នេះជាការប្រែសម្រួលក្រៅផ្លូវការមួយ ពីឯកសារឈ្មោៈThe Art of Living: Vipassana Meditation , ផ្សាយចេញពីCalifornia Vipassana Center – Dhamma Mahavana P. O. Box 1167 North Fork, CA 93643USA Tel: [1](559) 877-4386 [1](559) 877-4386 Fax: [1](559) 877-4387 Email: info@mahavana.dhamma.org Website: http://www.mahavana.dhamma.org ជាធម្មសាកច្ឆាដែលសំដែងនៅទីក្រុង បែន នៃប្រទេសស្វីស ដោយលោកគ្រូស.ន.ហ្គោអង់កា(Talk given by Mr.S.N.Goenka in Bern, Switzerland)។
ក្នុងការបកប្រែនេះ ខ្ញុំបានតាំងចិត្តធ្វើដោយប្រយ័ត្នប្រយែងបំផុត ក្នុងឋានៈជាសិស្សចាស់ ដែលបានឆ្លងកាត់ការពិសោធន៍ផ្ទាល់ ជាច្រើនវគ្គវិបស្សនាមកហើយ នៅមជ្ឈមណ្ឌល វិបស្សនាNorth Fork, រដ្ឋ California ហើយនៅតែប្រតិបត្តិ ជាប្រចំាអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ។ តែទោះជាប្រយ័ត្នយ៉ាងណា ក៏បា្រកដជានៅមានខ្វះចន្លោះក្នុងការប្រើពាក្យពេចន៍ ឱ្យត្រូវនឹងបច្ចេកទេ្ទសវិបស្សនា ជាពុំខាន ដែលសូមឱ្យមានការអភ័យទោសផងចុះ។ វាអាចនឹងមានការបកប្រែផ្សេងទៀត ដែលមិនដូចគ្នាទាំង ស្រុងនឹងអត្ថបទនេះ ដោយការជ្រើសរើសពាក្យ កំរិតនៃបទពិសោធន៍វិបស្សនា ចំណេះដឹងផ្នែកភាសានិងអក្សរ សាស្ត្រ របស់សិស្សវិបស្សនាម្នាក់ៗ។ ជាការពិតដែលថា មានអ្នកមានចំណេះដឹងអក្សរសាស្ត្រជ្រៅជ្រះ តែមិន បានឆ្លងកាត់បទពិសោធន៍វិបស្សនា ហើយក៏មានអ្នកយល់ជ្រួតជ្រាបពីវិបស្សនា តែអាចខ្វះចំណេះដឹងខាងអក្សរ សាស្ត្រ។ ការបកប្រែដែលផ្ញើចែកចាយជូននេះ ខ្ញុំធ្វើក្នុងចន្លោះម៉ោងអង្គុយវិបស្សនាក្នុងបន្ទប់ដ៏ស្ងាត់ជ្រងុំ ដើម្បី ឱ្យបច្ចេកទ្ទេសបានជ្រួតជ្រាបទៅក្នុងសតិអារម្មណ៍ ទាំងជ្រាបទៅក្នុងតួអក្សរ ដែលបង្ហាញខ្លួនម្តងមួយលើកញ្ចក់ កមព្យូទ័រនេះ។ សូមឱ្យការងារដ៏តូចតាចនេះ បានជាធម្មទានប្រកបដោយសារប្រយោជន៍ សម្រាប់មនុស្សទួទៅ ជាពិសេស សម្រាប់អ្នកដែលមានឧបនិស្ស័យ និងមានបំណងកែលំអជីវិត។ ដោយហេតុថា សេចក្តីសុខដែល អ្នកប្រតិបត្តិវិបស្សនាបានទទួល មានលក្ខណៈពិសេសពិបាកនឹងបកស្រាយឱ្យពិស្តាបាន ការអានអត្ថបទនេះ ដោយព្យាយាមយកចិត្តទុកដាក់ ជាមួយនឹងការប្រឹងប្រែងស្វែងយល់ឱ្យបានច្រើនបំផុត អាចជាជំហានដំបូង ទៅរកការកែលំអជីវិតឱ្យកាន់តែល្អប្រសើ។
សូមសព្វសត្វទាំងអស់ បានប្រកបដោយសេចក្តីសុខសប្បាយ។
យើងម្នាក់ៗស្វែងរកសន្តិភាពនិងសុខដុមរមនា ដោយព្រោះថានោះគឺជារបស់ដែលខ្វះក្នុងជីវិត។ ពីពេលមួយទៅពេលមួយ យើងតែងមានបទពិសោធជាកង្វល់ខ្វល់ខ្វាយ ក្តៅក្រហល់ក្រហាយ និង អារម្មណ៍អ័ព្ទអួរ។ ហើយកាលណាយើងរងទុក្ខវេទនាដោយសារទុគតិភាពទំាងនេះ យើងមិនទុកវាតែ ក្នុងខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចែកចាយទៅឱ្យអ្នកដ៏ទៃទៀតផងដែរ។ ភាពមួម៉ៅមិនសប្បាយចិត្ត បានបញ្ជ្រាបបរិយាកាសជុំវិញអ្នកដែលមានអារម្មណ៍សៅហ្មងនោះ ហើយអ្នកដែលមកជួបមនុស្សនោះ ក៏នឹងទទួលផលអាក្រក់ដែរ។ ជាការពិតហើយ នោះមិនមែនជារបៀបរស់នៅដ៏ប៊ិន ប្រសព្វទេ។
យើងត្រូវតែរស់ដោយសន្តិភាពជាមួយខ្លួនយើង និងដោយសន្តិភាពជាមួយអ្នកដ៏ទៃ។ ជារួម មនុស្សលោកជាសត្វលោករស់ជាសង្គម ដែលត្រូវតែរស់ជាសង្គម ហើយទាក់ទិននឹងគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែ តើយើងទំាងអស់គ្នាកំពុងតែរស់ដោយសន្តិភាពដោយរបៀបណាដែរ ? តើយើងមានបរិយាកាស ចុះសម្រុងផ្ទៃក្នុងតាមរបៀបណា ហើយរក្សាសន្តិភាពនិងការស្រុះស្រួលជុំវិញខ្លួនយើង ដើម្បីឱ្យអ្នកដ៏ទៃ ក៏អាចរស់នៅបានដោយសន្តិភាព និងសុខដុមរមនាដែរឬទេ ?
