ដោយសារមានករណីរំលោភបំពានសិទ្ធិមនុស្ស និងសេរីជំនឿសាសនារបស់ជនជាតិដើម ទើបបណ្តាលឲ្យអង្គការជាច្រើន ដែលតំណងជនជាតិដើមទូទាំងពិភពលោក ធ្វើការតវា យ៉ាងស្វិតស្វាញ។ ក្រោយមកក៏មានព្រឹត្តិការណ៏ប្រចាំឆ្នាំ គឺវេទិការអចិន្ត្រៃអង្គការសហ ប្រជាជាតិស្តីពីបញ្ហាជនជាតិដើម នៅទីក្រុងញ៉ូវយ៉ក់ សហរដ្ឋអាមេរិកក្នុងខែឧសភា ជារៀងរាល់ឆ្នាំ។ ដោយឡែក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧កន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តផ្តល់សុពលភាពឲ្យកម្រងច្បាប់ជនជាតិដើម ដែលមានចំនួន ៤៦មាត្រាចូលជាធរមាន ដែលក្នុងនោះមានសម្លេងគាំទ្រចំនួន ១៤៣ប្រទេស សម្លេងអនុបវាទចំនួន១១ និងជំទាស់ចំនួន ៤ គឺតម្រូវឲ្យប្រទេសនានាពិភពលោក ត្រូវគោរពសិទ្ធិមូលដ្ឋានរបស់ជនជាតិដើមជាម្ចាស់ទឹកដី។