តាងនាមនាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែង អំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សប្បុរសជន នៅប្រទេសកាណាដា ដែលបានឧបត្ថម្ភដល់ការផ្សាយវិទ្យុសំឡេងកម្ពុជាក្រោម មានរាយកនាម ដូចខាងក្រោម៖
លោក ថាច់ ដារ៉ា និងគ្រួសារ នៅទីក្រុងហាមិលតុន ចំនួន ២០០ដុល្លារ
លោក គឹម សាខន និងលោកស្រី ថាច់ សុភក្ត្រ នៅទីក្រុងតូរ៉នតូ ចំនួន ១០០ ដុល្លារ ។
លោក តោ វិឌ្ឍី និងគ្រួសារ នៅទីក្រុងតូរ៉នតូ ចំនួន ៥០ដុល្លារ ។
លោក ថាច់ វាសនា និងគ្រួសារ នៅទីក្រុងតូរ៉នតូ ចំនួន ៥០ ដុល្លារ ។
ក្រុមយុវជនខ្មែរកម្ពុជាក្រោម ប្រចាំខែត្រអនធើរីអូ ប្រទេសកាណាដា ចំនួន ២០០ ដុល្លារ
សរុបថវិកាទាំងអស់ ចំនួន ៦០០ ដុល្លារ ដើម្បីឧបត្ថម្ភដល់ការផ្សាយវិទ្យុ សំឡេងកម្ពុជាក្រោម ក្នុងបុព្វហេតុគាំទ្រ នូវសិទ្ធិសេរីភាព, សិទ្ធិបញ្ចេញមតិ និងការផ្សព្វផ្សាយនូវវប្បធម៌ខ្មែរក្រោម ។
សូមបញ្ជាក់ថា លោក លោកស្រី និងប្រិយមិត្តជិតឆ្ងាយ ដែលនិយម ស្តាប់ និងគាំទ្រ វិទ្យុសំឡេងកម្ពុជាក្រោម ក្នុងការផ្សព្វផ្សាយនូវព័ត័មានទាន់ ហេតុការណ៍ ស្តីពីរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ធ្វើទុក្ខបុកម្នេញ និងរំលោភ សិទ្ធិខ្មែរក្រោម រួមនឹងសកម្មភាពនៃចលនាតសូអហិង្សា របស់សហព័ន្ធខ្មែរកម្ពុ ជាក្រោម នៅលើឆាកអន្តរជាតិនោះ លោកអ្នកអាចបរិច្ចាគថវិកា ឧបត្ថម្ភដល់ ការផ្សាយរបស់វិទ្យុសំឡេងកម្ពុជាក្រោម ឬ VOKK តាមរយៈអាសយដ្ឋាន P. O. Box 51201, San Jose, California 95151 (U.S.A) ឬ ព័ត៏មានបន្ថែមសូមលោក អ្នកទំនាក់ទង តាម ទូរស័ព្ទលេខ 408 550-5060 ។
ការបរិច្ចាគថវិកា របស់លោកអ្នក ដើម្បីគាំទ្រដល់វិទ្យុសំឡេងកម្ពុជាក្រោម គឺជាកម្លាំងស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តម ក្នុងការចូលរួមចំណែកដ៏សំខាន់នៃ បេសកកម្មទាមទារសិទ្ធិសេរីភាព ពីរដ្ឋាភិបាលកុម្មុយនីស្តយួនសព្វថ្ងៃ ។
សូមពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូលកើតមាន ដល់លោក លោកស្រី និងសប្បុរសជន គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ ។