អស់លោក អ្នក នាង មិត្ត អ្នកស្តាប់វិត្យុសំឡេង កម្ពុជាក្រោមជាទីមេត្រី ប្រជាជាតិខ្មែរក្រោម នៅក្នុង ខេត្តអូរកាប ដែលសព្វថ្ងៃនេះ យួនហៅ វ៉ុង តៅ (Vũng tàu) កំពុងតែ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងពិភពលោកទាំងមូល ជួយកសាងវត្តអារាម ព្រះពុទ្ធសាសនាមួយ ដើម្បីទុកជាទីសក្ការៈបូជា។ ការអំពាវនាវរបស់បងប្អូន ប្រជាជាតិខ្មែរកម្ពុជាក្រោម នៅនិគម ឡុង ហាយ (Long Hải) ខេត្តអូរកាប នេះ តាមរយៈព្រះតេជគុណ ថាច់ ឧត្តម ដែល ព្រះអង្គគង់ នៅខេត្តព្រះត្រពាំង ហើយបាននិមន្តទៅដល់ខេត្តអូរកាប ក្នុងគោលបំណង ទៅឲ្យស្គាល់នូវទិដ្ឋភាព និងស្ថានភាពជាក់ស្តែង ពីសង្គម នៅទីនោះ។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួនលី រាយការណ៍ ដូចតទៅ៖ .