អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា សូមជូនជាដំណឹងដល់គ្រប់អង្គភាពសា
រព័ត៌មានជាតិ-អន្តរជាតិទាំងអស់បានជ្រាបថា កន្លងមកថ្មីៗនេះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងខណៈធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោមត្រូវបានអាជ្ញាធរវៀតណាមនៅច្រកព្រំដែនហាមឃាត់ មិនឲ្យធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ខ្លះត្រូវបានឃាត់ខ្លួនអស់រយៈពេល៤៨ម៉ោង ត្រូវបានពិន័យជាទឹកប្រាក់រាប់សិបលានដុង ត្រូវបានឆែកឆេរឥវ៉ាន់ ត្រូវបានសួរចម្លើយ និងគម្រាមកំហែង បំផិតបំភ័យ ហើយត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ រីឯអ្នកខ្លះទៀត ពេលទៅដល់ស្រុកកំណើតនៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមនៅទីនោះរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ដូចជាការហៅទៅសួរចម្លើយនៅទីស្នាក់ការនគរបាលឃុំ ស្រុក និងខេត្តជាញឹកញាប់។ អ្នកខ្លះទៀតត្រូវបាននគរបាលវៀតណាមពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តចុះមកសួរចម្លើយ គម្រាមកំហែង បំផិតបំភ័យដល់គេហដ្ឋានតែម្តង មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះទៀតក៏ត្រូវបានអាជ្ញាធរវៀតណាមរឹបអូសយកលិខិតឆ្លងដែន ព្រមទាំងចាប់បង្ខំឲ្យធ្វើជាកិញសម្ងាត់ដើម្បីរាយការណ៍អំពីស្ថានភាពខ្មែរក្រោមឲ្យអាជ្ញាធរវៀតណាមទៅវិញ។
ដោយសម្លឹងឃើញថា នេះជាទង្វើរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរវៀតណាមមកលើខ្មែរកម្ពុជាក្រោម ទើបអង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំអង្គសន្និសីទសារព័ត៌មានស្ដីពី “សេរីភាពដើរហើររបស់ខ្មែរកម្ពុជាក្រោមកំពុងត្រូវបានរំលោភពីសំណាក់អាជ្ញាធរវៀតណាម” ដើម្បីជាការអំពាវនាវសូមឲ្យអាជ្ញាធរវៀតណាមត្រូវតែបញ្ឈប់រាល់ទង្វើរំលោភសិទ្ធិខ្មែរក្រោម។
កាលបរិច្ឆេទ៖ វេលាម៉ោង ៩៖០០ – ១០៖០០ ព្រឹក
ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៣
អាសយដ្ឋាន ៖ នៅសាលប្រជុំនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឋិតក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទំនាក់ទំនង ៖ 012 933 649 / 088 754 5502 / 011 601 332
អាស្រ័យដូច្នេះ សូមអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់មេត្តាចូលរួមតាមដានយកព័ត៌មានឲ្យបានច្រើនកុះករដោយសោមនស្ស។
ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