សេចក្តីបវរណា របស់ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

ខ្ញុំព្រះករុណា ខ្ញុំបាទ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម សូមធ្វើសេចក្តីអំពាវនា ចំពោះសមាជិក-កា គណៈកម្មការនាយក ប្រធាន សាខាសហព័ន្ធគ្រប់ទ្វីប ប្រទេស និងរដ្ឋ។ គណៈកម្ម ការវត្ត សមាគម សមាជិក-កា សហព័ន្ធទាំង អស់ ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងបងប្អូនជនរួមជាតិ សូមមេត្តាចូលចាប់កុសលតាម កម្លាំងសទ្ធាជ្រះថ្លា ដើម្បីឆ្លើយតបនឹងសេចក្តីជូនដំណឹង និងអំពាវនាវ អំពីកម្មវិធីបុណ្យ សម្ពោធសាលាជាន់ទីមួយ សាងឡើងតាមផែនការ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភព លោក និងពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមាថ្មកែវ នៅវត្តសាមគ្គីរង្សី ដែលមានទីតាំង នៅភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ខាងមុខនេះ។
ដោយវត្តសាមគ្គីរង្សី បានជាជម្រកយ៉ាងកក់ក្តៅ សម្រាប់ព្រះសង្ឃ និងជនភៀសខ្លួនខ្មែរក្រោម ដែលគេចខ្លួន ពីការសង្កត់សង្កិនរបស់អាជ្ញាធររដ្ឋាភិបាលវៀតណាម តាងនាមឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា-ខ្ញុំបាទ មានសេចក្តីសង្ឃឹមយ៉ាងមាំថា ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងបងប្អូនជនរួមជាតិទាំងអស់ នឹងមិន បណ្តោយឱ្យឱកាសនៃកិច្ចការកុសលដ៏ពិសេសពិសាល និងមានខ្លឹមសារ ចំពោះការតស៊ូដោយអហឹង្សារបស់ ខ្មែរកម្ពុជាក្រោមនេះកន្លងផុតឡើយ។
សូមបញ្ជាក់៖ លោកអ្នកមានសទ្ធាជ្រះថ្លា សូមមេត្តាផ្ញើ check ឬ money order ទៅកាន់ការិយាល័យ វិទ្យុសំឡេងកម្ពុជាក្រោម ដែលមានអាសយដ្ឋាន៖ KKF P. O. Box 51201 San Jose, CA 95122 (U.S.A) ព័ត៌មានបន្ថែម សូមលោក លោកស្រី ទំនាក់ទំនងតាមទូរស័ព្ទលេខ (253) 238-7947 ឬ (408) 550-5060
សូមលោក លោកស្រី មេត្តាទទួលនូវសេចក្តីគោរពរាប់អានដោយស្មោះស្ម័គ្រ។
ធ្វើនៅទីក្រុងតាខូតា, ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១២
អំពីខ្ញុំព្រះករុណា-ខ្ញុំបាទ
ចៅ រៀប
ប្រធានសភាព្រឹទ្ធាចារ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម