សេចក្ដីជូនដំណឹងស្ដីអំពី កិច្ចប្រជុំដំណាច់ឆ្នាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម

KKF Letter Bannerយើងខ្ញុំ​មាន​សេចក្តីសោមនស្ស សូម​និមន្ត និង​អញ្ជើញលោក លោកស្រី គណៈកម្មការ​នាយក​តំណាង ទទួលខុសត្រូវ​គ្រប់​ស្ថាប័ន ប្រធាន​ទ្វីប ប្រទេស រដ្ឋ និង​ស្រុក​ជុំវិញ​ពិភពលោក និមន្ត អញ្ជើញ​មក​ចូលរួម​ប្រជុំ​ក្នុង កិច្ចប្រជុំ​ដំណាច់ឆ្នាំ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ពី ថ្ងៃទី ១១ ដល់ទី ១៤ ខែធ្នូ ឆ្នាំ ២០១៤ នៅ វត្ត​កម្ពុជា​ក្រោម នាទី​ក្រុង ឡងប៊ិច រដ្ឋកា​លី​ហ្វ​ញ្ញ៉ា សហរដ្ឋអាមេរិក ។​

​កិច្ចប្រជុំ​ដំណាច់​ឆ្នាំនេះ ត្រូវបាន​ទំ​នុង​បំរុង និង​រៀបចំ​ដោយ​សាខា​សហព័ន្ធ រដ្ឋកា​លី​ហ្វ​ញ្ញ៉ា ភាគខាងត្បូង និង សមាគម​ខ្មែរក្រោម ក្រុង​ឡង​បិ​ច ។​

​កិច្ចប្រជុំ​នឹង​ចែកចេញជា​វគ្គ និង​ក្រុម​ដើម្បី​ផ្តល់ឱកាស​ដល់​តំណាង​នីមួយៗ​បាន​ពិគ្រោះ​លើ​ចំណុច​សំខាន់ៗ ក្នុង​ផែនការ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ​” លើ​របៀបវារៈ​ដូចខាងក្រោម​៖

១. កិច្ចការ​អន្តរជាតិ​
២. កិច្ចការ​កម្ពុជា​ក្រោម​
៣. កិច្ចការ​នៅ​កម្ពុជា និង​ប្រទេស​ថៃ ដែលមាន​ខ្មែរក្រោម​រស់នៅ​
៤. សៀវភៅ​កិច្ចការរដ្ឋបាល​នឹង​បោះពុម្ព​ជាថ្មី​
៥. ផែនការ​ប្រចាំឆ្នាំ​របស់​ប្រធាន​តំបន់ ទ្វីប និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
៦. គំរោងការ​របស់​គណៈ​កម្ម​ការទទួល​បន្ទុក​នីមួយៗ​

​សូមមេត្តា​ផ្តល់​របាយការណ៍ និង​គម្រោងការ​មក​គ​ណៈ​កម្ម​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​មុនពេល​ប្រជុំ ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ ។ សម្រាប់​អ្នក​ដែល​មិនបាន​ចូលរួម សូមមេត្តា​ផ្ញើ​ផែនការ​ប្រចាំ​ឆ្នាំទៅ លោក លេខាធិការ សឺ​ង ហួរ ។​

​ព័ត៌មាន​បន្ថែម សូម​ព្រះតេជព្រះគុណ លោក លោកស្រី យុវជន យុវតី មេត្តា​ទាក់ទង​ទៅ​៖

១. លោក ប្រាក់​សេរី​វុ​ធ ទូរស័ព្ទ​៖ (562) 209-1790
២. លោក ថាច់ ច​ន ទូរស័ព្ទ​៖ (714) 273-1432
៣. លោក ដា​ញ់ ឃុ​ត ទូរស័ព្ទ​៖ (562) 276-5404
៤. ភិក្ខុ សឺ​ង យ៉ឹ​ង រតនា ទូរស័ព្ទ​៖ (408) 550-5060

​សូម​អរ​ព្រះ​គុណ និង សូម​អរគុណ​

​ធ្វើ​នៅ​កាណាដា ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៤

​ថាច់ ង៉ុ​ក ថាច់​

​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

…………………………………………………………………

លិខិតនិមន្ត និងអញ្ជើញប្រជុំដំណាច់ឆ្នាំ ២០១៤ (ទាញយកឯកសារ FDF)