សេចក្តីអំពាវនាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

សិទ្ធិខ្មែរក្រោម
˝ទិវារំលឹកខួបឆ្នាំទី២ ប្រគេនចំពោះព្រះសង្ឃធ្វើបាតុកម្មអហឹង្សា នៅខេត្តឃ្លាំង ០៨ ខែកុម្ភៈ ឆ្នាំ២០០៧˝
ពិធីបួងសួងសូមសិទ្ធិសេរីភាពផ្នែកសាសនាខ្មែរក្រោម នាថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រជាពរដ្ឋខ្មែរកម្ពុជាក្រោមទូទៅ តែងតែទទួលទារុណកម្ម ពីការរំលោភសិទ្ធិមនុស្ស និងទទួលរងនូវផែនការធ្វើទុក្ខបុកម្នេញចាប់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដាក់មន្ទីរ ឃុំឃាំង ហើយមានករណីយជាច្រើនត្រូវរដ្ឋាភិបាលកុម្មុយនីស្តក្រុងហាណូយឃុបខិតជាមួយ រាជរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងគោលបំណងធ្វើការគំរាមគំហែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាក់ស្មារតីអ្នកស្រឡាញ់យុត្តិធម៌ ក្នុងការទាមទាសិទិ្ធសេរីភាព, សិទ្ធិជនជាតិ ដើម ដែលជាម្ចាស់ស្រុកនោះ។
ជាទូទៅរដ្ឋាភិបាលក្រុងហាណូយ មិនដែលបានធ្វើសេចក្តីប្រកាសទទួលស្គាល់ម្តង ណាឡើយ អំពីសិទ្ធិជនជាតិដើម ទោះបីជាមានការជំរុញពីសហគមន៍អ៊ឺរ៉ុប ដោយមាន សេចក្តីសំរេចចំនួន៥ខ, ព្រមទាំងក្រសួងការបរទេសទទួលបន្ទុកផ្នែកអន្តរសាសនា និង ប្រទេសមួយចំនួនទៀត ដូចជាអូស្រ្តាលី, ញូវស៊ីឡែន, កាណាដា។ល។ បានសំណូមពរដល់
តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ហើយក្នុងពេលថ្មីៗនេះរបាយការណ៍យ៉ាង ពិស្តាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សចុះផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩។
សូមរំលឹកផងដែរថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ ព្រះសង្ឃខ្មែរក្រោមប្រមាណជាង ២០០អង្គ បានរៀបចំធ្វើពិធីបាតុកម្មអហឹង្សា ដើម្បីទាមទារសេរីភាពជំនឿសាសនា នៅខេត្ត ឃ្លាំង រដ្ឋអំណាចយួន បានប្រើអំពើហឹង្សាចាប់ព្រះសង្ឃ៩អង្គ ដោះស្បង់ចីវរផ្សឹកទាំងកំ រោល នៅថ្ងៃ២២ខែកុម្ភៈ២០០៧។ ដូចដែលមានរាយព្រះនាមខាងក្រោម៖
១- ព្រះភិក្ខុ ថាច់ ឌើ ព្រះជន្ម២៧ វស្សា គង់នៅវត្តតាសេក ខេត្តឃ្លាំង
២- ព្រះភិក្ខុ លី ហ្វាង ព្រះជន្ម២២ វស្សាគង់នៅវត្តសំរោង ខេត្តឃ្លាំង
៣- ព្រះភិក្ខុ លី តាំង ថុង ព្រះជន្ម២៣ វស្សាគង់នៅវត្តសំរោងខេត្តឃ្លាំង
៤- ព្រះភិក្ខុ លី ថាន់ សួយ ព្រះជន្ម២៨វស្សាគង់នៅវត្តទឹកប្រៃខេត្តឃ្លាំង
៥- ព្រះភិក្ខុ ថាច់ ស៊ុន ហ៊ាន ព្រះជន្ម២១ វស្សាគង់នៅវត្តតាម៉ឺនខេត្តឃ្លាំង
៦- ព្រះភិក្ខុ តាំង ភៀន ព្រះជន្ម២២វស្សាគង់នៅវត្តតាម៉ឺនខេត្តឃ្លាំង
៧- ព្រះភិក្ខុ លី សឿង ព្រះជន្ម២១ វស្សាគង់នៅវត្តទឹកប្រៃខេត្តឃ្លាំង
៨- ព្រះភិក្ខុ ថាច់ ធឿង ព្រះជន២៨ព្រះវស្សាគង់នៅវត្តទឹកប្រៃខេត្តឃ្លាំង
៩- ព្រះភិក្ខុ គឹម មឿន ព្រះជន្ម២២ វស្សាគង់នៅវត្តតាសេកខេត្តឃ្លាំង
នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០០៧ ព្រះសង្ឃ៥អង្គត្រូវបានចាប់ដាក់មន្ទីរឃុំឃាំងមាន៖
ភិក្ខុ ដាញ់ តូន, ភិក្ខុ គឹម មឿន, ភិក្ខុ លី សឿង, ភិក្ខុ លី ហ្វាង, ភិក្ខុ ថាច់ ធឿង ត្រូវបានរដ្ឋអំណាចយួនកាត់ទោសដាក់គុក ចាប់ពី២ឆ្នាំទៅដល់៤ឆ្នាំ។
  សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០០៧មក ព្រះសង្ឃខ្មែរក្រោមចំនូន១៩អង្គ គង់នៅខេត្តឃ្លាំង និងព្រះត្រពាំង កម្ពុជាក្រោមត្រូវ បានចាប់ផ្សឹកនិងដាក់គុកដោយមូល ហេតុទាមទាសិទ្ធិសេរីភាពជំនឿសាសនា។ ព្រះភិក្ខុ អៀង សុខធឿន ត្រូវបានគេលូចធ្វើគត់ ក្រោយពេលចូលរួមធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ និងព្រះតេជគុណ ទឹម សាខនព្រះចៅអធិ ការវត្តភ្នំដិន ត្រូវបានចាប់ផ្សឹកដោយរាជរដ្ឋាភិបាលកម្ពុជា រួចបញ្ជូនទៅអោយអាជ្ញាធរយួន ដាក់គុក និងបានបង្ខំខ្លួនឲ្យរស់នៅទីនោះ មិនឲ្យវិលត្រឡប់មកជួបជុំសង្គមគ្រួសារ នៅ ប្រទេសកម្ពុជាឡើយ។
អាស្រ័យដូចបានប្រគេន និងជំរាបជូនខាងលើ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើ សេចក្តីអំពាវនាវដល់ជនរួមឈាម មេត្តានិមន្តនិងអញ្ជើញចូលររួម ក្នុងពិធីរំលឹកខួបលើក ទី២ ចំពោះការតស៊ូ ដើម្បីសិទ្ធិជំនឿសាសនា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៩ខាងមុខនេះ កុំបី ខានឡើយ។
សូមធ្វើការទាក់ទងតាមទីកន្លែង ដែលលោកនិងលោកស្រី រស់នៅ ដើម្បីចូលរួម ញុំាងកម្មវិធីនោះបានកុះករ។
សូមមេត្តាទទួលនូវសេចក្តីគោរពរដ៍ស្មោះអំពីខ្ញុំព្រះករុណាខ្ញុំបាទ។
  សហរដ្ឋអាមេរិក, ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩

ថាច់ ង៉ុក ថាច់
  ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.