សេចក្តីអំពាវនាវ ជួយឧបត្ថម្ភមហាសន្និបាតប្រចាំ នៃក្រុមយុវជនខ្មែរក្រោម

យុវជនខ្មែរក្រោម គឺជាទំពាំងស្នងឬស្សី ក្នុងការតស៊ូ ទាមទារសិទ្ធិសេរីភាព និងជំជឿសាសនា នៅដែនដីកម្ពុជាក្រោម ព្រោះថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ក្រោម ទាំងព្រះសង្ឃ និងគ្រហស្ថ រាប់លាននាក់ រស់នៅដោយគ្មានសិទ្ធិសេរីភាព និងរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ និងរើសអើងពូជសាសន៍ ពីរបបកុម្មុយនិស្ត យួនសព្វថ្ងៃ។

ក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងបើកមហាសន្និបាតប្រចាំ ឆ្នាំ នៅថ្ងៃសៅរ៍-អាទិត្យ ទី២៥-២៦ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នៅទីក្រុងភីឡាដាផ្យា រដ្ឋផែន ស៊ីវិញ៉ា សហរដ្ឋអាមេរិក ក្រោមប្រធានបទ៖ ខ្មែរក្រោមមិននៅស្ងៀម

អាស្រ័យហេតុនេះ តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម សូមចូលរួមគាំទ្រនូវ ស្មារតី ស្នេហាជាតិ របស់ក្រុមយុវជនខ្មែរក្រោម និងសូមអំពាវនាវចំពោះបងប្អូនជន រួមជាតិ និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ជួយបរិច្ចាគថវិកា ជួយឧបត្ថម្ភដល់ មហាសន្និបាតប្រចាំឆ្នាំ របស់ក្រុមយុវជនខ្មែរក្រោម ដែលជាទំពាំង ស្នងឬស្សី ទៅតាមកម្លាំងធនធាន ដើម្បីលើកទឹកចិត្តដល់ក្រុមយុវជន និងជំរុញឱ្យ មហាសន្និបាត បានប្រ ព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

ព័ត៌មានបន្ថែមៈ សូមបងប្អូនជនរួមជាតិ ទំនាក់ទំនងការិយាល័យ វិទ្យុសំឡេង កម្ពុជាក្រោម តាមទូរស័ព្ទលេខ ៤០៨ ៥៥០-៥០៦០

សូមបងប្អូនជនរួមជាតិ ទទួលនូវការស្រឡាញ់រាប់អានអំពីខ្ញុំព្រះករុណាខ្ញុំបាទ

ធ្វើនៅកាណាដា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣

ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម

ថាច់ ង៉ុក ថាច់