ដើម្បីបន្ធូរបន្ថយអំពីទុគតិភាពរបស់យើង យើងត្រូវតែដឹងអំពីហេតុផលដើមរបស់វា គឺដើមហេតុ ដែលនំាឱ្យមានទុក្ខ។ ប្រសិនបើយើងធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ មានការច្បាស់លាស់ថា ជារៀង រាល់ពេលដែលយើងចាប់ផ្តើមកើតគំនិតអវិជ្ជមាន ឬក្តីសៅហ្មងក្នុងអារម្មណ៍ គឺវានំាឱ្យយើងមិនសប្បាយ ចិត្ត។ ភាពអវិជ្ជមានក្នុងសតិអារម្មណ៍ អារម្មណ៍ដែលចង្អៀតចង្អល់ ឬចិត្តសៅហ្មង មិនអាចកើតមានក្នុង ពេលតែមួយជាមួយគ្នានឹងសន្តិភាព និងភាពស្រុះស្រួលបានទេ។
តើយើងចាប់ផ្តើមមានភាពអវិជ្ជមានដោយរបៀបណា? ម្តងទៀត គឺដោយការស៊ើបអង្កេត វានឹង បានភ្លឺច្បាស់។ យើងមិនសប្បាយចិត្ត នៅពេលយើងជួបប្រទះនឹងអ្នកណាម្នាក់ ធ្វើនូវអកប្បកិរិយាដែល យើងមិនចូលចិត្ត ឬក៏យើងជួបនឹងអ្វីមួយកំពុងកើតមាន ដែលយើងមិនចូលចិត្ត។ អ្វីដែលមិនចង់បាន នោះ បានកើតឡើង ហើយយើងក៏កើតមានភាពតានតឹងក្នុងខ្លួន។ វត្ថុចង់បាន វាមិនកើតឡើងទេ មានឧបសគ្គមករារំាងផ្លូវ ហើយយើងក៏បង្កើតភាពតានតឹងទៀត យើងចាប់គួចចងចំណងខាងក្នុង។ ហើយជារៀងរហូតក្នុងជីវិត អ្វីៗដែលមិនចង់បានវាចេះតែកើតឡើងជាហូរហែ អ្វីដែលចង់បាន ជួនក៏ កើតឡើង ជួនក៏មិនកើតឡើងទេ ហើយចរន្តនៃប្រតិកម្មនេះ ជាការគួចចំណង គឺចំណងដ៏លំបាកនេះ ដែលធ្វើឱ្យប្រព័ន្ធសតិអារម្មណ៍ និងកាយសម្បទាទំាងមូលទៅជាតានតឹង និងពោរពេញទៅដោយភាព អវិជ្ជមាន ដែលជីវិតនឹងក្លាយទៅជាកំសត់វេទនាខ្លំាងណាស់។
ឥឡូវនេះ ដើម្បីនឹងដោះស្រាយបញ្ហា គឺត្រូវរៀបចំកុំឱ្យអ្វីដែលមិនចង់បាននោះ កើតឡើងឱ្យ សោះ គឺថាអ្វីដែលចង់បាននោះ ត្រូវតែកើតឡើងឱ្យដូចតាមសេចក្តីបា្រថ្នារបស់យើង។ ទោះជាយើង ត្រូវពង្រីកឫទិ្ធអំណាច ឬក៏អ្នកណាផ្សេងទៀតដែលអាចមកជួយនោះ ក៏ត្រូវតែមានឫទិ្ធអំណាច ដើម្បីឱ្យ ឃើញថា អ្វីដែលមិនចង់បាននោះមិនត្រូវកើតឡើង ហើយអ្វីដែលយើងចង់បាននោះ ត្រូវតែកើតឡើង។ ប៉ុន្តែរឿងនេះ ទៅមិនរួចេទ។ គ្មានអ្នកណាម្នាក់ក្នុងលោកនេះ ដែលបានសម្រេចនូវសេចក្តីប្រាថ្នារបស់ ខ្លួន ទំាងអស់នោះទេ ហើយអ្វីៗត្រូវតែកើតឡើងសមស្របទៅតាមបំណងរបស់ខ្លួននោះ ក៏ទេដែរ ដោយមិនជួបប្រទះនឹងអ្វីដែលមិនចង់បាននោះ កើតឡើង។ អ្វីៗតែងតែកើតឡើង ផ្ទុយនឹងបំណងរបស់ យើងៈ តើយើងអាចបញ្ឈប់ការធ្វើប្រតិកម្មដោយងងិតងងល់ តទប់ជាមួយអ្វីដែលយើងមិនចូលចិត្ត នោះ បានទេ? តើត្រូវធ្វើដូចម្តេច ដើម្បីបញ្ឈប់ការកកើតនូវភាពតានតឹង ហើយតាំងខ្លួនបានក្នុង សន្តិភាព និងការចុះសម្រុង ?
