សេចក្តីអំពាវនាវ នៃវិទ្យុសំឡេងកម្ពុជាក្រោម

វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជាខេមរ ភាសា ជារៀងរាល់ថ្ងៃ តាមប្រព័ន្ធគេហទំព័រ http://www.vokk.net ដែលផលិតដោយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានបង្កើតឡើង នូវថៃ្ងទី ១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោល បំណងផ្សព្វផ្សាយ នូវព្រឹត្តិការណ៍ថ្មីៗ ពីមាតុ ភូមិ កម្ពុជាក្រោម និងសកម្មភាព ចលនា តស៊ូ ដោយអហឹង្សា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម លើឆាកអន្តរជាតិ ព្រមទាំងពាំនាំនូវ ទង្វើរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋអំណាចយួនកុម្មុយនិស្ត ទៅលើបងប្អូនជនជាតិដើម ខែ្មរក្រោម។

Texte alternatif

វិទ្យុសំឡេងកម្ពុជាក្រោម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ នៅជុំវិញភពលោក ជាពិសេសបងប្អូនខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាក្រោមសព្វថ្ងៃ មេត្តា ជួយផ្តល់ដំណឹង ឬព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើងនៅតាមតំបន់លោកអ្នករស់នៅ ជាពិ សេសទាក់ទិននឹងការរំលោភសិទ្ធិមនុស្សជាដើម។ សូមលោក លោកស្រី ផ្ញើព័ត៌មាន ឬទំនាក់ ទំនងទៅការិយាល័យព័ត៌មានយើងខ្ញុំ តាមអីម៉ែលនិងទូរស័ព្ទលេខ៖ Tel: (408) 550-5060
E-mail: info.dep@khmerkrom.org ឬ khmerkampucheakrom@gmail.com

.