តាងនាមគណកម្មការយុវជន-យុវនារី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំមានកិត្តិយសសូមអញ្ជើញ លោក-អ្នក-នាងកញ្ញា ចូលរួមក្នុងកិច្ចប្រជុំទី៦ នៃសន្និបាតសាកលយុវជន ក្រោមប្រធានបទ បញ្ឆេះឱ្យមានការផ្លាស់ប្តូរ នៅកម្ពុជាក្រោម។
ការប្រជុំនឹងធ្វើឡើងនៅវត្តសុរិយារង្សី អាស័យដ្ឋាន 5415 Rising Sun Ave. Philadelphia, PA. 19120 នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១២ នៅទីក្រុង ហ្វីឡាដែលហ្វីយ៉ា, រដ្ឋប៉ែនស៊ីលវ៉ានីញ៉ា សហរដ្ឋអាមេរិក។ កិច្ចប្រជុំចាប់ផ្តើមនៅម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយមានការទទួលអាហារ។ យុវជនទាំងអស់ត្រូវបាន ទទួលសេចក្តីអញ្ជើញចូលរួមក្នុងរាត្រីជប់លៀងមួយ នៅក្រោយការប្រជុំ។
កិច្ចប្រជុំជាអន្តរជាតិនឹងផ្តល់ឱកាស ចំពោះយុវជន-យុវនារីខ្មែរ និងខ្មែរក្រោម ដែលមកពីគ្រប់ជ្រុងជ្រោយនៃ ពិភពលោក បានជួបជុំគ្នា និងបានរៀនត្រងត្រាប់ពីអ្នកប្រាជ្ញបណ្ឌិតឯកទ្ទេសខាងសិទ្ធិមនុស្ស។ អង្គប្រជុំក៏មាន គោលបំណងពិនិត្យពិច្ច័យ និងពិភាក្សាជជែកដេញដោល ចំពោះឥទ្ធិពលនៃការទទួលខុសត្រូវ ដែលយុវជន-យុវនារីនៅបរទេស មានភារកិច្ចត្រូវខិតទៅរកសកម្មភាពត្រៀមទុកជាមុន ដើម្បីបញ្ឆេះឱ្យមានការផ្លាស់ប្តូរ ចំពោះ សិទ្ធិជាមូលដ្ឋាន នៃខ្មែរក្រោមដែលគ្មានសំឡេង នៅកម្ពុជាក្រោម។
អាហារពេលព្រឹកនឹងមានផ្តល់ជូន សូមមេត្តាចុះឈ្មោះជាមុន ដើម្បីយើងខ្ញុំអាចត្រៀមចំណីអាហារ។ ដើម្បី ចុះឈ្មោះ សូមទាក់ទងជាមួយតំណាងយុវជនយើង នៅទីក្រុងហ្វីឡាដែលហ្វីយ៉ា រដ្ឋនូវជើស៊ី ដូចតទៅៈ
លោក រីគី ត្រាន់ តាម EMAIL: x2slik4ux@yahoo.com
លោក លោក ថាច់ លេនី តាម EMAIL: lennyt88@gmail.com
ព័ត៌មានដ៏ទៃទៀត សូមទាក់ទងលោក ចៅ សេរី តាម EMAIL: serey.chau@kkfyc.org
យើងខ្ញុំទន្នឹងរង់ចាំជួបលោក-អ្នក-នាងកញ្ញា នៅក្នុងសន្និបាត
ក្រុមយុវជន-យុវនារី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម