សេចក្តីថ្លែងព័ត៌មាន របស់លោក រដ្ឋលេខាធិការនៃសហរដ្ឋអាមេរិក ចន ឃារី

ក្នុងនាមប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកាំង ខ្ញុំសូមជូនពរជ័យឆ្នាំថ្មី ចំពោះ ប្រជាពលរដ្ឋខ្មែរ ក្នុងឳកាសចូលឆ្នាំខ្មែរ។

នេះជាឳកាសដែលត្រូវផ្តល់កិត្តិយសចំពោះវប្បធម៌ខ្មែរ និងចំពោះផែនការដើម្បីអនាគតមួយដ៏ភ្លឺស្វាង។ ប្រទេសកម្ពុជាបានទទួលនូវការលូតលាស់ដ៏ធំធេង និងការរីកចំរើនក្នុងពីរទសវត្សរ៍កន្លងទៅ ហើយ សហរដ្ឋអាមេរិកមានសង្ឃឹមជាដៃគូមួយ របស់កម្ពុជាក្នុងការអភិវឌ្ឍន៍។

ឆ្នាំនេះ ដោយប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាតិនៅខែកក្កដា យើងគាំទ្រចំពោះការខិតខំប្រឹងប្រែង

ដើម្បីធានាការបោះឆ្នោតមួយ ដែលប្រកបទៅដោយសេរីនិងយុត្តិធម៌ ដែលបង្ហាញពីលិទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរចង់បាន។ យើងក៏នឹងទន្ទឹងរង់ចាំទទួលស្គាល់និងអបអរសាទរចំពោះពិធីបុណ្យ ឯករាជ្យទី៦០នៃកម្ពុជា នៅខែវិច្ឆិកាខាងមុខ។

ខ្ញុំសូមប្រទ្ធិពរជ័យដោយស្មោះអស់ពីដួងចិត្ត ក្នុងឳកាសឆ្នាំថ្មី សូមបានប្រកបដោយសន្តិភាព និងចំរើន រុងរឿង។

ក្នុងឳកាសឆ្នាំថ្មីខ្មែរ