ដូចបងប្អូនខ្មែរក្រោមទាំងអស់ បានដឹងស្រាប់ហើយ ថារដ្ឋាភិបាលយួន តែងព្យាយាមអនុវត្ត នយោបាយ កៀបសង្កត់ សព្វបែបយ៉ាង ចំពោះខ្មែរក្រោមយើង ទាំងអស់គ្នា មានការកៀបសង្កត់ ដល់ការអនុវត្ត ប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង បិទមិនឱ្យរៀន អក្សរសាស្ត្រជាតិខ្មែរ ការរឹបអូសដីធ្លី សិទ្ធិក្នុង ការធ្វើដំណើរ ការស្តាប់វិទ្យុ និងមើលទូរទស្សន៍ និងកិច្ចប្រតិបត្តិព្រះពុទ្ធសាសនា ដែលយើងទាំងអស់ គ្នា បានធ្វើតដំណែលកេរដូនតា តាំងពីរាប់ពាន់ឆ្នាំ មកហើយ។ល។ តាមការផ្តល់យោបល់ពីអ្នកជំនាញ ការ ផ្នែកសិទ្ធិមនុស្សជាអ្នកទទួលបន្ទុក ធ្វើការតវ៉ា ឱ្យយើងតាមផ្លូវច្បាប់ គឺយើងទាំងអស់គ្នាជាជនរងគ្រោះ នោះឯង ជាអ្នកជំនាញការដ៏សំខាន់ ព្រោះយើងដឹងរឿងច្រើនជាងគេ។ ទាញយកឯកសារ PDF ដូច្នេះ ដើម្បីជារបាយការណ៍ ឱ្យពិភពលោកបានដឹងជ្រួតជ្រាបនូវស្ថានការណ៍ពិតជាក់ស្តែង ដែលកំពុងកើតមាន លើទឹកដីភូមិស្រុក របស់យើងទាំងអស់គ្នា គឺទាមទារឱ្យមានការ ចូលរួមយ៉ាងសកម្ម ពីយើងជា ខ្មែរក្រោមគ្រប់ៗ រូប។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញផ្សាយនូវបែបបទមួយ សម្រាប់បងប្អូនដែលវិលត្រឡប់ពី ដំណើរទៅលេង ស្រុកកំណើតវិញជួយបំពេញ។ ការបំពេញបែបបទនេះ ជាការស្ទាបស្ទង់ពីស្ថានភាពទួទៅ ដែលប្រែប្រួល ខុសស្ថានភាពដើម ដោយសារការបង្ខិតបង្ខំរបស់ពួកកុម្មុយនីស្តយួន។ ដើម្បីជួយ ការពារដល់សុវត្ថិភាព របស់បងប្អូន សហព័ន្ធខ្មែរកម្ពុជាក្រោមសន្យាថា នឹងថែរក្សាការផ្តល់ព័ត៌មាននេះ ជាឯកសារសម្ងាត់ជានិច្ច។ សូមជំរាបបញ្ជាក់ថា បងប្អូនមិនបាច់យកក្រដាសនេះទៅតាមខ្លួនទៅកម្ពុជា ក្រោមទេ គឺគ្រាន់តែធ្វើការ កត់សំគាល់ចងចាំក្នុងចិត្ត លុះដល់វិលត្រឡប់មកវិញសឹមបំពេញ ហើយផ្ញើ ឬ Email ឬ Fax មកអាស័យដ្ឋាន ដូចខាងក្រោម ៖
Khmer Kamuchea-Krom federation
P.O. Box 193
Pennsauken,NJ08110
Tel. 856-655-3838 Fax.856-655-1503
Email: info@khmerkrom.org
ការស្ទង់មតិក្នុងដំណើរទស្សនាកម្ពុជាក្រោម
១-ឈ្មោះ……………………………………………………………………………………………………………………….
២-ទំនាក់ទំនង………………………………………………………………………………………………………………….
៣-តើអ្នកបានទៅទស្សនាកម្ពុជាក្រោមពីថ្ងៃណា? ………………………………………………………………………….
៤-ភូមិណាខ្លះដែលអ្នកបានទៅឃើញ ?(សូមផ្តល់ឈ្មោះភូមិជាខ្មែរនិងជាយួន)………………………………………….
៥-សូមរាយឈ្មោះសមាជិកគ្រួសារដែលអ្នកបានទៅជួប តើថ្ងៃក្រោយយើងអាចទាក់ទងជាមួយបានដែរឬទេ? ——————————————————————————————————————————
៦-តើអ្នកបានទៅវត្តដែរឬទេ? តើវត្តនោះមានលក្ខណៈយ៉ាងដូចម្តេច?តើព្រះសង្ឃបានបង្រៀនភាសាខ្មែរឬទេ?
តើមានកម្មវិធីវប្បធម៌នៅក្នុងវត្តដែរឬទេ? ———————————————————————————
————————————————————————————————————————————
៧-តើសកម្មភាពព្រះពុទ្ធសាសនាបានត្រូវប្រតិបត្តិក្នុងសហគមខ្មែរដែរឬទេ? ———————————————–
៨- សូមរាយឈ្មោះសកម្មជនខ្មែរក្រោមដែលអ្នកបានជួប តើថ្ងៃក្រោយ អ្នកនោះអាចចូលរួមការងារដែរឬទេ?
————————————————————————————————————————————–
៩-សកម្មភាពរំលោភសិទ្ធិមនុស្សដែលអ្នកបានឃើញកើតមានច្បាស់ជាងគេនៅក្នុងភូមិស្រុក? —————————————————————————————————————————————–
១០-រៀបរាប់អំពីរចនាសម្ព័ន្ធនៃលក្ខណៈហឹង្សាដែលខ្មែរក្រោមកំពុងតែជួបប្រទះ ?——————————————————————————————————————————————————————————————
១១-តើខ្មែរក្រោមទាំងអស់គ្នា នៅអាចចេញចូលបានជាមួយដីទឹកមត៌ប្រពៃណីរបស់គេដែរឬទេ? ——————————————————————————–
១២-តើអ្នកចង់បន្ថែមសេចក្តីសង្កេតដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីកិច្ចលើកដំកើងនិងការពារសទ្ធិមនុស្ស? ——————————————————————– ——————————————————————————————-
សូមបំពេញ ហើយផ្ញើមក ជាមួយមនុស្សដែលអាចទាក់ទងបាន.