នៅប្រទេសឥណ្ឌៀក៏ដូចជានៅប្រទេសដ៏ទៃ អ្នកកាន់សីលប្រកបទៅដោយគតិបណ្ឌិតជំនាន់
ដើម បានសិក្សាអំពីរឿងនេះ គឺពីទុក្ខវេទនារបស់មនុស្សលោក ហើយបានរកឃើញនូវដំណាះស្រាយ គឺ បើកាលណាអ្វីដែលមិនចង់បានកើតឡើងហើយ ដែលធ្វើឱ្យអ្នកចាប់ផ្តើមមានកំហឹង មានការភ័យខ្លាច ឬគំនិតអវិជ្ជមាន អ្នកត្រូវតែបង្វែរចំណាប់អារម្មណ៍របស់អ្នកទៅលើអ្វីមួយផ្សេងវិញ ដោយរបៀបនេះ អារម្មណ៍មានសេរីភាព រួចពីកង្វល់ខ្វល់ខ្វាយ។ តែទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយមាន ប្រសិទ្ធិភាពបានតែក្នុងកំរិតមួយដែលស្មារតីភ្ញាក់រឭកល្អ។ តាមភាពពិត ការបង្វែរចំណាប់អារម្មណ៍ គឺថាអ្នកបានរុញច្រានភាពអវិជ្ជមានឱ្យកប់ជ្រៅទៅក្នុងការគ្មានសតិ ហើយនៅទីនោះ អ្នកបន្តបង្កើត និងពង្រីកការចង្អៀតចង្អល់ដដែល។នៅផ្ទៃខាងលើ មានស្រទាប់នៃសន្តិភាពនិងភាពស្រុះស្រួលមួយ ប៉ុន្តែនៅជ្រៅខាងក្នុងសតិអារម្មណ៍ មានភ្នំភ្លើងមួយដែលដេកសម្ងំ ដែលយូរឬក៏ឆាប់ នឹងត្រូវផ្ទុះឡើង យ៉ាងសន្ធោសន្ធៅ។
អ្នកស្វែងយល់ការពិតផ្ទៃក្នុងផ្សេងទៀត បានបន្តការស្រាវជ្រាវកាន់តែវែងឆ្ងាយ ហើយដោយ ដកពិសោធន៍ពីការពិតនៃសតិ និងទំនាក់ទំនងក្នុងខ្លួនគេមក ក៏បានទទួលស្គាល់ថា ការបង្វិលចំណាប់ អារម្មណ៍ គឺគ្រាន់តែជាការគេចវេះពីបញ្ហាតែប៉ុណ្ណោះ។ គេចវេះ មិនមែនជាតំណោះស្រាយទេ អ្នកត្រូវ តែប្រឈមជាមួយបញ្ហា។ នៅពេលដែលភាពអវិជ្ជមានកើតឡើងក្នុងសតិអារម្មណ៍ គ្រាន់តែសង្កេត ពិនិត្យ ហើយប្រឈមមុខនឹងវាទៅ។ គ្រាន់តែអ្នកចាប់ផ្តើមសង្កេតពិនិត្យភាពមិនបរិសុទ្ធផ្នែកផ្លូវចិត្តភ្លាម វាក៏ស្រាប់តែចាប់ផ្តើមបាត់បង់នូវកម្លំាងរបស់វា ហើយរលាយបាត់ទៅយ៉ាងយឺតៗ។
ជាតំណោះស្រាយល្អមួយ គឺវារួចផុតពីបំផុតនិយមទាំងពីរ មានរំលើងចោល ឬបំបាត់ចេញ។ កប់លប់អវិជ្ជមានក្នុងភាពអសតិនឹងមិនរំលាយវាបានទេ ហើយនឹងហុចលទ្ធភាពដល់វា ឱ្យអាចបញ្ចេញ បាតុភាព ជាកាយវិការឬវាចាសៅហ្មង នំាបង្កើតតែបញ្ហាច្រើនទៀតប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកគ្រាន់តែ សង្កេតពិនិត្យនោះ ការចង្អៀតចង្អល់នឹងរសាត់បាត់អស់ ហើយអ្នករំដោះខ្លួនបានរួចផុតពីរឿងនេះ។
ស្តាប់ទៅឮដូចជាអស្ចារ្យ ប៉ុន្តែវាអាចនឹងយកមកអនុវត្តបានឬទេ? វាមិនមែនងាយស្រួលក្នុងការ ប្រឈមជាមួយនឹងភាពមិនបរិសុទ្ធ របស់មនុស្សម្នាក់ៗនោះទេ។ ពេលដែលកំហឹងកើតមានឡើងហើយ គឺវាគ្របដណ្តបយើងយ៉ាងឆាប់រហ័ស ដែលយើងមិនទាំងដឹងខ្លួនផង។ រួចហើយ ផ្ទុកដោយកំហឹង ពេញសន្ធឹង យើងធ្វើសកម្មភាពនិងនិយាយស្តីប៉ះពាល់ខូចខាតដល់ខ្លួនយើង និងអ្នកដ៏ទៃ។ក្រោយ មក នៅពេលដែលកំហឹងរសាយទៅ យើងក៏ចាប់ផ្តើមយំ និងសំដែងការសោកស្តាយ ចាប់ផ្តើមសុំទោស ពីអ្នកនេះឬអ្នកនោះ ឬពីព្រះ “ ឱ ខ្ញុំបានធ្វើកំហុស សុំអភ័យទោសឱ្យខ្ញុំផង! ‘‘។ ប៉ុន្តែនៅលើកក្រោយ ដែលយើងមានស្ថានភាពប្រហាក់ប្រហែលគ្នា យើងក៏មានប្រតិកម្មដូចគ្នាដដែលទៀត។ បន្តមានការ សោកស្តាយដដែលៗបែបនេះ មិនមានប្រយាជន៍សោះទេ។
