ក្រុមមន្ត្រីសមាគមខ្មែរកម្ពុជាក្រោម បានឲ្យដឹង នៅថ្ងៃពុធនេះថា ពួកគេបានទទួលការអនុញ្ញត្តិពីអ្នករាយ ការណ៍ពិសេស របស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិរួចហើយ ឲ្យចូលជួប២ម៉ោង , ពីម៉ោង១២ដល់ម៉ោង២រសៀលថ្ងៃពុធនេះ ដើម្បីផ្ដល់ញ្ញត្តិ និងរាយការណ៏ ពីស្ថានភាពនានាពាក់ព័ន្ធការរំលោភ សិទ្ធិពលរដ្ឋខ្មែរក្រោម ដោយអាជ្ញាធរយួន ។
នៅក្នុងញ្ញតិមួយកាលពីម្សិលមិញ ដែលមានគម្រោង ផ្ដល់ឲ្យលោក សុរិយា ស៊ូប៊ើឌី និង ង្វៀង ភូត្រុងអគ្គ លេខាធិការបក្សកុម្មុយនិស្តយួន នៅថ្ងៃនេះ ក្រុមអង្គ ការសមាគមខ្មែរក្រោម បានអត្ថាធិប្បាយលើកឡើង ពីការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ ពីសំណាក់អាជ្ញាធរយួន មកលើពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដីដើម ។ ក្នុងនោះមានដូចការកាប់សម្លាប់ដុតទាំងរស់ ចាប់ផ្សឹកព្រះសង្ឃខ្មែរយកទៅធ្វើទាហាន ហាមមិនឲ្យខ្មែរបួស តាមបែបព្រះពុទ្ធសាសនាខ្មែរ សាលារៀន និងអក្សរសាស្ត្រខ្មែរ ត្រូវបានបិទ ។ល។និង។ល។
ដោយក្រុមអង្គការសមាគមខ្មែរក្រោមទាំងនោះបានដាក់ការទាមទារ ចំនួន១២ចំណុសំខាន់ៗទៅអ្នករាយការណ៍ ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជាអគ្គលេខាធិការបក្សកុម្មុយនិស្តយួន ដែលក្នុងនោះមានដូចជា សុំឲ្យយួន បញ្ឈប់រំលោភសិទ្ធិជនជាតិដើម បញ្ឈប់រឹតត្បិតវិស័យអប់រំ បញ្ឈប់កែកាឡៃប្រពៃណីខ្មែរ បញ្ឈប់ការហាមឃាត់ ការទទួលបានព័ត៌មាន បញ្ឈប់ការរើសអើងប្រកាន់ពូជសាសន៍ និងបញ្ឈប់ការរឹបអូសយកដីស្រែកសិករខ្មែរកម្ពុជាក្រោម..៕ ប្រភពព័ត៌ាមន៖ សារព័ត៌មានសេរី