
អ្នកនាង យ៉ាន់ ចាន់ណា ជាម្ចាស់បទចំរៀង មុខមួយជីវិតបី ក្នុងថាសស៊ីឌីលេខ៧ នៃផលិតកម្មខ្មែរក្រោម។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន-ជូនដំណឹងដ៏ក្រៀមក្រំ ចំពោះថ្នាក់ដឹកនាំ និងសមាជិក-កា នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ព្រមទាំងបងប្អូន ជនរួមជាតិទាំងអស់ ឱ្យបានជ្រាប សូមទានជ្រាប។
អ្នកស្រី យ៉ាន់ ចាន់ណា ភរិយារបស់លោក សយ វិវឌ្ឍន៍ អ្នកចំរៀងឱ្យ ផលិតកម្មខ្មែរក្រោម បានទទួលមរណៈ ភាព កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១១ យប់មិញ ដោយមានកូនក្នុងផ្ទៃ៧ខែ ក្នុងជន្មាយុ២៨ឆ្នាំ នៅមន្ទីរពេទ្យ ក្រុងភ្នំពេញ។
អ្នកស្រី យ៉ាន់ ចាន់ណា ត្រូវជាបងថ្លៃ អ្នកនាង ថាច់ សុជាតា សហការីវិទ្យុសំ ឡេងកម្ពុជាក្រោម និងត្រូវក្មួយថ្លៃ អ្នកស្រី កៀង សាខន អ្នកនិពន្ធបទចំរៀងខ្មែរក្រោម។
ដំណឹងដ៏សែនក្រៀមក្រំនេះ ខ្ញុំព្រះករុណា អាត្មាភាព សឺង យ៉ឹង រតនា សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ ទាំងអស់ មេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា ដល់ពិធីបុណ្យបូជាសព និងដើម្បីចូលរួមរំលែកមរណៈទុក្ខ ជាមួយនឹងលោក សយ វិវឌ្ឍន៍ និងក្រុមគ្រួសារ អ្នកនាង ថាច់ សុជាតា ផងដែរ។
សូមបញ្ជាក់៖ អ្នកនាង យ៉ាន់ ចាន់ណា ជាម្ចាស់បទចំរៀង មុខមួយជីវិតបី ក្នុងថាសស៊ីឌីលេខ ៧ នៃផលិតកម្ម ខ្មែរក្រោម។
ព័ត៌មានបន្ថែម សូមបងប្អូនជនរួមជាតិ ទំនាក់ទំនង៖ អ្នកនាង ថាច់ សុជាតា តាមទូរស័ព្ទលេខ (562) 682-7834 ឬខ្ញុំព្រះករុណា អាត្មាភាព សឺង យ៉ឹង រតនា ទូរស័ព្ទលេខ (408) 550-5060
KKF
P.O. Box 51201
San Jose, California, 95151 (U.S.A)
ក្រុងសាន់ហូស្សេ, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១
ពីខ្ញុំព្រះករុណា អាត្មាភាព
សឺង យ៉ឹង រតនា