ការលំបាកនោះ គឺយើងមិនបានដឹងខ្លួន នៅពេលដែលភាពអវិជ្ជមានចាប់ផ្តើមឡើង។ វាចាប់ ផ្តើមជ្រៅនៅក្នុងភាពអសតិ ហើយនៅពេលវាបានមកដល់កំពស់នៃការមានសតិ វាមានកម្លាំងខ្លាំងដែល អាចគ្របដណ្តបយើងបាន ហើយយើងក៏មិនអាចសង្កេតពិនិត្យវាបានទៀតទេ។
ឧបមាថា ខ្ញុំត្រូវប្រើលេខាធិការពិសេស ដើម្បីនៅរាល់ពេលដែលកំហឹងខ្ញុំវាពុះកញ្ជ្រោលឡើង លេខានោះអាចបា្រប់ខ្ញុំភ្លាមថា “ មើលចុះ កំហឹងចាប់ផ្តើមទៀតហើយ ! ‘‘។ ដោយខ្ញុំមិនអាចដឹងបាន
ថាកំហឹងត្រូវផ្ទុះឡើងនៅពេលណា ខ្ញុំនឹងត្រូវរើសយកលេខាធិការឯកជនបីនាក់ ធ្វើការបីវេន ម្ភៃបួន ម៉ោងតែម្តង! ឧប្បមាថា ខ្ញុំមានលទ្ធភាពអាចធ្វើរឿងនេះបានទៅចុះ ហើយកំហឹងក៏ចាប់ផ្តើមឆេះឆួល ឡើង។ នៅពេលមួយនោះ លេខាខ្ញុំបានបា្រប់ខ្ញុំថាៈ “មើលនោះន៎- កំហឹងបានចាប់ផ្តើមហើយ!‘‘ អ្វីជា ដំបូងដែលខ្ញុំធ្វើ គឺស្តីបន្ទោសគេៈ “អ្នកឯងឆ្កួត! តើខ្ញុំជួលអ្នកឯងមកដើម្បីបង្រៀនខ្ញុំឬ?‘‘ ខ្ញុំបានត្រូវគ្រប ដណ្តបដោយកំហឹង ដែលឱវាទល្អមិនអាចជួយបានទេ។
ឧបមាថា គតិបណ្ឌិតអាចយកឈ្នះបាន ហើយខ្ញុំមិនបានស្តីបន្ទោសគេទេ។ ផ្ទុយទៅវិញ ខ្ញុំ និយាយថា៖ អរគុណអ្នកឯងច្រើនណាស់ហើយ។ ឥឡូវនេះ ខ្ញុំត្រូវអង្គុយចុះដើម្បីសង្កេតពិនិត្យកំហឹង របស់ខ្ញុំ។ តើវាអាចនៅតែទៅរួចដែរឬទេ? នៅពេលដែលខ្ញុំអង្គុយធ្មេចភ្នែក ហើយសាកល្បងពិនិត្យអ្វី ដែលជារូបភាពនៃកំហឹងមកសន្ថិតក្នុងអារម្មណ៍របស់ខ្ញុំ មនុស្ស ឬព្រឹតិ្តការណ៍ដែលនំាបង្កើតកំហឹង។ ហើយនៅពេលនោះ ខ្ញុំមិនមែនពិនិត្យកំហឹងនោះទេ ខ្ញុំគ្រាន់តែពិនិត្យកម្លំាងខាងក្រៅនៃកំហឹងនោះ ប៉ុណ្ណោះ។ ការនេះគ្រាន់តែសម្រាប់ពង្រីកកំហឹង ហើយយ៉ាងនោះ មិនមែនជាតំណាះស្រាយឡើយ។ វាជាការពិបាកណាស់ ក្នុងការពិនិត្យភាពអវិជ្ជមាន ដែលយើងមិនអាចមើលឃើញ អារម្មណ៍ដែលមិន អាចមើលឃើញ បណ្តាលមកពីវត្ថុខាងក្រៅ ដែលជាដើមចម នំាឱ្យកកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ ជនណាម្នាក់ដែលបានឈានទៅដល់ការពិតនៅទីបំផុត បានរកឃើញ នូវតំណាះស្រាយពិតប្រាកដមួយ។ លោកបានរកឃើញថា នៅពេលដែលភាពសៅហ្មងកើតឡើងក្នុង សន្តានចិត្តហើយ មានរឿងពីរដែលកើតឡើងជាបន្តបន្ទាប់ក្នុងរូបកាយ ។ រឿងមួយនោះ គឺដង្ហើមបាន បាត់បង់នូវចង្វាក់ធម្មតារបស់ខ្លួន។ យើងចាប់ផ្តើមដកដង្ហើមញាប់ នៅពេលដែលភាពមិនចុះសម្រុង កើតមានក្នុងចិត្ត។ រឿងនេះងាយស្រួលសម្រាប់ការសង្កេតពិនិត្យណាស់។ នៅស្រទាប់សើខាងក្រៅ ប្រតិកម្មជីវគីមីចាប់ផ្តើមក្នុងខ្លួន បង្កើតឱ្យមានវេទនារម្មណ៍។ ភាពសៅហ្មងតែងបង្កើតវេទនារម្មណ៍ ឬអ្វីម្យ៉ាងនៅក្នុងខ្លួន។
ការនេះនំាមកនូវតំណោះស្រាយមួយដែលអាចអនុវត្តបាន។ មនុស្សធម្មតាមិនអាចសង្កេត ពិនិត្យភាពសៅហ្មងក្នុងចិត្ត ដែលមើលមិនឃើញនោះបានទេ ជាការភ័យខ្លាច កំហឹង ឬតណ្ហាដែលមិន អាចឃើញបាន។ ប៉ុន្តែដោយសារការហាត់រៀន និងកិច្ចប្រតិបតិ្តដ៏ត្រឹមត្រូវ វាមានការងាយស្រួលក្នុងការ សង្កេតពិនិត្យដង្ហើមនិងវេទនារបស់ខ្លួនបា្រណ ដែលទាំងពីរនេះ មានទំនាក់ទំនងផ្ទាល់ជាមួយភាពសៅ- ហ្មងនៃសតិអារម្មណ៍។
