាតិ គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ។ ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១២ ព័ត័មានបន្ថែមសូមបងប្អូនជនរួមជាតិ ទំនាក់ទំនងទៅទីចាត់ការ វិទ្យុសំឡេងកម្ពុជាក្រោម តាមទូរស័ព្ទលេខ (៤០៨) ៥៥០-៥០៦០