ការិយាល័យព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមជំរាបជូន ដំណឹងដល់ អ្នកកាសែតជាតិនិងអន្តរជាតិនានាឱ្យបានជ្រាបថា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការ ចលនាតស៊ូ ដោយ អហឹង្សា លើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ពីនឹមអាណានិគមបច្ចុប្បន្ន (ប្រទេសវៀតណាម ខាងត្បូង) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០១១ ដែល នឹងប្រ ព្រឹត្តទៅ នាថ្ងៃសុក្រ-សៅរ៍ ទី៣០-៣១ ខែ ឆ្នូ ឆ្នាំ២០១១ នៅទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
អាស្រ័យហេតុនេះ សូមអ្នកកាសែតជាតិ-អន្តរជាតិនានា មានបំ ណងចង់ផ្សាយព័ត៌មាន ស្តីពីកិច្ចប្រជុំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញទំនាក់ទំនង និងចូលរួម យកព័ត៌មានតាមការគួរ។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១
ការិយាល័យព័ត៌មាន សហព័ន្ធខែ្មរកម្ពុជាក្រោម
-ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (408) 550-5060