ការដកដង្ហើមនិងវេទនារម្មណ៍នឹងជួយដោយរបៀបពីរយ៉ាង។ ទីមួយ គឺវានឹងដូចជាលេខាធិការ ឯកជន។ រៀងរាល់ពេលដែលភាពសៅហ្មងកើតមានក្នុងសន្តានចិត្តភ្លាម ដង្ហើមនឹងចាប់ផ្តើមបាត់បង់នូវ ភាពប្រក្រតីរបស់វា វាចាប់ផ្តើមស្រែកថា ‘‘មើលន៎ មានអ្វីមួយខុសធម្មតាហើយ!‘‘ ហើយយើងមិនអាច ស្តីបន្ទោសដង្ហើមបានទេៈ យើងត្រូវតែទទួលការព្រមាន។ ក៏ដូចគ្នាដែរ វេទនានឹងបា្រប់យើង អំពីអ្វីមួយ ដែលអាចខុសធម្មតា។ ហើយដោយបានទទួលការព្រមាន យើងអាចចាប់ផ្តើមសង្កេតពិនិត្យខ្យល់ដង្ហើម ចាប់ផ្តើមសង្កេតពិនិត្យវេទនា ហើយយ៉ាងឆាប់រហ័ស យើងឃើញថា ភាពសៅហ្មងរលាយបាត់ទៅ។
បាតុភូតផ្លូវចិត្តនិងផ្លូវកាយនេះ គឺដូចជាបា្រក់កាក់ដែលមានមុខពីរ។ មុខម្ខាង គឺការនឹកគិត និង អារម្មណ៍ដែលកើតឡើងក្នុងចិត្ត ហើយខាងម្ខាងទៀត គឺដង្ហើម និងវេទនានៃរូបកាយ។ ការនឹកគិត ឬ អារម្មណ៍ ភាពសៅហ្មងផ្លូវចិត្តដែលកើតឡើង វាធ្វើបាតុភាពនៅក្នុងដង្ហើម និងវេទនា នាពេលនោះ។ ដូច្នេះទៅ ការសង្កេតពិនិត្យខ្យល់ដង្ហើម ឬវេទនា ជាការពិត គឺយើងសង្កេតពិនិត្យភាពសៅហ្មងនៃសតិ- អារម្មណ៍។ ផ្ទុយពីរត់ចេញពីបញ្ហា យើងប្រឈមនឹងការពិតដែលកំពុងកើតមាន។ ជាលទ្ធផល យើងរក ឃើញថា ភាពសៅហ្មងទាំងនោះបាត់បង់នូវឋាមពលរបស់ខ្លួន វាមិនអាចមានឫទ្ធអំណាចគ្របសង្កត់ មកលើយើង តាមដូចវាធ្លាប់ធ្វើបានពីមុនមកទេ។ បើយើងព្យាយាម វានឹងរលាយរូបជាយថាហេតុជា មួយគ្នា ហើយយើងចាប់ផ្តើមរស់នៅក្នុងជីវិមួយប្រកបដោយសន្តិភាពនិងសុភមង្គល ជីវិតមួយដែល រួចផុតពីភាពសៅហ្មងបន្តិចម្តងៗ។
បចេ្ចកទេ្ទសនៃការសង្កេតពិនិត្យខ្លួនឯងនេះ បង្ហាញចំពោះយើង នូវទិដ្ឋភាពពីរ គឺខាងក្នុង និងខាងក្រៅ។ ពីពេលមុនមក យើងមើលតែទៅក្រៅ ខ្វះចន្លោះការពិតខាងក្នុង។ យើងមើលតែទៅ ខាងក្រៅ ដើម្បីបុព្វហេតុនៃសុភមង្គល យើងតែងសាកល្បងដាក់កំហុស ហើយផ្លាស់ប្តូរការពិតនៅ ខាងក្រៅ។ ដោយភាពល្ងង់ខ្លៅចំពោះការពិតខាងក្នុង យើងមិនដែលបានដឹង ថាបុព្វហេតុនៃសេចក្តីទុក្ខ ឋិតនៅខាងក្នុង ក្នុងប្រតិកម្មដ៏ងងិតងងល់ដែលយើងមាន ចំពោះវេទនារម្មណ៍ដែលពេញចិត្ត និងមិន ពេញចិត្ត។
ឥឡូវនេះ ជាមួយការហ្វឹកហាត់ យើងមើលឃើញបានមួយចំហៀងទៀតនៃបា្រក់កាក់។ យើង អាចនឹងមានសតិដឹង អំពីខ្យល់ដង្ហើមរបស់យើង និងពីអ្វីដែលកើតឡើងខាងក្នុង។ ទោះជាអ្វីក៏ដោយ ដង្ហើម ឬវេទនា យើងរៀនសង្កេតពិនិត្យ ដោយមិនឱ្យបាត់បង់នូវតុល្យភាពនៃសតិអារម្មណ៍។ យើង ឈប់ធ្វើប្រតិកម្ម និងឈប់ពង្រីកសោកនាដកម្មរបស់យើង។ ផ្ទុយទៅវិញ យើងបណោ្តយឱ្យភាព សៅហ្មងធ្វើបាតុភាព រួចហើយក៏ឆ្លងផុតទៅ។
