សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស គឺ​ជា​បទដ្ឋាន​នៃ​សេចក្ដី​សម្រេច​បាន​រួម​គ្នា​មួយ ​សម្រាប់​ប្រជាពលរដ្ឋ​ និង​ប្រជាជាតិ​ទាំង​អស់ ទៅ​កាន់​ទី​បញ្ចប់​មួយ​ត្រង់​ថា បុគ្គល​គ្រប់​ៗ​រូប​ និង​អង្គការ​សង្គម​ទាំង​អស់​ដែល​រក្សា​ជាប់​ក្នុង​ចិត្ត​ជានិច្ច​នូវ​ សេចក្ដី​ប្រកាស​នេះ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​តាម​រយៈ​ការ​បង្រៀន ​និង​អប់រំ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ ​និង​សេរីភាព​ទាំង​នេះ និង​តាម​រយៈ​វិធានការ​ជាតិ​និង​អន្តរជាតិ​ជា​លំដាប់​ៗ​ទៅ​មុខ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ទទួល​ស្គាល់​និង​ការ​ប្រតិបត្តិ​តាម​ជា​សកល​ និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នានា​នៃ​រដ្ឋ​ជា​សមាជិក​ខ្លួន​ឯង ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នានា​ដែល​រស់​នៅ​ក្រោម​ដែន​អំណាច​ច្បាប់​របស់ខ្លួន​។


.