វិទ្យុសំឡេងកម្ពុជាក្រោម មានកិត្តិយស សួមជំរាប ជូនដំណឹងដល់មិត្តអ្នកស្តាប់ជាទីមេត្រី អង្គសន្និបាត ប្រចាំឆ្នាំ២០១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បាន រៀបចំឡើងអស់រយៈពេល ៣ថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ និងអាទិត្យទី ១០-១១-១២ ធ្នូ នៅវត្តធម្មិការាម ខ្មែរក្រោម ទីក្រុងអូឡែនដូ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលមានសមាជិក-កា នៅជុំវិញពិភពលោក ប្រមាណ ជិត ២០០អង្គ-រូបនោះ វិទ្យុសំឡេងកម្ពុជាក្រោម នឹង ចាកផ្សាយនូវវាគ្មឹន និងបទសម្ភាសន៍ រួមទាំងការចំ ណាប់ ពីបងប្អូន ដែលចូលរួមក្នុងអង្គសន្និបាតនោះ ជាបន្តបន្ទាប់…… អាស្រ័យហេតុនេះ សូមប្រិយមិត្ត តាមដានស្តាប់នូវរាល់កម្មវិធីផ្សាយរបស់យើងខ្ញុំ ដោយមេត្រី !