អ្នកដែលអនុវត្តបច្ចេកទ្ទេសនេះកាន់តែខ្លំាង ភាពសៅហ្មងក៏កាន់តែរលត់រលាយ។ បន្តិចម្តង ចិត្ត កាន់តែបានជ្រះស្រឡះពីភាពសៅហ្មង ទៅជាបរិសុទ្ធ។ ចិត្តបរិសុទ្ធតែងពោរពេញទៅដោយសេចក្តី ស្រឡាញ់ គឺសេចក្តីស្រឡាញ់ដែលមិនគិតពីខ្លួនឯង ចំពោះអ្នកដ៏ទៃទាំងអស់ ពោរពេញទៅដោយមេត្តា ធម៌ចំពោះបរាជ័យនិងទុក្ខលំបាករបស់អ្នកដ៏ទៃ ពោរពេញទៅដោយការរីករាយចំពោះជោគជ័យ និង សុភមង្គលរបស់អ្នកទាំងនោះ ពោរពេញទៅដោយឧបេក្ខាចំពោះមុខគ្រប់ស្ថានភាព។
នៅពេលដែលអ្នកណាបានទៅដល់តំណាក់កាលនេះ លំនាំជីវិតទាំងមូលផ្លាស់ប្តូរ។ មិនអាច ប្រព្រឹត្តទៅបានទៀតទេ ទោះជាដោយវាចាឬកាយវិការ អ្វីដែលរំខានដល់សេចក្តីសុខនិងសុភមង្គល របស់អ្នកដ៏ទៃ។ ផ្ទុយទៅវិញ សន្តានចិត្តដែលមានតុល្យភាព មិនគ្រាន់តែឋិតនៅក្នុងសន្តិភាពទេ ប៉ុន្តែទាំងបរិយាកាសជុំវិញ ក៏បានទទួលជ្រួតជ្រាបទៅដោយសន្តិភាពនិងភាពសុខដុមរមនា រួចវា ក៏ចាប់ផ្តើមមានឥទិ្ធពលទៅលើអ្នកដ៏ទៃ ហើយនឹងជួយអ្នកដ៏ទៃផងដែរ។
ដោយរៀនរក្សាឱ្យខ្ជាប់ខ្ជួននូវលំនឹងចំពោះមុខអ្វីៗកើតមានខាងក្នុង អ្នកក៏ពង្រីកការកាត់ផ្តាច់ ចំពោះអ្វីដែលជួបប្រទះនៅខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ការកាត់ផ្តាច់នេះ មិនមែនជាការេគច វេះ ឬព្រងើយកន្តើយចំពោះបញ្ហាទាំងឡាយនៃពិភពលោកដែរ។ អ្នកដែលប្រតិបតិ្ត វិបស្សនា ទៅជា ឆាប់ទទួលបាននូវវេទនារម្មណ៍ អំពីសេចក្តីទុក្ខសោករបស់អ្នកដ៏ទៃ ហើយព្យយាមយ៉ាងពេញទំហឹង ដើម្បីរំលែកទុក្ខសោក តាមតែវិធីដែលគេអាចធ្វើបាន មិនមែនដោយរបៀបកង្វល់ខ្វល់ខ្វាយទេ ប៉ុន្តែដោយចិត្តដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ មេត្តា និងឧបេក្ខា។ គេរៀនសូត្រអំពី ភាពតោះតើយដោយចិត្តបុណ្យ តើគេត្រូវដាក់ចិត្តដោយពេញលេញរបៀបណា ក្នុងការជួយធុរៈអ្នក ដ៏ទៃឱ្យអស់ពីសមត្ថភាព ដែលនៅក្នុងពេលជាមួយគ្នានោះ រក្សាបាននូវលំនឹងចិត្ត។ ក្នុងរបៀបនេះ គេតែងឋិតក្នុងសន្តិភាពនិងភាពរីករាយ នៅពេលដែលធ្វើការងារដើម្បីសន្តិភាព និងសុភមង្គល របស់អ្នកដ៏ទៃ។
នោះហើយជាអ្វីដែលព្រះពុទ្ធលោកបានបង្ហាត់បង្រៀន គឺសិល្បៈមួយ នៃការរស់នៅ។ ព្រះអង្គ មិនដែលបង្កើតឡើង ឬប្រៀនប្រដៅនូវសាសនា ឬលទិ្ធណាមួយទេ។ ព្រះអង្គមិនដែលបង្រៀនអ្នក ដែល មករក ដើម្បីប្រតិបតិ្តទំនៀមទំលាប់ឬពិធី ឬទម្រង់ការគ្មានខ្លឹមសារណាមួយទេ។ ផ្ទុយទៅវិញ ព្រះអង្គបង្រៀនគេត្រឹមតែការសង្កេតពិនិត្យធម្មជាតិតាមលក្ខណៈមានមកស្រាប់ ដោយពិនិត្យការពិត ខាងក្នុង។ ហេតុពីភាពអវិជ្ជា យើងតែងមានប្រតិកម្មធ្វើឱ្យខូចខាតដល់ខ្លួនឯងនិងអ្នកដ៏ទៃ។ ប៉ុន្តែកាល ណាគតិបណ្ឌិតមកដល់ហើយ គតិនៃការសង្កេតពិនិត្យការពិតតាមធម្មជាតិរបស់វា ធ្វើឱ្យទម្លាប់នៃការ ធ្វើប្រតិកម្មធ្លាក់ជ្រុះបាត់ទៅ។ នៅពេលដែលយើងឈប់ធ្វើប្រតិកម្មដោយងងិតងងល់នោះ គឺយើងមាន សមត្ថភាពចំពោះទង្វើពិតបា្រកដ ជាសកម្មភាពដែលកើតចេញពីចិត្តមានតុល្យភាព ចិត្តដែលមើល ឃើញនិងយល់ការពិត។ សកម្មភាពនោះ ប្រកបទៅដោយភាពវិជ្ជមាន គំនិតឆ្នៃប្រឌិត មានប្រយាជន៍ សម្រាប់ខ្លួនយើង និងអ្នកដ៏ទៃ។
