រដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីប្រកាសហាមពលរដ្ឋទូទាំងប្រទេសបង្ហោះគោម ចាប់តាំងពីឆ្នាំ ២០០៩ មក ដោយ លើកហេតុផលថា ការបង្ហោះគោមអាចបណ្ដាលឲ្យមានគ្រោះអគ្គីភ័យ ។ ក្រោយពីបក្សកុម្មុយនិស្តវៀតណាម ចេញ សេចក្ដីប្រកាសនេះមក គោមដែលពលរដ្ឋខ្មែរក្រោមធ្លាប់តែបង្ហោះពីបុរាណកាលមក ត្រូវបានរដ្ឋាភិបាលវៀត ណាម ឈប់ឲ្យបង្ហោះ និងឲ្យចងជាប់នៅលើចុងឈើទាលវិញ នៅក្នុងពិធីបុណ្យអកអំបុក សំពះព្រះខែ នៅស្រះគូ ខេត្ត ព្រះត្រពាំ ង រៀងរាល់ឆ្នាំ ។
ខណៈដែលគោមរបស់ខ្មែរក្រោម ត្រូវបានវៀតណាមហាមបង្ហោះនោះ គេសង្កេតឃើញ ពលរដ្ឋថៃនៅខេត្តឈាងហ្មៃ នៃ ប្រទេសថៃ នៅតែមានពិធីបង្ហោះគោមដដែល នៅក្នុងពិធីបុណ្យសំពះព្រះខែរបស់គេ នាថ្ងៃ ១៥ កើតខែកក្តិត និងពិធី បុណ្យកឋិនទាន នៅតាម វត្តអារាមនានា ។