អ្វីដែលចំាបាច់នោះ គឺឱ្យស្គាល់ខ្លួនឯង ជាឱវាទដែលអ្នកបា្រជ្ញទាំងឡាយតែងផ្តល់ឱ្យ។ យើង ត្រូវតែស្គាល់ខ្លួនឯង មិនមែនគ្រាន់តែដោយបញ្ញាញាណក្នុងវិស័យគំនិតនិងទ្រឹស្តី ហើយក៏មិនត្រឹមតែ ដោយមនោសញ្ចេតនាឬភក្តីភាព ក្នុងការទទួលយកដោយងងិតងងល់ នូវអ្វីដែលយើងបានឮ ឬបាន អាននោះទេ។ ចំណេះដឹងប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ។ ជាជំនួស យើងត្រូវតែដឹងការពិតឆ្លងតាមបទ ពិសោធន៍។ យើងត្រូវតែពិសោធដោយផ្ទាល់ នូវការពិតនៃបាតុភូតផ្លូវចិត្តនិងផ្លូវកាយនេះ។ កិច្ចប្រតិបត្តិ្ត តែប៉ុណ្ណឹង នឹងជួយឱ្យយើងបានរួចផុតពីសេចក្តីទុក្ខ។
ការពិសោធន៍ផ្ទាល់នេះ ចំពោះការពិតផ្ទៃក្នុងរបស់យើង គឺបច្ចេកទ្ទេសនៃការសង្កេតពិនិត្យខ្លួន ឯងនេះ ជាអ្វីដែលហៅថា វិបស្សនា។ ភាសានៃប្រទេសឥណ្ឌៀ ក្នុងរជ្ជកាលព្រះពុទ្ធអង្គគង់នៅ បស្សនា មានន័យថា មើលឃើញតាមចក្ខុធម្មតា ដោយភ្នែកអ្នកដែលបើក ប៉ុន្តែ វិបស្សនា គឺសង្កេតពិនិត្យអ្វីៗ តាមការពិតរបស់វា មិនមែនគ្រាន់តែតាមមើលឃើញពីខាងក្រៅនោះទេ។ ការពិតដែលបា្រកដឡើង ចូលដល់ទីជម្រៅបាន លុះត្រាយើងចូលឱ្យបានដល់ទីជ្រៅបំផុត នៃសម្ព័ន្ធចិត្តនិងអាត្ម័នទាំងមូល។ នៅពេលដែលយើងបានពិសោធពីការពិតនេះ នោះយើងនឹងឈប់ធ្វើប្រតិកម្មដោយងងិងងល់ នឹងឈប់ បង្កបង្កើតភាពអវិជ្ជមាន ហើយដោយធម្មជាតិ ទម្លាប់ចាស់ក៏ថយចុះជាលំដាប់។ យើងនឹងបានរំដោះរួច ពីទុគតិភាព ហើយស្គាល់សេចក្តីសុខដ៏ពិតបា្រកដ។
ការហ្វឹកហាត់ក្នុងវគ្គវិបស្សនាសមាធិមានបីជំហ៊ាន។ ជំហ៊ានដំបូង អ្នកត្រូវតែវៀរចាកអំពីសកម្ម- ភាពទាំងឡាយ ទោះដោយកាយឬវាចា ដែលរំខានដល់សន្តិភាពនិងភាពសុខដុមរបស់អ្នកដ៏ទៃ។ អ្នក មិនអាចធ្វើកិច្ចប្រតិបត្តិដើម្បីរំដោះខ្លួនចេញពីភាពសៅហ្មងក្នុងចិត្តបានទេ ប្រសិនបើក្នុងពេលជាមួយគ្នា នោះ នៅតែបន្តធ្វើសកម្មភាពដោយកាយនិងវាចា ដែលកាន់តែពង្រីករឿងនេះទៅវិញ។ ដូច្នេះ មាន ច្បាប់សីលធម៌មួយជាចាំបាច់ ក្នុងជំហ៊ានទីមួយនៃកិច្ចប្រតិបតិ្ត។ អ្នកត្រូវតែទទួលយក នូវការមិនសម្លាប់ មិនលួច មិនប្រព្រឹត្តខុសក្នុងកាម មិនកុហក និងមិនប្រើគ្រឿងស្រវឹង។ ដោយវៀរចាកពីសកម្មភាព ទាំងនេះ អ្នកបានអនុញតិឱ្យសតិអារម្មណ៍ស្ងប់រំងាប់គ្រប់គ្រាន់ល្មម ដើម្បីអាចបន្តការងារទៅមុខទៀត។
ជំហ៊ានជាបន្ទាប់ ត្រូវពង្រីកការគ្រប់គ្រងទៅលើចិត្តដ៏ច្របូកច្របល់នេះ ដោយបង្វឹកវាឱ្យចេះ នៅនឹងស្ងៀមលើវត្ថុមួយ គឺខ្យល់ដង្ហើម។ អ្នកសាកល្បងដាក់ការប្រុងប្រយ័ត្នទៅលើការដកដង្ហើម ឱ្យ បានយូរបំផុតតាមដែលអាចធ្វើទៅបាន។ នេះមិនមែមនជាការហាត់ដកដង្ហើមទេ អ្នកមិនត្រួតបញ្ជាទៅ លើការដកដង្ហើមទេ។ ផ្ទុយទៅវិញ អ្នកសង្កេតពិនិត្យដង្ហើមតាមធម្មជាតិរបស់វា តាមភាពដែលវាចូល តាមភាពដែលវាចេញ ។ ដោយរបៀបនេះ អ្នកកាន់តែបានរំងាប់អារម្មណ៍ ដើម្បីឱ្យវាលែងទទួលឥទិ្ធពល ពីភាពអវិជ្ជមានដ៏ខ្លាំងក្លា។ នៅពេលជាមួយគ្នានោះ អ្នកធ្វើសមាធិចិត្ត ធ្វើចិត្តឱ្យមុតអាចចោះទម្លុះបាន មានសមត្ថភាពអាចស្វែងយល់ជ្រៅជ្រះពីធម្មជាតិនៃចិត្ត។
ជំហ៊ានទាំងពីរដំបូងនេះ រស់ក្នុងជីវិតប្រកបដោយសីលធម៌ ហើយគ្រប់គ្រងចិត្តជាការចាំបាច់ ណាស់ ហើយមានសារប្រយោជន៍ក្នុងកិច្ចប្រតិបតិ្ត ប៉ុន្តែវាបំបាត់ភាពអវិជ្ជមានបាន លុះត្រាតែអ្នកឈាន ជំហ៊ានទីបី ទៅរកការធ្វើចិត្តឱ្យបរិសុទ្ធផុតប្រឡាក់ប្រឡូស ដោយពង្រីកការយល់ដឹងពីតថភាពនៃ ធម្មជាតិ ឱ្យទៅជាធម្មជាតិរបស់អ្នក។ នេះគឺវិបស្សនា ឆ្លងកាត់ការពិសោធន៍ពិតរបស់អ្នកផ្ទាល់ ដោយ
ការសង្កេតពិនិត្យតាមលំដាប់លំដោយនិងប្រាសចាកតណ្ហា ចំពោះបាតុភូតចរន្តចិត្តប្រែប្រួលមិនឈប់ ឈរ ដែលបង្ហាញឡើងជាវេទនា។ នេះឯង ជាគោលបំណងចុងក្រោយ នៃការប្រៀនប្រដៅរបស់ ព្រះពុទ្ធ គឺសំអាតចិត្តខ្លួនឯងឱ្យបរិសុទ្ធ ដោយសង្កេតពិនិត្យខ្លួនឯង។
បច្ចេកទ្ទេសនេះអាចប្រតិបតិ្តបានចំពោះមនុស្សគ្រប់គ្នា។ ម្នាក់ៗសុទ្ធតែប្រឈមមុខជាមួយ បញ្ហានៃសេចក្តីទុក្ខ។ គឺជាជម្ងឺសាកល ដែលត្រូវព្យាបាលដោយឱសថសាកល មិនមែនដោយការ ប្រកាន់និកាយអ្វីមួយទេ។ នៅពេលដែលអ្នកណាម្នាក់រងទុក្ខដោយគេមានកំហឹង វាមិនមែនជាកំហឹង ព្រះពុទ្ធ កំហឹងហ៊ិនឌូ ឬកំហឹងគ្រិស្តទេ។ កំហឹងគឺកំហឹង។ នៅពេលដែលអ្នកណាម្នាក់ក្រហល់ក្រហាយ ដោយមានកំហឹង វាមិនមែនជាការក្តៅក្រហាយគ្រិស្ត ជូវិស ឬមូស្លីមទេ។ ឱសថព្យាបាលក៏ត្រូវតែជា សាកលដែរ។
វិបស្សនាគឺជាឱសថនោះឯងហើយ។ គ្មានអ្នកណាម្នាក់នឹងច្រានចោលច្បាប់នៃការរស់នៅ ដែល គោរពសន្តិភាព និងភាពសុកដុមរមនារបស់អ្នកដ៏ទៃនោះទេ។ គ្មានអ្នកណាម្នាក់ជំទាស់ ក្នុងរឿងពង្រីក ការយល់ដឹងជ្រៅជ្រះអំពីធម្មជាតិនៃចិត្ត ឱ្យទៅជាធម្មជាតិផ្ទាល់របស់ខ្លួន ដោយការងារនេះ អាចផ្តល់ លទ្ធភាពឱ្យរំដោះចិត្តចេញរួចអំពីភាពអវិជ្ជមាន។ វិបស្សនា ជាមាគ៌ាសាកល។
សង្កេតពិនិត្យការពិត ដោយសង្កេតពិនិត្យការពិតក្នុងចិត្ត គឺយល់ដឹងពីខ្លួនឯងដោយចំពោះ ដោយឆ្លងកាត់តាមការពិសោធន៍។ នៅពេលដែលអ្នកប្រតបត្តិ គឺអ្នកបន្តរំដោះខ្លួនអ្នកឱ្យរួចផុតពី ទុគតិភាព និងភាពសៅហ្មងផ្លូវចិត្ត។ ពីសម្បកក្រៅនែការពិត អ្នកអាចចោះទម្លុះទៅដល់ការពិតបំផុត នៃចិត្ត និង រូបធាតុ។ រួចអ្នកពុះពាររឿងនេះ ហើយពិសោធការពិតមួយដែលហួសពីចិត្តនិងរូបធាតុ ហួសពីពេលវេលានិងអវកាស ហួសពីល័ក្ខខណ្ឌនៃច្បាប់ទំនាញផែនដី គឺភាពពិតនៃការរួចរំដាះទាំង ស្រុងអំពីភាពចង្អៀតចង្អល់ ភាពសៅហ្មង ពីទុក្ខវេទនាទាំងអស់។ ទោះជាគេដាក់ឈ្មោះថាអ្វីឱ្យក៏ដោយ ការពិតទីបំផុតនេះ គឺសមហេតុសមផល ហើយគឺជាគោលដៅចុងក្រោយ នៃមនុស្សគ្រប់គ្នា។
សូមឱ្យអ្នកទាំងអស់បានដកពិសោធអំពីការពិតទីបំផុតនេះ។សូមឱ្យមនុស្សទាំងអស់បានរួចរដោះ ពីទុគតិភាព។ សូមឱ្យគេបានទទួលសន្តិភាពពិតបា្រកដ សុខដុមរមនាពិតបា្រកដ សុភមង្គលពិត បា្រកដ។
សូមឱ្យសព្វសត្វទាំងអស់ បានសុខសប្បាយ។៚
សម្រួលដោយ៖ សឺង សម្រេច.